ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្ដាយក្មេក សម្ដេចពិជ័យសេនា ទៀ បាញ់
(ភ្នំពេញ)៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងការសោកស្ដាយ ចពោះមរណភាពរបស់មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្ដាយក្មេក សម្ដេចពិជ័យសេនា ទៀ បាញ់ និងត្រូវជាម្ដាយបង្កើតរបស់លោកជំទាវ តៅ តឿន ទៀបាញ់ ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:២០នាទី រសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។
សូមសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយសម្តេច និងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជាទី គោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗទាំងអស់ ដែលកន្លងមក ក្នុងឆាកជីវិតរបស់ ឧបាសិកា យិប ចាំកេសន បានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ រហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយអត្តចរិតល្អ សីលធម៌ គុណធម៌ និងភាពជាអ្នកដឹកនាំសម្រាប់សង្គមជាតិ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា យិប ថាំកេសន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕