(ប៉ារីស)៖ ទូរទស្សន៍របស់បារាំង TV5Monder ​ត្រូវបាន Hack ដោយ​អ្នកគាំទ្រក្រុមឧទ្ទាមរដ្ឋឥស្លាម ដែលបាន​គ្រប់គ្រង់​ទៅលើទាំងប៉ុស្តិ៍ទូរទស្សន៍ គេហទំព័រ និងប្រព័ន្ធទំនាក់ទំនងសង្គម Facebook របស់ស្ថានីយ៍ទូរទស្សន៍​នេះទាំងអស់ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥នេះ។ លោក Yves Bigot ប្រធានផ្នែកផ្សព្វផ្សាយ​​របស់ទូរទស្សន៍នេះបានបញ្ជាក់ថា ក្រុមការងាររបស់​លោក មិនអាច​ផ្សាយប៉ុស្តិ៍របស់ខ្លួនបានឡើយ ហើយគេហទំព័រ និងប្រព័ន្ធទំនាក់ទំនងសង្គម ​Facebook ក៏មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេទៀតដែរ។ ឧទ្ទាម​រដ្ឋឥស្លាមបានប្រកាសថា ពួកគេជាអ្នកធ្វើរឿងនេះ។

នៅលើPage Facebook របស់ទូរទស្សន៍ TV5Monde ក្រុមឧទ្ទាមបានបង្ហោះ​ឯកសារ កាតសម្គាល់ខ្លួន និងប្រវត្តិរូបសង្ខេបនានារបស់យោធាបារាំង ដែលពាក់ព័ន្ធក្រុមប្រតិបត្តិការប្រឆាំងពួកឧទ្ទាម IS៕

www.freshnewsasia.com