(កណ្តាល)៖ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ និងស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៦នាក់ ពីបទចែកចាយ និងរក្សាទុកសារធាតុញៀនខុសច្បាប់ និងបានដកហូតសារធាតុញៀន មួយចំនួនផងដែរ។
ករណីទី១៖ នៅម៉ោង០០៖៣០នាទីយប់ ឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់៖ ១-ឈ្មោ ចាន់ ចរិយា ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិត្រពាំងចែង សង្កាត់ត្រពាំងក្រសាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ, ២-ឈ្មោះ ផា សុភាព ភេទប្រុស អាយុ២០ឆ្នាំ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ និង៣-ឈ្មោះ ភា រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ ចបានដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៍សថ្លាសង្ស័យជា សារធាតុញៀន០១កញ្ចប់តូច ម៉ូតូ០១គ្រឿងម៉ាក Suzuki Smash ពណ៍ខ្មៅសេរី២០០៩ ផ្លាកលេខកណ្តាល 1H-2826,ទូរស័ព្ទ០១គ្រឿងម៉ាក N ចុចពិល ទូរស័ព្ទ០១គ្រឿងម៉ាក vfone ពណ៍ទឹកមាស។ ជនសង្ស័យបានសារភាពថាខ្លួន បានទិញថ្នាំញៀនមកពីម្តុំឡឥដ្ឋចាក់អង្រែក្រោម ដើម្បីយកទៅប្រើប្រាស់ផ្ទាល់ខ្លួន។
ករណីទី២៖ នៅម៉ោង៩៖២០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិចុងកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង កម្លាំងសមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យ៣នាក់៖ ១-ឈ្មោះ អ៊ុន សម្បូរ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល, ២-ឈ្មោះ សាញ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល និង៣-ឈ្មោះ ច័ន្ទ សុភក្រ័ ហៅវ៉ីត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូត ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០២កញ្ចប់ ម៉ូតូ០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រែវែង1F-4382 ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕