សម្ដេច ស ខេង កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥១ នៅភូមិអណ្តូងស្នាក ឃុំក្របៅ ខេត្តព្រៃវែង។ សម្ដេចមានភរិយាឈ្មោះ លោកជំទាវ ញ៉ែម សាខន និងមានបុត្រចំនួន ៣នាក់ រួមមាន លោក ស សុខា លោកស្រី ស ស៊ីណា និងលោកស រដ្ឋា។ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ សម្តេច ស ខេង ដែលត្រូវបានព្រះមហាក្សត្រ ប្រទានគោមងារថា «សម្តេចក្រឡាហោម ស ខេង»។
* ការសិក្សា
សញ្ញាបត្រកម្រិតថ្នាក់ឧត្តមសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយ
សញ្ញាប័ត្រមធ្យមសិក្សាកម្រិត១ អនុវិទ្យាល័យថ្នល់កែង ខេត្តព្រៃវែង។
* ប្រវត្តិការងារ
២០២៣-បច្ចុប្បន្ន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
២០០៦-២០២៣ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
១៩៩៣-២០០៦ ឧបនាយករដ្ឋមន្រ្តី សហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
១៩៩៣-បច្ចុប្បន្ន តំណាងរាស្រ្តមណ្ឌលបាត់ដំបង
* គ្រឿងឥស្សរិយយស
មេដាយ ជាតូបការ (Royal Order of Cambodia)៕