(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានសញ្ជាតិខ្មែរ កើតថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ នៅភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករមានឳពុកឈ្មោះ លីន គ្រី និងម្ដាយឈ្មោះ ប៊ុន ស៊ាងលី ព្រមទាំងមានបងប្អូនបង្កើតចំនួន ៦នាក់។ ឪពុកបានទទួលមរណភាព ដោយទាហានខ្មែរក្រហមឡើងបាញ់សម្លាប់ដល់លើផ្ទះ អំឡុងខែឧសភា ឆ្នាំ១៩៨០។

*​ ពីកុមារភាព រ៉ានី បានចូលសិក្សានៅសាលាបឋមសិក្សាអម្ពវ័ន ក្នុងវត្តអម្ពវ័ន ជាមួយកុមារាកុមារី ក្នុងភូមិជាច្រើនរូបទៀត។  រ៉ានី សិក្សានៅទីនេះរហូតដល់ ថ្ងៃរដ្ឋប្រហារទម្លាក់ សម្តេចឪ ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០។ សាលារៀនអម្ពរវ័ន្ធ ក្រោយមកក្លាយជាមន្ទីរពេទ្យព១ សម្រាប់ព្យាបាលកងទ័ពដែលរងរបួស និងមានជំងឺធ្ងន់ធ្ងរ។ ចំណែក រ៉ានី បន្ទាប់ពីរត់ចូលព្រៃ គេបានបញ្ជូនឱ្យទៅរៀនវិជ្ជាកងទ័ព និងពេទ្យនៅថ្នាក់តំបន់ និងក្រោយមកទៀតក៏ត្រូវគេបញ្ជូនឱ្យមកបម្រើការងារនៅមន្ទីរពេទ្យ ១នេះដែរ។

*​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាឧត្ភមភរិយារបស់ សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន ដែលបានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។

*​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបម្រើការជាអនុប្រធានសមាគមជាតិកាកបាទក្រហមកម្ពុជា ហើយចាប់តាំងពីឆ្នាំ១៩៩៨ បានក្លាយជាប្រធាន (ឥលូវឈ្មោះថា កាកបាទក្រហមកម្ពុជា)។

*​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានការគាំទ្រនិងទទួលស្គាល់ជាតិ និងអន្តរជាតិ និងពានរង្វាន់ជាច្រើនសម្រាប់ការងាររបស់ សម្ដេចជាមួយកុមារកំព្រា និង ជនក្រីក្រនៅកម្ពុជា ការយល់ដឹង និងការការពារមេរោគអេដស៍ និងជំងឺអេដស៍ និងការសង្កត់ធ្ងន់លើបញ្ហារបស់ស្ត្រី ជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុវត្ថិភាពក្នុងគ្រួសារ និងការពង្រឹងអំណាច តាមរយៈការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

*​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានកូនចំនួន រួមមាន៖ ហ៊ុន កំសត់ (ស្លាប់), ហ៊ុន ម៉ាណែត, ហ៊ុន ម៉ាណា, ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី៕