* អំពីប្រវត្តិសង្ខេប
តារាចម្រៀង ព្រាប សុវតិ្ថ កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ មានស្រុកកំណើតនៅខេត្តបាត់ដំបង ក្នុងរបបប៉ុលពត។ ឪពុកឈ្មោះ ព្រាប សុវុទ្ធ (ត្រូវបានសម្លាប់ដោយខ្មែរក្រហមក្នុងឆ្នាំ១៩៧៧)។ ម្តាយឈ្មោះ ផូ សំណាង ជាមន្ត្រីរាជការ។ ប្រពន្ធឈ្មោះ ឡុង ស្រីមុំ។ មានកូន៣នាក់ ប្រុសទាំង៣នាក់ កូនទី១ឈ្មោះ សុវត្ថិ មុន្នីវណ្ណ កូនទី២ឈ្មោះ សុវត្ថិ មុន្និនាគ កូនទី៣ឈ្មោះ សុវត្ថិ សិរីវុឌ្ឍ។ បច្ចុប្បន្នជាអ្នកចម្រៀងក្នុងផលិតកម្ម «Galaxy Navatra»។ ក្រោយពេលចេញពីរបបប៉ុលពត កុមារ ព្រាប សុវត្ថិ រស់នៅជាមួយម្តាយមេម៉ាយ ធ្វើការជាកសិករនៅស្រុកកោះធំ ហើយក្រោយមករស់នៅក្នុងមណ្ឌលកុមារកំព្រា។ នៅឆ្នាំ១៩៨២ ព្រាប សុវត្ថិ និងម្ដាយបានផ្លាស់មកភ្នំពេញ។ ឆ្នាំ១៩៩៣ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ហើយបានបន្តការសិក្សាបរិញ្ញាបត្រច្បាប់ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យសេដ្ឋកិច្ច។
* អំពីជីវិតស្នេហា
រឿងស្នេហាវិញ លោក ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ១៩៩៧ នៅភ្នំពេញ។ នៅពេលដែលលោក ព្រាប សុវត្ថិ រៀបការពុំសូវមានការចាប់អារម្មណ៍ឡើយអាចថា ពេលនោះលោកមិនទាន់មានកេរ្តិ៍ឈ្មោះដូចបច្ចុប្បន្ន ហើយក៏មិនសូវមានអ្នកសារព័ត៌សួរនាំឡើយ។ រឿងមួយបែបទៀតនោះ ដោយលោកតែងហាត់កីឡាជាប្រចាំធ្វើឲ្យសម្រស់លោកនៅក្មេងជាងវ័យ ដែលធ្វើឲ្យអ្នកខ្លះអត់ចាប់អារម្មណ៍ថា លោកមានភរិយាទេនាពេលនោះ។
លុះដល់ឆ្នាំ២០០៤ លោកបានថតនិងសម្តែងបទ «ឪពុក» ហើយបានយកកូនប្រុសបងមកសម្ដែងជាមួយ ទើបបានអ្នកគាំទ្រភាគច្រើនដឹងថា លោកមានភរិយា និងមានកូនប្រុសរួចទៅហើយ។ ចាប់ពីពេលនោះមកទើបគេដឹងតៗគ្នាថា លោកមានភរិយាហើយ និងឆ្នាំ២០១៨ កូនទាំងបី បានចេញមកប្រកាសជាអ្នកចម្រៀងក្នុងផលិតកម្ម ជាមួយលោកដែរ។ អ្វីដែលមើលឃើញនោះជីវិតស្នេហារបស់លោក ពុំដែលលេចឮព័ត៌មានមិនល្អឡើយ ឃើញតែភាពស្រស់ស្រាយពោពេញដោយក្តីសុខ និងសុភមង្គល។
* អំពីស្នាដៃក្នុងវិស័យសិល្បៈ
ក្នុងឆ្នាំ២០០៣ លោក ព្រាប សុវត្ថិ បានចូលរួមមហោស្រពតន្រ្តីប្រទេសជប៉ុន។ ឆ្នាំ២០១០ លោក ព្រាប សុវត្ថិ បានចូលការប្រគំតន្ត្រីមិត្តភាពខ្មែរ-ថៃ។ រយៈពេល ៤ឆ្នាំជាប់ៗគ្នាលោក ព្រាប សុវត្ថិ បានឈរលើឆាកតន្ត្រីដ៏ធំក្នុងប្រទេសកម្ពុជា ដែលមិនឆ្លាប់មានពីមុនមកគឺ «Best of the Best» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧ ដែលរៀបចំដោយផលិតកម្ម «ហង្សមាស»។ លោក ព្រាប សុវត្ថិ បានចូលរូមតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងពានរង្វាន់តន្ត្រីពិភពលោកឆ្នាំ២០១៤ ហើយត្រូវបានតែងតាំង «តារាឆ្នើម» នាពេលនោះ។ លោកបានចូលរួមការប្រគំតន្ត្រី នៃយុទ្ធនាការលើកកម្ពស់ការយល់ដឹង ដើម្បីបញ្ចប់ការកេងប្រវ័ញ្ច និងការជួញដូរមនុស្សនៅអាស៊ី។
មហោស្រពតន្រ្តីអាស៊ានសំរាប់ព្យាបាលឆ្នាំ២០១៣។ ទាំងអស់នេះហើយដែលលោក ព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកជា «តារាឆ្នើមរបស់កម្ពុជានៅសតវត្សរ៍ទី២១» ហើយក៏ជាតារាចម្រៀងដែលមានប្រជាប្រិយភាពមិនចេះរីងស្ងួត។ រយៈពេលចុងក្រោយលោក ព្រាប សុវត្ថិ ក៏ត្រូវបានជ្រើសរើសជា Coach នៃកម្មវិធី «Cambodian Idol» រដូវកាលទី១ របស់កម្មវិធី «Cambodia’s Got Talent» ក៏ដូចជា «The Voice Kid Cambodia» ផងដែរ។
* ជំនួញក្រៅពីសិល្បៈ
ក្នុងនាមជា «កំពូលតារា» ពិតជាមានការចាប់អារម្មណ៍ពីបណ្តាលក្រុមហ៊ុននាៗជាមិនខាន។ មួយឆ្នាំចុងក្រោយនេះលោកបានឈរជើងលើផលិតផលមួយចំនួនដូចជា ក្រុមហ៊ុនទូរស័ព្ទ VIVO, ក្រុមហ៊ុនរថយន្ត ISUZU, ក្រុមហ៊ុនវិស័យអចលនទ្រព្យ និងសំណង់ MarganEn Maion, ធនាគារ DGB និងនៅមានក្រុមហ៊ុនមួយចំនួនទៀត ដែលមិនបានរៀបរាប់អស់។ ចំពោះចំណូលពីតំណែងជាទូតសុឆន្ទៈនោះ មានតំលៃលំដាប់ពិភពលោកមិនក្រោម ១០ម៉ឺនដុល្លារឡើយ។ បច្ចុប្បន្នក្រៅពីតារាចម្រៀងល្បីក្នុងផលិតកម្ម «Galaxy Navatra» លោកក៏មានជំនួញក្នុងដៃមួយចំនួនផងដែរ ដូចជាក្រុមហ៊ុនអចលនទ្រព្យ, អាហារដ្ឋាន, និងផលិតផលគ្រឿងសម្អាងជាដើម៕