(ភ្នំពេញ)៖ ក្រុហ៊ុន RMA (Cambodia) ជាក្រុមហ៊ុនខ្នាតអន្តរជាតិ កំពុងផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជិត ១៥០០នាក់ សព្វថ្ងៃនេះ ហើយជាកន្លែងដែលមានបរិយាកាស ការងារល្អប្រសើរ និងទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត មិនចាញ់អង្គការអន្តរជាតិធំៗនៅកម្ពុជានោះទេ។ ក្រុមហ៊ុននេះទទួលសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយផលិតផល និងសេវាកម្មលំដាប់ពិភាពលោក មកប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩២។
ក. តើអត្ថប្រយោជន៍អ្វីខ្លះ ដែលក្រុមហ៊ុននេះផ្តល់ជូនបុគ្គលិករបស់ខ្លួន៖
- ទទួលបានប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍សមរម្យ ជាមួយបទពិសោធន៍ការងារសមស្រប ៖ ក្រុមហ៊ុន អ អិម អេ ប្រកាន់ភ្ជាប់ជាមួយនឹងទស្សនៈ ការផ្ដល់ប្រាក់បៀវត្សរ៍ប្រកួតប្រជែងតម្លៃទីផ្សារ និងតាមបទពិសោធន៍ការងាររបស់បុគ្គលិក។ ទន្ទឹមនោះ ក្រុមហ៊ុន អ អិម អេ ក៏មានផ្ដល់អត្ថប្រយោជន៍បន្ថែមលើប្រាក់បៀវត្សរ៍ ដល់បុគ្គលិក ដោយរួមមានការធារារ៉ាប់រងគ្រោះថ្នាក់ការងារ ការផ្ដល់ការព្យាបាលជំងឺដល់បុគ្គលិក ការផ្ដល់ការឈប់សម្រាក ដោយអនុលោមតាមច្បាប់ការងារ និងការផ្ដល់ការទទួលបានភាគលាភ ពីប្រាក់ចំណេញរបស់ក្រុមហ៊ុន ការលើកទឹកចិត្តសម្រាប់បុគ្គលិកឆ្នើមប្រចាំឆ្នាំ………។ល។
- មានឱកាសក្នុងការផ្លាស់ប្ដូរ ក្នុងអាជីពការងារប្រសើរជាងមុន ៖ ជាបុគ្គលិករបស់ក្រុមហ៊ុន អ អិម អេ ដែលមានទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃស្នូលច្បាស់លាស់ ប្រកបដោយបរិយាកាសការងាររួម ដោយបុគ្គលិកពហុជាតិសាសន៍ និងគោលការណ៍ដឹកនាំដោយមានសុក្រឹតភាពក្នុងការវាយតម្លៃលើលទ្ធផលការងារ នឹងអាចធ្វើឲ្យខ្ញុំ ចូលរួមយ៉ាងសកម្មក្នុងការធ្វើឲ្យក្រុមហ៊ុន រីកចំរើនផ្លាស់ប្ដូរកាន់តែប្រសើរឡើង។
- មានឱកាស ទទួលបានការឡើងតំណែងក្នុងរយៈពេលខ្លី ប្រសិនបើខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ ៖ ក្រុមហ៊ុន អ អិម អេ ប្រកាន់ភ្ជាប់នៅការផ្ដល់ឱកាសដល់ បុគ្គលិកខាងក្នុងដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ការដំឡើងតំណែង គឺធ្វើឡើងដោយការវិភាគ និងវិនិច្ឆ័យ ដោយផ្អែកលើសូចនករដែលមាន កំណត់ក្នុងគោលការណ៍វាយតម្លៃរបស់បុគ្គលិក ដោយពុំមានភាពលម្អៀង។
- មានឱកាសក្លាយជាបុគ្គលិករបស់ក្រុមហ៊ុនដែលមានយីហោល្បី ៖ ក្រុមហ៊ុន អ អិម អេ ជាក្រុមហ៊ុនមួយ ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩២ ដោយមានប្រតិបត្តិការអាជីវកម្មលើជំនួញមួយចំនួន ដូចជាការលក់រថយន្តម៉ាកល្បីពីសហរដ្ឋអាមេរិក និង អង់គ្លេស ( FORD, JAGUAR AND RANG ROVER), ប្រភេទរថយន្តដឹក (MITSUBISHI, FUSO, CAMC) ការលក់បរិក្ខាគ្រឿងចក្រធន់ធ្ងន់ អេស្កាវាទឺ និង បូលឌូស័រ (JCB & DRESSTA), គ្រឿងចក្រសម្រាប់កសិកម្ម ត្រាក់ទ័រ (JOHN DEER), ឧបករណ៍លើកដាក់ទំនិញ និងរៀបធ្នើរដាក់ឥវ៉ាន់ (TCM, JLG, DEXION, MS PALLET),ឧបករណ៍លាង សម្អាត និងទឹកថ្នាំ ( KACHER & 3M),ឧបករណ៍ត្រួតពិនិត្យចរន្តអគ្គិសនី ( MEGGER AND SEBA KMT), សេវាផ្ដល់ហិរញ្ញប្បទានសម្រាប់ការជាវផលិតផលរបស់ក្រុមហ៊ុន RMA FINANCIAL SERVICE), សេវាជួលរថយន្ត (AVR-AVIS), ចំណីអាហារ( THE PIZZA COMPANY, COSTA COFFEE, BBQ CHICKEN, DAIRY QUEEN, SWENSEN’S)
- ទទួលបានការបណ្ដុះបណ្ដាលលើជំនាញរបស់ខ្ញុំ ទាំងក្នុង និងក្រៅប្រទេស៖ ក្រុមហ៊ុន អ អិម អេ តែងតែចាត់ទុកធនធានមនុស្ស ជាកត្តាសំខាន់បំផុតក្នុងការធ្វើឲ្យអាជីវកម្មរបស់ក្រុមហ៊ុន រីកលូតលាស់ទៅមុខជានិច្ច។ ដូចច្នេះក្រុមហ៊ុន តែងតែធ្វើការរៀបចំវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិក ទាំងក្នុង និងក្រៅក្រុមហ៊ុន។
- នឹងក្លាយខ្លួនជាបុគ្គលម្នាក់ ក្នុងការចូលរួមកសាងសង្គម និងគាំពារបរិស្ថាននៃប្រទេសរបស់ខ្ញុំ៖ ក្រុមហ៊ុន អ អិម អេ តែងតែផ្ដោតលើការងារសង្គម និងការគាំពារបរិស្ថាននៃប្រទេសកម្ពុជា ជាពិសេសរាល់គ្រប់រថយន្ត និងគ្រឿងបរិក្ខារបស់ក្រុមហ៊ុន សុទ្ធសឹងតែបានឆ្លងកាត់ស្តង់ដារបទដ្ឋានអន្តរជាតិត្រឹមត្រូវ មានការត្រួតពិនិត្យច្បាស់លាស់ ជាពិសេសការទាក់ទងនឹងការបំពុលបរិស្ថានធម្មជាតិ។
- ទទួលបានកន្លែងការងារដែលមានបរិយាកាសការងារ រីករាយ និងកសាងទំនាក់ទំនងបុគ្គល និងបុគ្គលបានល្អ ៖ គណៈគ្រប់គ្រងក្រុមហ៊ុន អ អិម អេ តែងតែបានរៀបចំកម្មវិធីជាច្រើន សម្រាប់បង្ករឲ្យមានភាពស្និទ្ធស្នាលរវាងបុគ្គលិក និងបុគ្គលិក និងបុគ្គលិកជាមួយគណៈគ្រប់គ្រង ក្នុងនោះរួមមានការរៀបចំពិធីជប់លៀង ប្រចាំសប្ដាហ៍ និងរៀបចំពិធីប្រកួតបាល់ទាត់រវៀងបុគ្គលិក និងគណៈគ្រប់គ្រង ការរៀបចំដំណើរកំសាន្តប្រចាំឆ្នាំ ការរៀបចំពិធីជប់លៀងប្រចាំឆ្នាំ សម្រាប់គ្រប់បុគ្គលិក។
ខ. អត្ថប្រយោជន៍ដែលក្រុមហ៊ុន RMA Cambodia ផ្ដល់ជូនរួមមាន៖
- ប្រាក់បៀវត្សរ៍គោល ប្រកួតប្រជែង និង សមស្របតាមតម្លៃទីផ្សារ (Competitive and acceptable salary in the market)
- ប្រាក់លើកទឹកចិត្តសម្រាប់បុគ្គលិកផ្នែកលក់ ( Sales Commissions)
- ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់តួនាទីមួយចំនួន ដូចជាការឧបត្ថម្ភថ្លៃធ្វើដំណើរ និងថ្លែទូរស័ព្ទទំនាក់ទំនង (Additional Allowance including gasoline and phone )
- ប្រាក់ឧបត្ថម្ភពេលមានជំងឺ ( Financial Support during sickness)
- ប្រាក់ឧបត្ថម្ភមាតុភាព ( Maternity Financial Support)
- ប្រាក់ឧបត្ថម្ភពេលសមាជិកគ្រួសារទទួលមរណភាព ( Immediate Family Death Financial Support)
- ការដំឡើងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ (Annual Salary Increase)
- ការចែកភាគលាភ (Dividend Sharing)
- ការធានារ៉ាប់រងគ្រោះថ្នាក់ការងារ (NSSF)
- ការធានរ៉ាប់រងគ្រោះថ្នាក់ ២៤ ម៉ោង និងគ្រោះថ្នាក់បាត់បង់ជីវិត ( ASIA Insurance)
- ការដំឡើងតួនាទីក្នុងរយៈពេលខ្លី ដោយផ្អែកលើគុណវុឌ្ឍិរបស់បុគ្គលិក
- ការទទួលបានការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស (Internal and External Training provided)
ចុច LIKE លើទំព័រ FACEBOOK ដើម្បីទទូលបានដំណឹងជ្រើសរើសរបស់ក្រុមហ៊ុនៈ https://www.facebook.com/RMArecruitment ឬ គេហទំព័រៈ http://www.cambodia.rmagroup.net/