អំពីប្រទេសកម្ពុជា

* ឈ្មោះផ្លូវការ៖ ព្រះរាជាណាចក្រកម្ពុជា

* រាជធានី៖ ភ្នំពេញ
* ភាសាផ្លូវការ៖ ភាសាខ្មែរ
* រាជរដ្ឋាភិបាល៖ ក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (២០២៥)
* ទទួលបានឯករាជ្យពីបារាំង៖ ថ្ងៃទី០៩ វិច្ឆិកា ១៩៥៣
* ផ្ទៃដី៖ ១៨១,០៣៥គីឡូម៉េត្រការ៉េ
* ចំនួនប្រជាជន៖ ប្រមាណ ១៧លាននាក់ (ជំនឿ២០២៤) អាយុសង្ឃឹមរស់មធ្យមគឺ ៧៦.៦ឆ្នាំ
* រូបិយប័ណ្ណ៖ រៀល (Riel)
* ប្រព័ន្ធនយោបាយ៖ ប្រព័ន្ធរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ មានព្រះមហាក្សត្រ និងរដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី
* ព្រះមហាក្សត្រ៖ ព្រះបាទនរោត្តម សីហមុនី
* សាសនា៖ ពុទ្ធសាសនា (ប្រមាណ 95%), ឥស្លាម, គ្រិស្តសាសនា និងផ្សេងទៀត។
* កម្ពុជាបានទទួលឯករាជ្យពីបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងបានចូលជាសមាជិកអង្គការយូណេស្កូនៅឆ្នាំ១៩៥១ ដែលបានរួមចំណែកក្នុងការដាក់បញ្ចូលប្រាសាទអង្គរ ព្រះវិហារ និងសំបូរព្រៃគុក ព្រមទាំងសម្បត្តិវប្បធម៌អរូបិយមួយចំនួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

* សត្វគោព្រៃ (Kouprey) គឺជាសត្វតំណាងជាតិរបស់ប្រទេសកម្ពុជា ដោយវាគឺជាមរតកធម្មជាតិដ៏សំខាន់មួយរបស់ប្រទេសយើង។ នៅឆ្នាំ១៩៦៤ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានចេញព្រះរាជប្រកាសជាផ្លូវការថា សត្វតំណាងជាតិនៃប្រទេសកម្ពុជាគឺសត្វគោព្រៃ និងបានចេញច្បាប់ហាមប្រាមមិនឱ្យមានការបរបាញ់ថែមទៀតផង។ ដោយផ្ការំដួល គឺជាផ្កាតំណាងជាតិនៃប្រទេសកម្ពុជា ដែលជាគ្រឿងមង្គលដ៏ល្អផូរផង់បំផុតមួយតាំងពីបុរាណកាលមកម្ល៉េះ។

កម្ពុជាបានទទួលឯករាជ្យពីបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងបានចូលជាសមាជិកអង្គការយូណេស្កូនៅឆ្នាំ១៩៥១ ដែលបានរួមចំណែកក្នុងការដាក់បញ្ចូលប្រាសាទអង្គរ ព្រះវិហារ និងសំបូរព្រៃគុក ព្រមទាំងសម្បត្តិវប្បធម៌អរូបិយមួយចំនួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ គណបក្សប្រជាជនកម្ពុជាត្រូវបានលើកឡើងថា បានផ្លាស់ប្តូរប្រទេសកម្ពុជាពីប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាម មកជាប្រទេសមានសុខសន្តិភាព និងវឌ្ឍនភាព។

* កម្ពុជាបានទទួលឯករាជ្យ (1953)
ព្រះបាទនរោត្តម សីហនុ ដឹកនាំឱ្យប្រទេសកម្ពុជាបានឯករាជ្យពីបារាំងនៅថ្ងៃទី ៩ វិច្ឆិកា ១៩៥៣។

* សម័យសង្គមរាស្ត្រនិយម (1955–1970) ដឹកនាំដោយសម្តេចនរោត្តម សីហនុ។

* សង្គ្រាមផ្ទៃក្នុង និងខ្មែរក្រហម (1970–1979)
សាធារណរដ្ឋខ្មែរ (1970–1975) ក្រោមអំណាចលោក លន់ នល់ បង្ហាញពីសង្គ្រាមផ្ទៃក្នុង។

* ខ្មែរក្រហម (1975–1979) បានដឹកនាំដោយ ប៉ុលពត បានបង្កការសម្លាប់ប្រជាជនស្លូតត្រង់ជិត២លាននាក់។

* សាធារណរដ្ឋប្រជាមានិតកម្ពុជា (1979–1989)
រំដោះពីខ្មែរក្រហមដោយគណបក្សប្រជាជនកម្ពុជា (ហេង សំរិន, ជា ស៊ីម, ហ៊ុន សែន)

* រដ្ឋកម្ពុជានិងអាជ្ញាធរបណ្តោះអាសន្ន (1989–1993)
អង្គការសហប្រជាជាតិចូលរួមសន្តិភាព និងរៀបចំការបោះឆ្នោតឆ្នាំ 1993។

* ព្រះរាជាណាចក្រកម្ពុជាថ្មី (1993–បច្ចុប្បន្ន):
ប្រទេសចូលប្រព័ន្ធរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញជាថ្មី។

* នយោបាយឈ្នះឈ្នះ (1998-បច្ចុប្បន្ន)
បញ្ចប់សង្រ្គាមស៊ីវិលដោយនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាព និងមេដឹកនាំកំពូលរបស់កម្ពុជា។

ស្ថានភាពសន្តិភាព និងការអភិវឌ្ឍប្រទេសកើនឡើងវិញ ប្រទេសកម្ពុជាសព្វថ្ងៃ បានបន្តអភិវឌ្ឍប្រទេស តាមរយៈសន្តិភាព ស្ថេរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕