(ភ្នំពេញ)៖ យោងតាមច្បាប់ចរាចរណ៍ថ្មី ដែលផ្តល់ដោយនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ បានបង្ហាញឲ្យដឹងថា ​«ហាមផ្ទុកមនុស្សនៅលើកាប៊ីន និងដំបូលរថយន្ត» ជាទង្វើខុសច្បាប់ ត្រូវបានហាមឃាត់ជាដាច់ខាត។

ឧត្តមសេនីយ៍ផ្កាយ ៣ រុន រ័ត្នវាសនា​ ប្រធាននាយករដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ បានថ្លែងឲ្យដឹងថា យោងតាមច្បាប់ចរាចរណ៍ថ្មី មាត្រាទី៥៦ ត្រង់ចំណុចទី៦ បានចែងថា ការផ្ទុកមនុស្សនៅលើកាប៊ីន និងដំបូលរថយន្ត ជាទង្វើខុសច្បាប់ នឹងត្រូវបានហាមឃាត់ និងទទួលនូវការផាកពិន័យ។ ក្រៅពីនោះនៅមានចំណុចជាច្រើនទៀត ត្រូវបានហាមឃាត់ដូចជា មនុស្សតោងពីមុខ ពីក្រោយ និងពីចំហៀងរថយន្ត។

ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ រូបនោះបានបញ្ជាក់ថា ជាពិសេសពាក់ព័ន្ធនឹងបញ្ហារថយន្តអត់ស្លាកលេខ លោកសូមអំពាវនាវឲ្យម្ចាស់រថយន្ត ដែលមិនទាន់មានស្លាកលេខ រួសរាន់ទៅសុំស្លាកលេខ, លោកនឹងមានវិធានការក្តៅ ចំពោះរថយន្តគ្មានស្លាកលេខ។ ទោះបីយ៉ាងណា សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចៀសវាងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យយើងបាត់ជីវិត៕

សូមអានមាត្រាទី៥៦ នៃច្បាប់ចរាចរណ៍ថ្មី នៅខាងក្រោម ហើយលោកអ្នកអាច ទាញយក (Download) ឯកសារ ច្បាប់ចរាចរណ៍ថ្មីទាំងស្រុងផងដែរ !