អំពីប្រទេសទីម័រ
ប្រទេសទីម័រ (Timor-Leste) មានឈ្មោះផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រ-លេស្ទេ (Democratic Republic of Timor-Leste) គឺជាប្រទេសតូចមួយនៅអាស៊ីអាគ្នេយ៍។ ប្រទេសនេះស្ថិតនៅភាគខាងកើតនៃកោះទីម័រ និងមានព្រំប្រទល់ជាប់នឹងប្រទេសឥណ្ឌូនេស៊ីនៅភាគខាងលិច។
ប្រជាជននៃប្រទេសទីម័រ-លេស្តេ (Timor-Leste) នៅចន្លោះឆ្នាំ ២០២៥ ត្រូវបានប៉ាន់ស្មានថា មានចំនួនប្រហែល ១,៤១៨,៥១៧ នាក់។ កំណើនប្រជាជនប្រចាំឆ្នាំស្ថិតនៅប្រហែល ១.២៨%។ ប្រជាជននេះគឺស្មើនឹងប្រហែល ០.០១៧% នៃប្រជាជនពិភពលោក ។
រាជធានី៖ ទីលី (Dili)
ផ្ទៃដី៖ ប្រហែល ១៤,៩៥០ គីឡូម៉ែត្រការ៉េ
ប្រជាជន៖ ប្រហែល ១,៤១៨,៥១៧ នាក់ (ឆ្នាំ ២០២៥)
ភាសាផ្លូវការ៖ ព័រទុយហ្គាល់ និង តេតុង (Tetum)
សាសនា៖ ប្រជាជនប្រហែល ៩៧.៦% ជាសាសនាចក្រកាតូលិក
ប្រធានាធិបតី៖ លោក José Ramos-Horta
នាយករដ្ឋមន្ត្រី៖ លោក Xanana Gusmão
ប្រវត្តិសាស្ត្រ
ទីម័រ-លេស្ទេធ្លាប់ជាអាណានិគមរបស់ព័រទុយហ្គាល់ ចាប់ពីសតវត្សទី ១៦ រហូតដល់ឆ្នាំ ១៩៧៥។ បន្ទាប់ពីការប្រកាសឯករាជ្យក្នុងឆ្នាំ ១៩៧៥ ប្រទេសនេះត្រូវបានឥណ្ឌូនេស៊ីចូលលុកលុយ និងបញ្ចូលជាខេត្តមួយរបស់ខ្លួន។ ការតស៊ូដើម្បីឯករាជ្យបន្តរយៈពេលជាង ២៤ឆ្នាំ ដោយមានការគាំទ្រពីសហប្រជាជាតិ។ នៅឆ្នាំ១៩៩៩ ប្រជាជនបានបោះឆ្នោតជ្រើសរើសឯករាជ្យ ហើយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០០២ ទីម័រ-លេស្ទេបានក្លាយជាប្រទេសឯករាជ្យជាផ្លូវការ។
សេដ្ឋកិច្ចទីម័រ ពឹងអាស្រ័យខ្លាំងលើប្រេងនិងឧស្ម័ន។
ព្រះសង្ឃប៉ាបផ្រានស៊ីស (Pope Francis) បានធ្វើដំណើរទស្សនកិច្ចដ៏ប្រវត្តិសាស្ត្រមកកាន់ប្រទេសទីម័រ-លេស្តេ (Timor-Leste) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤។ នេះជាការទស្សនកិច្ចលើកដំបូងរបស់សមាជិកសាសនាចៅសកលមកកាន់ប្រទេសនេះ ចាប់តាំងពីប្រទេសទីម័រ-លេស្តេទទួលបានឯករាជ្យក្នុងឆ្នាំ ២០០២៕