(កណ្តាល)៖ សង្សារគូបាន ដាច់ចិត្តចង-កសម្លាប់ខ្លួនជាបន្តបន្ទាប់ ដោយខាងស្រីបានចងកសម្លាប់ខ្លួន នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ហើយខាងប្រុសមិនអាចរស់នៅបាន ក៏ចងកសម្លាប់ខ្លួន តាមក្រោយនៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ដើម្បីបញ្ជាក់ស្នេហ៍ស្មោះ។

សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា សង្សារមួយគូនេះ ខាងស្រីមានឈ្មោះ ហាន គីមឆេង ហៅស្រីម៉ៅ អាយុ១៧ឆ្នាំ ចំណែកខាងប្រុសឈ្មោះ សុខា សុលីម អាយុ១៧ឆ្នាំ អ្នកទាំងពីរជាសិស្ស រស់នៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ សមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា ពួកទាំងចង-កសម្លាប់ខ្លួនដោយសារបញ្ហាវិបត្តិស្នេហា។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ហាន គីមឆេង ភេទស្រី១៧ឆ្នាំ ក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានចង-កសម្លាប់ខ្លួន នៅម៉ោង១១៖០០នាទីយប់ នៅថ្ងែទី១៥ ខែធ្នូ ឆ្នាំ២០១៥ ។ មុនកើតហេតុម៉ោង៦៖០០នាទីល្ងាច ជនរងគ្រោះបានប្រាប់ឪពុកម្តាយថា ងងុយដេកណាស់ ហើយជនរងគ្រោះ ក៍ចូលដេកទៅ ចំណែកឪពុកម្តាយ ក៍ចូលដេកដែរ លុះម៉ោង១២៖៣០នាទីមាន ឈ្មោះ កុង សុខត្រូវជាជីតា របស់ជនរងគ្រោះឡើងបទជើងតូច ស្រាប់ឃើញចៅបានចងករ នៅក្បែកាំជណ្តើផ្ទះ ស្លាប់បាត់ទៅហើយ។ ក្រោយពេលកើតហេតុសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុ និងបានធ្វើការកោសល្យ វិច្ច័យលើសពជនរងគ្រោះ និងបានរកឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ដោយចង-កសម្លាប់ខ្លួនឯង ពិតប្រាកដមែន ចំណែកសពប្រគល់ជូនក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនរងគ្រោះទី២-ឈ្មោះ សុខា សុលីម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ជាសិស្សនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង។ មុនកើតហេតុនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៥៖៣០នាទី ជនរងគ្រោះបានឮសូថា ឈ្មោះ ហាន គីមឆេង ហៅ ស្រីម៉ៅ ភេទស្រី បានស្លាប់ដោយសាចង-ក ។ ពេលនោពេលនោះ ឈ្មោះ សុខា សុខលីម បានអង្គុយយំ និងនិយាយប្រាប់ឈ្មោះ ញឹម សុវណ្ណ  ដែលដេកជាមួយគ្នាថា ជួយគិតមើលៗ ហើយក៍ដើរចេញទៅបាត់។ លុះដល់ម៉ោង៦៖០០នាទីព្រឹក ម្ដាយជនរងគ្រោះដើររកកូន ក៏ប្រទះឃើញកូនចង-កនឹងមែកស្វាយស្លាប់បាត់ទៅហើយ៕