(កណ្តាល)៖ ស្រ្តីវ័យចំណាស់អាយុ៨៤ឆ្នាំ ត្រូវបានកូនប្រសា ចាប់រំលោភនៅក្នុងផ្ទះរបស់គាត់ តែត្រូវបានប្រពន្ធមកទាន់ ក៏ជិះម៉ូតូរត់គេចខ្លួនបាត់ ប៉ុន្តែជនសង្ស័យត្រូវបាន កម្លាំងសមត្ថកិច្ច តាមចាប់បានមកវិញ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលករណីនេះកើតឡើង ស្ថិតនៅភូមិចន្លក់ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្ដាល។
មន្រ្តីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ស្រី ដាវី អាយុ៥៤ឆ្នាំ រីឯស្រ្តីរងគ្រោះមានឈ្មោះ រស់ ញ៉េស ហៅសុអាយុ៨៤ឆ្នាំ។
បើតាមមន្រ្តីនគរបាលនៅវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈជនរងគ្រោះកំពុងអង្គុយ នៅក្នុងផ្ទះរបស់ខ្លួនតែម្នាក់ឯង ពេលនោះជនសង្ស័យ ក៏បានចូលទៅផ្ទះជនរងគ្រោះត្រូវជាម្ដាយក្មេក។
ដោយឃើញជនរងគ្រោះនៅម្នាក់ឯង ក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះតែម្ដង ពេលនោះស្រាប់តែឈ្មោះ ឌិន នឹម អាយុ៥១ឆ្នាំ ត្រូវជាប្រពន្ធជនសង្ស័យ និង ត្រូវជាកូនបង្កើតជនរងគ្រោះមកទាន់ ពេលនោះជនសង្ស័យក៏បញ្ឈប់សកម្មភាព រួចជិះម៉ូតូរត់គេចខ្លួន។
បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង លុះដល់ម៉ោង១៧៖០០នាទីរសៀល ទើបកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរ ចាប់ឃាត់ខ្លួនជនសង្ស័យបញ្ចូនមកកាន់ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕