(ភ្នំពេញ)៖ សមត្ថកិច្ចដែលអត់បានលិត នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានលួចទម្លាយព័ត៌មានឲ្យដឹងថា ក្រោយពីស្ងប់ស្ងាត់អំពើរត់ពន្ធទំនិញគេចពន្ធ តាមរថយន្តក្រុងបានប៉ុន្មានថ្ងៃក្រោយកើត ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងដឹកទំនិញគេចពន្ធ ជាមួយនឹងរថយន្ដដឹកកម្មករមក 

ឥឡូវសកម្មភាពដឹកទំនិញគេចពន្ធតាមរថយន្តក្រុងបាន ចាប់ផ្ដើមកើតឡើងទៀតហើយ។

អ្នករាយការណ៍បានអះអាងយ៉ាងច្បាស់ថា រាល់រថយន្តក្រុងដឹកទំនិញគេចពន្ធពីមុនមកប៉ុន្មាន ឥឡូវកំពុងរត់ការត្រៀមចេញដំណើរការ ដឹកទំនិញគេចពន្ធវិញទាំងអស់ឡើងវិញហើយ ជាពិសេសដឹកឆ្លងកាត់ ព្រំដែនពេលយប់តែម្ដង។ ក្នុងនោះទំនិញគេចពន្ធដែលត្រូវឈ្មួញនិងសមត្ថកិច្ច​ នៅតាម​មាត់ច្រកព្រំដែនឃុបឃិតគ្នារត់ពន្ធ ចូលពីប្រទេសវៀតណាមមក គឺមានចម្រុះនិយាយរួមឲ្យតែឈ្មួញកុំម្មង់។

អ្នករាយការណ៍បានបន្ថែមថា ក្រោយធ្លាយរឿងរថយន្តក្រុងដឹកទំនិញគេចពន្ធ និងថ្នាក់លើធ្វើការស្ដីបន្ទោសរួចមក ក៏ស្ងប់ស្ងាត់មួយរយៈ ស្រាប់តែឥឡូវបែរជាចង់ចាប់ផ្ដើមរើឡើងវិញ។ ហើយឥឡូវនេះឈ្មួញនិងសមត្ថកិច្ច កំពុងចរចាគ្នាអាចត្រូវគ្នាវិញ ហើយសមត្ថកិច្ចគយ នគរបាលសេដ្ឋកិច្ច
នៅតាមផ្លូវក៏មានចំណែកក្បាលរថយន្តដែរ៕