(ភ្នំពេញ)៖ ស្ពានអ្នកលឿង ឫ ស្ពាន ស៊ូបាសា នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥នេះ មុនចូលឆ្នាំប្រពៃណីខ្មែរ។ យោងតាមលោក គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិ បានសរសេរនៅឡើងទំព័រ Facebook របស់លោកថា «ស្ពានអ្នកលឿងដែលជាចំណងដៃជំនួយដ៏ពិសិដ្ឋពីរដ្ឋាភិបាល និងប្រជាជនជប៉ុនជាបងប្អូន ជូនដល់ប្រជាជនកម្ពុជាក្នុងសម័យតេជោ នឹងបើកសម្ពោធជាផ្លូវការ ជូនប្រជាពលរដ្ឋលោកធ្វើចរាចរជាសាធារណៈ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ មុនបុណ្យចូលឆ្នាំខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

សូមជំរាបថា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញដល់ជាអធិបតីភាព តភ្ជាប់បេតុងស្ពានអ្នកលឿង ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គដ៏វែងជាងគេនៅកម្ពុជា៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com