(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង ជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន ជីបម៉ុង គ្រុប និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ ១៩៧៥ ហើយបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៩៣ មកក្រោមការដឹកនាំបង្ហាត់បង្ហាញរបស់ម្តាយបង្កើត គឺលោកអ្នកឧកញ៉ា ភាព ហៀក ដែលជាស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប និងបងប្រុស គឺលោកអ្នកឧកញ៉ា លាង ឃុន។

* ក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងស្រុក ដែលមានបុត្រសម្ព័ន្ធក្នុងពហុវិស័យរួមមាន ក្រុមហ៊ុនលក់សម្ភារៈ និងទំនិញ, ក្រុមហ៊ុនផលិត ចែកចាយស៊ីម៉ងត៍និងបេតុងលាយស្រេច, ក្រុមហ៊ុនផលិតភេសជ្ជៈ ទឹកបរិសុទ្ធ និងស្រាបៀរ, សណ្ឋាគារ, តំបន់កម្សាន្ត, ទីលានវាយកូនហ្គោល, ធនាគារ, ផ្សារទំនើប, វិស័យលក់រាយ, វិស័យសំណង់និងអចលនទ្រព្យ, រោងចក្រឧស្សាហកម្មផងដែរ។

* ក្រុមគ្រួសារ ជីបម៉ុង រួមមាន៖ លោកអ្នកឧកញ៉ា ភាព ហៀក (ម្តាយ) កូនប្រុស៤នាក់ និងកូនស្រីម្នាក់។ កូនប្រុសស្រីរួមមាន៖ លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, ឧកញ៉ា លាង ហួង (ហេនរី), ឧកញ៉ា លាង ពៅ (Peter) លោកជំទាវឧកញ៉ា លី សុខឆេង។

* ជីបម៉ុង ដឹកនាំជាលក្ខណៈគ្រួសារបានធ្វើឲ្យរីកចម្រើនក្លាយជាក្រុមហ៊ុនពហុវិស័យឈានមុខគេមួយនៅកម្ពុជា ដែលមានបុត្រសម្ព័ន្ធជាច្រើនក្នុងវិស័យផ្សេងៗ។

* ក្នុងនាមជាប្រធានក្រុមហ៊ុន អ្នកឧកញ៉ា លាង ម៉េង បានបំពេញតួនាទីចម្បងក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រទាំងរយៈពេលខ្លី មធ្យម និងវែង បន្ទាប់មកសម្របសម្រួលធ្វើផែនការ រៀបចំ ដឹកនាំ គ្រប់គ្រង និងវាយតម្លៃ ធ្វើយ៉ាងណាធានាឱ្យក្រុមហ៊ុនទទួលបាន នូវភាពជោគជ័យស្របទៅតាមផែនការ និងទស្សនវិស័យរបស់ខ្លួន។ ជាការកត់សម្គាល់ ក្រៅពីការផ្តោតទៅលើប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន អ្នកឧកញ៉ា ក៏បានយកចិត្តទុកដាក់ខ្ពស់លើការទទួលខុសត្រូវ ចំពោះសង្គមដោយបានប្រតិបត្តិការធុរកិច្ចប្រកបដោយអនុលោមភាពខ្ពស់ និងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ជាច្រើនរាប់មិនអស់។

* ក្រោមការដឹកនាំរួមគ្នាជាមួយសមាជិកគ្រួសារ ជីប ម៉ុង បានវិវត្តន៍ខ្លួនពីអាជីវកម្មនាំចូលសម្ភារសំណង់ រហូតក្លាយជាក្រុមហ៊ុនធំមួយ ដែលមានបុត្រសម្ព័ន្ធជាង ១០ក្រុមហ៊ុន គ្របដណ្ដប់លើវិស័យជាច្រើនដូចជា សំណង់ ភេសជ្ជៈ អចលនទ្រព្យ ធនាគារ សណ្ឋាគារ ផ្សារទំនើប និងកសិកម្ម។ ប្រធានក្រុមអគ្គនាយក ជីប ម៉ុង លោក អ្នកឧកញ៉ា លាង ម៉េង ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ និងពង្រីកអាជីវកម្មរបស់ ជីប ម៉ុង ឲ្យកាន់តែរីកចម្រើន និងមានភាពរឹងមាំ។ លោកបានលើកឡើងថា កត្តាសំខាន់ដែលធ្វើឲ្យក្រុមហ៊ុនជោគជ័យគឺ ធនធានមនុស្ស ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ ជីប ម៉ុង តែងតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាលបុគ្គលិក និងវិនិយោគលើបច្ចេកវិទ្យាទំនើបៗ។

* ក្រៅពីតួនាទីនៅក្នុងក្រុមហ៊ុន ជីប ម៉ុង លោក អ្នកឧកញ៉ា លាង ម៉េង ក៏មានតួនាទីជាអនុប្រធាននៅក្នុងសមាគមឧកញ៉ាកម្ពុជាផងដែរ ដែលនេះបង្ហាញពីតួនាទីសំខាន់របស់លោកក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យឯកជន និងសង្គមកម្ពុជា។

* ការចូលរួមអភិវឌ្ឍសង្គម: ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងមនុស្សធម៌ជាច្រើន រួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន និងទេសចរណ៍ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ រួមទាំងអ្នកឧកញ៉ា លាង ម៉េង ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ សរុបមក អ្នកឧកញ៉ា លាង ម៉េង គឺជាមហាសេដ្ឋីជំនួញមួយរូបដ៏មានឥទ្ធិពល និងជាអ្នកដឹកនាំដ៏ឆ្នើមនៅក្នុងប្រទេសកម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈក្រុមហ៊ុន ជីបម៉ុង គ្រុប និងការចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ។

* ដូចនេះហើយទើបគេសង្កេតឃើញថា ជីប ម៉ុង គ្រុប តែងតែបានបរិច្ចាគនូវធនធានដ៏ច្រើន ជាមួយរាជរដ្ឋាភិបាលលើសកម្មភាពមនុស្សធម៌ សុខាភិបាល អប់រំ កីឡា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាព្រមទាំងផ្នែកអាណាចក្រផងដែរ។ តាមរយៈសកម្មភាពទាំងនេះ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើន ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង៕