* អ្នកឧកញ៉ា គិត ម៉េង កើតថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៦៨ ក្នុងខេត្តកណ្តាល លោកជាកូនទី៣ របស់ពាណិជ្ជករជាប់សែស្រឡាយចិនម្នាក់ លោក គិត ប៉េងអៀក។ ក្នុងឆ្នាំ១៩៧៥ លោក គិត ម៉េង និងក្រុមគ្រួសារ ត្រូវបានគេជម្រៀសទៅរស់ជុំរុំនាទឹកដីប្រទេសថៃ។ ក្នុងការជម្លៀសខ្លួនចេញពីរបបអាវខ្មៅនោះ លោក គិត ម៉េង និងបងប្អូនប្រុស២នាក់ទៀត បានបែកគ្នាពីឪពុកម្តាយហើយឪពុកម្តាយរបស់ឧកញ៉ា គិត ម៉េង ត្រូវបានគេដឹងថា បានស្លាប់ដោយសារ ការអត់ឃ្លាន។
* នៅឆ្នាំ១៩៨០ អ្នកឧកញ៉ា គិត ម៉េង និងប្អូនប្រុស គិត ធាង ត្រូវបានធ្វើអន្តោប្រវេសន៍ ទៅប្រទេសអូស្រ្តាលីហើយពួកលោកបានធ្វើការ និងរៀនសូត្រនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។ ក្នុងដំណើរឆាកជីវិតរស់នៅអូស្រ្តាលី គិត ម៉េង បានជម្នះការតស៊ូខ្លាំងដើម្បីរស់និងសន្សំលុយ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ សាព័ត៌មានអូស្រ្តាលី អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងថា នៅអូស្រ្តាលីពេលអ្នកដើរចែកសំបុត្រ ឬលិខិតប័ណ្ណតាមផ្ទះ នៅពេលដែលមានអាកាសធាតុត្រជាក់ អ្នកនឹងមានអារម្មណ៍ឯកោរខ្លាំងណាស់។ ឧកញ៉ា គិត ម៉េង បានធ្វើការនៅភោជនីយដ្ឋានឥណ្ឌា គឺជាអ្នកលាងចាន និងជាកម្មករលាងសំអាត នៅផ្សារបន្លែនៅថ្ងៃអាទិត្យហើយការងារដែលមិនត្រូវការជំនាញមួយទៀតដែល គិត ម៉េង បានធ្វើដែរនោះ គឺកាត់ស្មៅឲ្យគេតាមផ្ទះ។
* នៅឆ្នាំ១៩៩១ អ្នកឧកញ៉ា គិត ម៉េង និង គិត ធាង បានសម្រេចចិត្តត្រឡប់មកកម្ពុជា ជាមួយនឹងជីវិតផ្តាស់ប្តូរ ដោយមកដល់កម្ពុជាដំបូងឧកញ៉ា គិត ម៉េង និងបងប្រុស គិត សោភណ្ឌ បានបើកហាងលក់គ្រឿងសង្ហារឹម និងសម្ភាៈការិយាល័យឲ្យអង្គការសហប្រជាជាតិនៅកម្ពុជា (UN) ដោយរួមមានទាំងទិញសិទ្ធិលក់ម៉ាស៊ីនថតចម្លងម៉ាក Canon ផងដែរ គឺមុនពេលលោកបង្កើតក្រុមហ៊ុន The Royal Group ។
* បច្ចុប្បន្ននេះអ្នកឧកញ៉ា គិត ម៉េង មានតួនាទី ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន The Royal Group ដែលក្រុមហ៊ុនចំណុះឲ្យជិត ៣០ក្រុមហ៊ុន។ ភរិយារបស់លោកគឺ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានកូនចំនួន៤ (ប្រុស២ ស្រី២)។
* អ្នកឧកញ៉ា គិត ម៉េង និងលោជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានកូនប្រុសម្នាក់ឈ្មោះ ឧកញ៉ា គិត ស៊ូឡាដែលត្រូវបានតែងតាំងជា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ។
ក្រុមហ៊ុនចំណុះឲ្យក្រុមហ៊ុន The Royal Group៖
១-ក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard
២-ក្រុមហ៊ុន Royal Telecam International
៣-ក្រុមហ៊ុន Ezecom
៤-ក្រុមហ៊ុនធានារ៉ាប់រង Infinity Insurance
៥-ធនាគារ ANZ Royal Bank
៦-ក្រុមហ៊ុន Royal Financial Consultancy
៧-ទូរទស្សន៍ CTN (Cambodian Broadcasting Corporation)
៨-ទូរសទ្សន៍ CNC
៩-ទូរទស្សន៍ MyTV
១០-ទូរទស្សន៍ CEPCO is a TV channel
១១-ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម BrandSolutions
១២-Royal Park Resort នៅសៀមរាប
១៣-Titan King Resort & Casino នៅបាវិត ខេត្តស្វាយរៀង
១៤-សណ្ឋាគារ Hotel Cambodiana
១៥-អគារពាណិជ្ជកម្ម Royal Tower នៅភ្នំពេញ
១៦-កោះរុង នៅខេត្តព្រះសីហនុ
១៧-Northbridge Communities នៅភ្នំពេញ ផ្លូវ២០០៤
១៨-ខុនដូ Embassy Place
១៩-ក្រុមហ៊ុន The Royal Group ទិញលក់ដីធ្លី
២០-ក្រុមហ៊ុន The Royal Group ផ្នែកខាងលក់ ផលិតផលអេឡិចត្រូនិក Canon, Motorola, Samsung និង Siemens.
២១-ក្រុមហ៊ុន The Royal Group ផ្នែកជួលឧទ្ធម្ភាចក្រ Bell Helicopter
២២-ក្រុមហ៊ុន The Royal Group ផ្នែកលក់ចំណីអាហារ ដូចជា KFC, ភោជនីយដ្ឋាន Pizza Hut។
២៣-ក្រុមហ៊ុន Royal Cambodian Limousine Service មានរថយន្តទំនើបសម្រាប់ដឹកជញ្ជូនភ្ញ
២៤-ក្រុមហ៊ុនផ្លូវដែក Toll Royal៕