សម្ដេច សាយ ឈុំ ប្រសូត្រនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៤៥ ស្ថិតនៅភូមិកណ្ដាលកោះ ឃុំកោះសុទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ សម្ដេចមានភរិយា និងមានកូនចំនួន២នាក់នៅក្នុងគ្រួសារ។ កូនប្រុសរបស់សម្តេច គឺលោក សាយ សំអាល់។ ចំណែក កូនស្រីច្បងប្រភពមិនបានបញ្ជាក់តួនាទី ឬ កំពុងប្រកបការងារអ្វីនោះទេ។
* អំពីការសិក្សា
• ឆ្នាំ១៩៦១ វិញ្ញាបនបត្របឋមសិក្សា
• ឆ្នាំ១៩៦៥ មធ្យមសិក្សាបត្របឋមភូមិ
• ឆ្នាំ១៩៦៧ មធ្យមសិក្សាបត្រភាគទី១
• ១៩៦៧-១៩៦៨ ថ្នាក់បញ្ចប់ផ្នែកវិទ្យាសាស្ត្រពិសោធន៍
• ១៩៩៧ អនុបណ្ឌិតខាងផ្នែកនយោបាយ និងរដ្ឋបាលសាធារណៈ។
* កម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈ
• ១៩៦៧-១៩៦៨ : សញ្ញាបត្រគរុកោសល្យពីមហាវិទ្យាល័យគរុកោសល្យភ្នំពេញ
• ១៩៨១ : វគ្គទ្រឹស្តីនយោបាយជាន់ខ្ពស់ (សាលានយោបាយពិសេស ហាណូយ)
- ភាសាបរទេស: បារាំង និងអង់គ្លេស (មធ្យម)
- ចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ: ឆ្នាំ១៩៦៩
- តំណែងក្នុងព្រឹទ្ធសភានីតិកាលទី៣ : អនុប្រធានទី១ព្រឹទ្ធសភា និងបន្ទាប់មកជាប្រធានព្រឹទ្ធសភា ចាប់ពីខែមិថុនា ឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន។
- ធ្លាប់ជាសមាជិកព្រឹទ្ធសភាចំនួន: ១ នីតិកាល (នីតិកាលទី៣)។
* ប្រវត្តិការងារ
-២០២៤ - បច្ចុប្បន្ន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
-០៩.០៦.២០១៥ - ២០២៣ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
-២០១២-០៩.០៦.២០១៥ : អនុប្រធានទី១ ព្រឹទ្ធសភា
-២០០៨-២០១២ : អនុប្រធានទី២ រដ្ឋសភា (នីតិកាលទី៤)
-១៩៩៣-២០១២ : តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ
-១៩៨៩-១៩៩៣ : អនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៃរដ្ឋាភិបាលរដ្ឋកម្ពុជា
-១៩៨៨-១៩៨៩ : អនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម
-១៩៨៦-១៩៨៨ : រដ្ឋមន្ត្រីក្រសួងកសិកម្ម
-១៩៨៣-១៩៨៦ : លេខាគណៈកម្មាធិការបក្សខេត្តកំពង់ស្ពឺ
-១៩៧៩-១៩៨៣ : ប្រធាននាយកដ្ឋានចាត់តាំង នៃគណៈចាត់តាំងមជ្ឈិម
-១៩៦៩-១៩៧០ : គ្រូបង្រៀន នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
* គ្រឿងឥស្សរិយយស
-គ្រឿងឥស្សរិយយស ជាតូបការ
-គ្រឿងឥស្សរិយយស ឯករាជ្យជាតិ
-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍
-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍
-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា
-គ្រឿងឥស្សរិយយស សុវត្ថារាថ្នាក់ មហាសេនារាជរដ្ឋាភិបាល
-មេដាយមាសស្ថាបនាជាតិ
-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្សកុសុមៈ នារីរ័ត្នថ្នាក់មហាសេរីវឌ្ឍន៍។
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ សម្តេច សាយ ឈុំ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យប្រទានគោរមងារថា «សម្តេចវិបុលសេនាភក្តី សាយ ឈុំ» ស្របពេលជាមួយគ្នានឹងសម្តេច ស ខេង ដែលត្រូវបានព្រះមហាក្សត្រ ប្រទានគោមងារថា «សម្តេចក្រឡាហោម ស ខេង»៕