(ភ្នំពេញ)៖ ថ្ងៃឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥ ដោយអនុក្រឹត្យរាជរដ្ឋាភិបាល
០១ មករា៖ ទិវាចូលឆ្នាំសកល
០៧ មករា៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
០៨ មីនា៖ ទិវាអន្តរជាតិនារី
១៤-១៥-១៦ មេសា៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
០១ ឧសភា៖ ទិវាពលកម្មអន្តរជាតិ
១១ ឧសភា៖ ពិធីបុណ្យវិសាខបូជា
១៤ ឧសភា៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
១៥ ឧសភា៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល
១៨ មិថុនា៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ
២១-២២-២៣ កញ្ញា៖ ពិធីបុណ្យភ្ផុំបិណ្ឌ
២៤ កញ្ញា៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញ
១៥ តុលា៖ ទិវាប្រារព្ឋពិធីគោរពព្រះវិញ្ញាណក្ខន្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»
២៩ តុលា៖ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
០៤-០៥-០៦ វិច្ឆិកា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក
០៩ វិច្ឆិកា៖ បុណ្យឯករាជ្យជាតិ
២៩ ធ្នូ៖ ទិវាសន្តិភាពនៅកម្ពុជា
សរុបឈប់សម្រាកការងារចំនួន២២ថ្ងៃ