(ភ្នំពេញ)៖ ឆ្លើយតបលើការចោទប្រកាន់ លើបណ្តាញសង្គម Facebook ដែលថាគ្រូបានយកសិស្សទៅវាយនៅក្នុងបន្ទប់ទឹក សាលា Raffles Montessori International School of Phnom Penh សូមអះអាងថា នោះគឺជាព័ត៌មានមិនពិតឡើយ ។
សាលា Raffles Montessori International School of Phnom Penh ជាសាលាលំដាប់ខ្នាតអន្តរជាតិ ដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ត្រឹមត្រូវពីសាលា RafflesMontessori-Singapore និងមានក្បួនខ្នាតក្នុងការបង្រៀន ស្របទៅតាមស្តង់ដាររបស់សាលា Raffles Montessori-Singapore ។
គ្រូបង្រៀន គឺសុទ្ធតែជាគ្រូដែលមានដើមកំណើតនិយាយភាសាអង់គ្លេស និងជំនួយការគ្រូ និងអ្នកមើលថែក្មេងទាំងអស់ សុទ្ធតែបានទទួលនូវការបណ្តុះបណ្តាល គរុកោសល្យយ៉ាងត្រឹមត្រូវ ។ គ្រប់ទីកន្លែងនៃអគារសិក្សារបស់សាលា Raffles Montessori International School of Phnom Penh សុទ្ធតែត្រូវបានបំពាក់ ដោយកាមេរ៉ាសុវត្ថិភាព និងស្ថិតនៅក្រោមការគ្រប់គ្រងដ៏តឹងរឹងមួយ ដើម្បីធានាជូននូវសុវត្ថិភាពដ៏ល្អប្រសើរសម្រាប់សិស្ស ។
ខាងក្រោមនេះ គីជាសេចក្តីថ្លែងការណ៍ទាំងស្រុង ដែលបានបញ្ជាក់យ៉ាងលម្អិតដូចតទៅ៖