(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន នៅរសៀលថ្ងៃទី២ ខែមិថុនានេះ បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីធ្វើការជ្រើសរើសព្រះសង្ឃ១៥០អង្គ ឲ្យទទួលខុសត្រូវការងាររាប់បាត្រ ព្រះសង្ឃចំនួន ១ម៉ឺនអង្គ ដើម្បីអបអរព្រះរាជពិធីដង្ហែគោរមងារកិត្តិយថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ដែលនឹងត្រូវប្រារព្ធធ្វើឡើង នាមុខព្រះបរមរាជវាង នៅថ្ងៃទី០៣ ខែមិថុនាស្អែកនេះ៕