(ភ្នំពេញ)៖ ដឹ ភីហ្សា ខមផេនី បានបើកសាខាទី២ របស់ខ្លួន ក្នុងឆ្នាំ២០១៥ នេះ ដែលស្ថិតតាមបណ្តោយផ្លូវ២៧១ ខាងជើង ខ្លោងទ្វារវត្តសន្សំកុសលប្រមាណជា ៤០០ម៉ែត្រ ចាប់ពីថ្ងៃទី១៨ ខែធ្នូ នេះតទៅ។
ដឹ ភីហ្សា ខមផេនី នឹងធ្វើការពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ដើម្បឲ្យអតិថិជនកាន់តែងាយស្រួលក្នុងការទទួលរសជាតិយ៉ាង ពិសេសឆ្ងុយឆ្ងាញ់ និង សេវាកម្មរហ័សទាន់ចិត្តរបស់ ដឹ ភីហ្សា ខមផេនី ដោយសារតែមានសាខាកាន់ច្រើនឡើងៗ និង នៅជិតៗ ផ្ទះ។
លោកអ្នកអាចចូលរួមពិសារអាហារនៅភោជនីយដ្ឋានដឹ ភីហ្សា ខមផេនី សាខាថ្មី ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ រាល់ការជាវ ទំាងអស់នៅសាខាថ្មី ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នំា២០១៥ លោកអ្នកនឹងទទួលបានការផ្តល់ជូន កូការកូឡាមួយថូរ ដោយឥតគិតថ្លៃសម្រាប់អតិថិជនដែរទទួលទាននៅក្នុងហាងតែប៉ុណ្ណោះ។ រឹតតែពិសេស ជាមួយនឹងកម្មវិធី «ញុំាភីហ្សាឈ្នះភ្លា មៗ» លោកអ្នកគ្រាន់តែចំណាយចាប់ពី២២$ នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូពីរគ្រឿងរៀងរាល់សប្តាហ៍ និង រង្វាន់ផ្សេងៗជាច្រើន ទៀត។
លោក អ៊ូ គីមហ៊ូវ នាយកប្រតិបត្តិដឹ ភីហ្សា ខមផេនី កម្ពុជា បានអោយដឹងថាភោជនីយដ្ឋានដឹ ភីហ្សា ខមផេនី ដែលឈានមុនគេ ទំាងសេវាកម្ម រសជាតិ និងមានជម្រើសច្រើនជាងគេ បានចូលបម្រើក្នុងប្រទេសកម្ពុជាអស់រយៈពេល១១ឆ្នំាហើយក៏ជាភោជនីយ ដ្ឋានភីហ្សាតែមួយគត់ដែលទិញសិទ្ធិផ្តាច់មុខមុនគេក្នុងប្រទេសកម្ពុជា ហើយនឹងខិតខំប្រឹងប្រែងបន្តពង្រីកសាខាបន្ថែមទៀត ដើម្បីបម្រើដល់អតិថិជនអោយកាន់តែមានភាពងាយស្រួល។
គួរបញ្ចាក់ថាបច្ចុប្បន្ន ភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនី មានចំនួន ១៨ហាង រួមមាន ភីហ្សាសាខាបាត់ដំបង សាខាក្រុងព្រះសីហ នុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើមសូរិយា សាខាកាលម៉ែត សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោកសា ខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង និងសាខាវត្តសន្សំកុសល៕