(ភ្នំពេញ)៖ រាត្រីថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ គឺជារាត្រីមួយ នៃការសម្រេចចិត្តដ៏ត្រឹមត្រូវជាប្រវត្តិសាស្ត្រ នាំមកនូវការរំដោះជាតិ និងប្រជាជន ចេញរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ រាត្រី កាលពី៤៨ឆ្នាំមុន ដែលបានផ្តើមចេញពីទីតាំងកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនោះហើយ ដែលបានជួយកែវាសនាអនាគតនៃប្រទេសកម្ពុជា ក្នុងការជួយជម្រុញការផ្លាស់ប្តូរមុខមាត់របស់ប្រទេសជាតិកម្ពុជា នៅលើឆាកអន្តរជាតិយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់។

Fresh Exclusive មានសេចក្តីរាយការណ៍ស្រាវជ្រាវ និងស៊ីជម្រៅជុំវិញ «រាត្រីនៃជោគវាសនារបស់ជាតិ ដែលមានខ្លឹមសារដូចតទៅនេះ៖

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោសែន បានចាកចោលភរិយាដែលមានផ្ទៃពោះ ចំនួន៥ខែ ចេញពីខេត្តកំពង់ចាម។ នេះគឺជាការចាប់ផ្តើម យកជីវិតធ្វើដើមទុន ដើម្បីការតស៊ូរំដោះជាតិ នៅពេលដែលបានមើលឃើញថា ជីវិតពលរដ្ឋខ្មែរត្រូវបានរបបស្លៀកខោអាវខ្មៅ ធ្វើទុក្ខបុកម្នេញដោយការបង្ខំធ្វើពលកម្មធ្ងន់ធ្ងរ ជាមួយការបង្អត់អាហារ, អំពើកាប់សម្លាប់រង្គាលក្រោមការចោទប្រកាន់ថាក្បត់នឹងចលនាបដិវត្តន៍នោះជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ដោយសារតែទ្រាំមិនបានចំពោះអំពើព្រៃផ្សៃនៃរបប ប៉ុល ពត និងមិនអាចនៅស្ងៀមមើល ប្រទេសជាតិខ្មែរត្រូវរលំរលាយ, ខ្លួនខ្ញុំដែលគ្រានោះ ជាមេបញ្ជាការកងវរសេនាធំដែលគ្រប់គ្រង បញ្ជាលើកងទ័ពជាង ២០០០នាក់ បានសម្រេចចិត្តចាកចេញទៅប្រទេសវៀតណាមផ្សងព្រេង ប្រថុយជីវិតជាមួយនឹងជម្រើសចុងក្រោយ ដើម្បីរំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧, ខ្ញុំ និងយុទ្ធមិត្ត ៤នាក់ បានចាកចេញពី ប៉ុស្តិ៍យោធាក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ស្ថិតនៅភាគខាងកើតប្រទេស ដើម្បីឆ្លងដែនទៅប្រទេសវៀតណាម។ ពេលនោះ, ខ្ញុំមានជម្រើសមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំង នឹងខ្មែរក្រហម, ប៉ុន្តែខ្ញុំបានសម្រេចចិត្តរកផ្លូវឆ្លងព្រំដែនទៅវៀតណាម ដើម្បីស្នើឱ្យវៀតណាម ជួយរំដោះប្រទេស ហើយនេះ គឺពិតជាជម្រើសល្អបំផុតជាប្រវត្តិសាស្ត្រសម្រាប់ភាពរស់រាននៃប្រជាជាតិខ្មែរ។ នៅគ្រាដ៏គ្រោះថ្នាក់បែបនេះ, ខ្ញុំបានកំណត់ហើយថាផ្លូវដែលត្រូវដើរ គឺមិនមែនដើម្បីស្វែងរកផ្លូវរស់តែខ្លួនឯងនោះទេ, ប៉ុន្តែ គឺដើម្បីជួយសង្គ្រោះជីវិតរបស់ជាតិទាំងមូល។ ប្រសិនបើខ្ញុំពុំមានឆន្ទៈមុតមាំ និងមិនមានផែនការច្បាស់លាស់ដើម្បីជាតិនោះទេ, មិត្តវៀតណាម ក៏មិនជឿជាក់លើខ្ញុំ និងជួយដល់ខ្ញុំ ក្នុងការកសាងកម្លាំងប្រដាប់អាវុធ ដែលមានកងទ័ពកម្ពុជាប្រមាណជាង ១ម៉ឺននាក់ និងជួយយើងដល់ការកសាងអង្គការចាត់តាំងខាងនយោបាយ គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីកាន់ទង់ខាងនយោបាយ ហើយចុងក្រោយសុខចិត្តឱ្យកងទ័ពស្ម័គ្រចិត្តរបស់វៀតណាមមកជួយកម្ពុជានោះដែរ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា៖ «ក្នុងស្ថានភាពដ៏អាក្រក់នោះ រូបខ្ញុំជាមេបញ្ជាការគ្រប់គ្រងកម្លាំង ២ពាន់នាក់ មានជំរើស៤, ទី១. ងើបបះបោរជាមួយកម្លាំងតែ ២ពាន់នាក់ ដែលអាចឈរជើងតស៊ូបានមួយរយៈខ្លី ហើយប្រាកដជានឹងត្រូវគេកំទេចចោលទាំងអស់គ្នាតែម្តង, ទី២. ភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីប្រមូលកម្លាំងធ្វើការតស៊ូ, ទី៣. នៅស្ងៀមបណ្តោយឱ្យពួក ប៉ុល ពត បន្តកាប់សម្លាប់ជាតិឯង រួម ទាំងរូបខ្ញុំផងដែរ, និងទី៤. ធ្វើអត្តឃាត ព្រោះមិនអាចទ្រាំទ្រនឹងទុក្ខវេទនាផ្លូវចិត្តដ៏ធ្ងន់ធ្ងរ។ តែទីបំផុត ខ្ញុំយកជម្រើសទី២ គឺភៀសខ្លួនទៅវៀតណាម ដោយយល់ថា ទោះបីជាមានសង្ឃឹមតិចប៉ុណ្ណា ឬ ត្រូវអស់ជីវិតក៏ខ្ញុំត្រូវតែសាកល្បង។ សម្រាប់ជម្រើសនេះ ក្រុមគ្រួសាររបស់ខ្ញុំទាំងអស់ គ្នាក៏ត្រូវប្រឈមនឹងហានិភ័យ ពីការសម្លាប់របស់ពួកខ្មែរក្រហមផងដែរ»។

«ខ្ញុំមានឱកាសក្នុងការសំងំសុខ ក្នុងពេលដែលខ្ញុំមានអាយុត្រឹមតែ២៥ឆ្នាំប៉ុណ្ណោះ និងអាចជ្រកក្រោមសិទ្ធិនយោបាយនៅបរទេសទៀតផង តែប្រជាជនកម្ពុជាប្រហែលជាមិនបានជួបនូវសន្តិភាពពេញលេញទេ។ ខ្ញុំបានតស៊ូដោយមានការជ្រោមជ្រែងពីមិត្តវៀតណាម និងបានរំដោះកម្ពុជា ពីរបបខ្មែរក្រហមនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនខ្មែរនៅមានជីវិតសល់ពីរបបព្រៃផ្សៃនេះ ប្រសិទ្ធនាមថាជាថ្ងៃកំណើតទី២ របស់ខ្លួន។ ខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលបានក្លាយជាមនុស្សម្នាក់ ចាប់ផ្តើមការតស៊ូដោយមានកម្លាំងមនុស្សតែ៤នាក់ ដើម្បីរំដោះប្រទេសដ៏កម្សត់របស់យើង ឱ្យបានចាកចេញផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ ដោយយកជីវិតខ្លួនឯងធ្វើជាដើមទុន យកមនសិការស្នេហាជាតិដ៏ធំធេងរបស់ខ្ញុំ ធ្វើជាកម្លាំងនៃសេចក្តីក្លាហាន និងយកបញ្ញាញាណធ្វើជាត្រីវិស័យនាំផ្លូវ។ ទោះរបបខ្មែរក្រហមបាន ដួលរលំនៅដើមឆ្នាំ១៩៧៩ តែប្រជាជនខ្មែរមិនបានរស់នៅក្នុងសុខសន្តិភាពនោះទេ ដោយកម្ពុជា បន្តនៅជាទីលានប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ក្នុងសង្គ្រាមត្រជាក់រវាងលោកខាង លិច និងសម្ព័ន្ធមិត្តរបស់សហព័ន្ធសង្គមនិយមសូវៀត។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩, យើងត្រូវរែកពន់ការកសាងប្រទេសឡើងវិញពីបាតដៃទទេ, ដោយ ដៃម្ខាង យើងត្រូវការពារការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម ការពារអាយុជីវិត របស់ប្រជាពលរដ្ឋ និងម្ខាងទៀត យើងត្រូវខិតខំរកស្បៀងអាហារផ្គត់ផ្គង់ដល់ប្រជាជនដែលកំពុងស្រេកឃ្លានកសាងស្ថាប័នគ្រប់គ្រងជាតិ និងកសាងសេដ្ឋកិច្ចជាតិឡើងវិញ ជាមួយធនធានមនុស្សរបស់យើងត្រូវបានកាប់សម្លាប់ដល់ឫសគល់។ មិនថាស្ថានភាពក្នុងស្រុកមានភាពលំបាកបំផុត, សូម្បីតែស្ថានភាពអន្តរជាតិក៏មិនអំណោយផលដល់យើងដែរ, ដោយយើងត្រូវរងនូវការឡោមព័ទ្ធ និងទណ្ឌកម្មយ៉ាងអយុត្តិធម៌ជាទីបំផុត, ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងការទូត។ សហគមន៍អន្តរជាតិមិនទទួលស្គាល់រដ្ឋាភិបាលដែលបានរំដោះជាតិនោះទេ ហើយអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិត្រូវបានកាន់កាប់ដោយពួកខ្មែរក្រហមអស់រយៈកាល១២ឆ្នាំ។ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសក្នុងវ័យ២៧ឆ្នាំ, ខ្ញុំពិតជាមានការឈឺចាប់ និងមិនទាន់ភ្លេចនៅឡើយ»។

ប្រវត្តិសាស្ត្របានចារិកថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧…សម្តេចតេជោសែនបានចាកចោលភរិយាដែលមានផ្ទៃពោ ចំនួន៥ខែចេញពីខេត្តកំពង់ចាម។ នេះគឺជាការចាប់ផ្តើម យកជីវិតធ្វើដើមទុន លើកដំបូងដើម្បីការតស៊ូរំដោះជាតិ។ សម្តេចតេជោ ពេលនោះបានចាកចេញជាមួយនឹងមនុស្ស៤រូបផ្សេងទៀតសំដៅមកព្រំដែនវៀតណាម។ ម៉ោង២នៃថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចបានឆ្លងព្រំដែនវៀតណាម និងម៉ោង២រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចនិងក្រុមតស៊ូបានចូលដល់ភូមិវ័រលឺ។

យប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចនិងក្រុមអ្នកភៀសខ្លួនតស៊ូ ត្រូវគេបញ្ជូនមកស្រុកឡុកនិញ និងបន្ទាប់មកល្ងាចថ្ងៃទី២២ ខែមិថុនា បានមកដលើទីរួមខេត្តសុងប៊ែរ។ ការភៀសខ្លួនជំនាន់នោះ គឺក្នុងគ្រាដែលកម្ពុជានិងវៀតណាមកំពុងឈ្លោះប្រកែកគ្នាដោយអាវុធ ហើយក៏ធ្លាប់មានទាហានប៉ុលពត បានឈ្លានពានកាប់សម្លាប់អ្នភូមិវៀតណាមផងដែរ។ សម្តេចតេជោសែនបានថ្លែងថា ប៉ុន្តែការឃាត់ខ្លួនក្រុមអ្នកតស៊ូភៀសខ្លួនដោយអាជ្ញាធរវៀតណាម ពេលនោះគឺវៀតណាមមិនបានចាត់ទុកជាសត្រូវនោះទេ។

សម្តេចបានសរសេរក្នុងកំណត់ត្រាប្រវត្តិសាស្ត្រថា សម្តេចនិងអ្នកភៀសខ្លួនទៅជាមួយមិនត្រូវបានគេ ដាក់ខ្នោះ ឬជាប់ចំណងឬច្រវាក់ឬការឆែកឆេរលើខ្លួនប្រាណ ឬយកសម្ភារៈ…និងមិនដែលត្រូវគេជេរប្រមាថ ឬសម្តីធ្ងន់មកលើនោះឡើយ។ សម្តេចបានសរសេរថា ផ្ទុយទៅវិញពួកគេបានជួយដោយការផ្គត់ផ្គង់ចំណីអាហារ មុង ភូយកន្ទេលខ្នើយ សម្លៀកបំពាក់ថ្នាំពេទ្យ ថ្នាំជក់ ទោះបីជាមានជាតិសាសន៍ខុសគ្នាហើយឆ្លងដែនខុសច្បាប់ព្រមទាំងមិនទាន់ដឹងថាជាមនុស្សល្អឬមនុស្សអាក្រក់ផងនោះ។

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៧៧ សម្តេចបានសរសេររបាយការណ៍ផ្ទាល់ដៃចំនួន២ច្បាប់ផ្ញើរជូនថ្នាក់ដឹកនាំវៀតណាម។ ថ្ងៃទី៩ ខែកក្ដដា ឆ្នាំ១៩៧៧ សម្តេចបានសរសេរលិខិតមួយច្បាប់ទៀត ជូនថ្នាក់ដឹកនាំវៀតណាម។ ក្រោយលិខិតជាបន្តបន្ទាប់របស់សម្តេច នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧៧ សម្តេចបានជួបផ្ទាល់ជាមួយឧត្តមសេនីយ៍ឯក វ៉ាន់ទៀងយុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជានាយអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនៅទីក្រុងហូជីមិញ។ ជំនួបមានរយៈពេល២ម៉ោងនិង៤០នាទី គឺពីម៉ោង៨ដល់ម៉ោង១០៖៤០នាទី។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯកវ៉ាន់ទៀងយុង បានប្រាប់សម្តេចថា គាត់បានអានរបាយការណ៍ និងយោ បល់របស់សម្តេច។ លោកឧត្តមសេនីយ៍ វ៉ាន់ទៀងយុង បាននិយាយប្រាប់សម្តេចក្នុងពេលនោះថា សមមិត្តនៅ ក្មេងណាស់…អនាគតនៅមាន ច្រើន…សូមរក្សាការសម្ងាត់…កុំអោយគេកំទេចក្រុមគ្រួសារ…យកចិត្តទុកដាក់ តាមដានសភាពការ ណ៍និងរៀនសូត្រ…ហើយសម្តីចុងក្រោយរបស់ឧត្តមសេនីយ៍ឯកវ៉ាន់ទៀងយុង គឺជូនពរ សម្តេចសុខភាពល្អ ជឿជាក់លើអនាគត។

ការវាយប្រហាររបស់ប៉ុលពតទៅលើវៀតណាម បានបង្ខំអោយវៀតណាមបង្ខំចិត្តវាយបកទៅវិញ។ ក្នុងពេលនោះហើយ ដែលសម្តេចមានឪកាសចូលមកស្រុកមេមត់ ដើម្បីស្វែងមករកប្រពន្ធនិងកូន នៅខែធ្នូ ឆ្នាំ១៩៧៧។ ប៉ុន្តែសម្តេចមិនអាចរកពួកគេឃើញឡើយ។ ប្រជាជនជាច្រើនបានភៀសខ្លួនទៅជាមួយសម្តេចកាលពីខែធ្នូ ឆ្នាំ១៩៧៧នោះ។ ចំនួនជនភៀសខ្លួនបានកើនឡើងច្រើនម៉ឺននាក់ដែលភាគច្រើនមកពីខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង ហើយនេះក៏ជាប្រភពមួយនៃការកសាងកម្លាំងប្រដាប់អាវុធនាពេលក្រោយមកទៀត។ នៅក្នុងអំឡុងខែមីនា ឆ្នាំ១៩៧៨ សម្តេចនិងក្រុមអ្នកតស៊ូ បានចូលមកក្នុងប្រទេសសាជាថ្មីម្តងទៀតដើម្បីពិនិត្យសភាពការណ៍។

នៅដើមខែមេសាឆ្នាំ១៩៧៨ សម្តេចនិងអ្នកតស៊ូម្នាក់ គឺលោក មាស ហួន បានជួបបញ្ជាការយោធាវៀត ណាម គឺលោកឧត្តមសេនីយ៍ឯកបម្រុង ជិន វ៉ាន់ចា ដែលជាប្រធាននយោបាយយោធភូមិភាគទី៧ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៧។ ក្នុងជំនួបនោះឧត្តមសេនីយ៍ឯកបំរុង ជិន វ៉ាន់ចា បានប្រាប់សម្តេចថាថ្នាក់ដឹកនាំវៀតណាម សម្រេចនឹងជួយសម្តេចក្នុងការកសាងកងកម្លាំងប្រដាប់អាវុធដើម្បីរំដោះជាតិ ដោយវៀតណាម ជួយហ្វឹកហ្វឺនផ្នែកយោធា ផ្គត់ផ្គង់អាវុធនិងភស្តភារ…ចំណែកការដឹកនាំនយោបាយគឺភាកីកម្ពុជា ជាអ្នកទទួលខុសត្រូវខ្លួនឯង។ សម្តេចតេជោកាលនោះមានអាយុត្រឹមតែ២៦ឆ្នាំ ដែលត្រូវរែកពុនអម្រែកដ៏ធ្ងន់នេះ។ ពេលនោះកងកម្លាំងរំដោះជាតិ បានចាប់បដិសន្ធិនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ និងបង្កើតគណៈបញ្ជាការមានឈ្មោះថា៥៧៨ នាខែឧសភា ឆ្នាំ១៩៧៨ដែលមានរូបសម្តេចជាប្រធានយោធានិងជាប្រធាននយោបាយ។

អ្នកតស៊ូម្នាក់ឈ្មោះ នុចថន គឺជាអនុប្រធានទទួលបន្ទុកនយោបាយ…លោក ហែម សាមិន ទទួលបន្ទុកជាភស្តុភារនិងហិរញ្ញវត្ថុ និងឈានទៅបង្កើតអង្គភាពមួយទៀតគឺអង្គភាព១២៥ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដែលមានយុទ្ធជនជាង២០០នាក់ និងមានលោក ញឹក ហួន ជាប្រធានអង្គភាព។ បន្ទាប់ពីបានហ្វឹកហ្វឺនក្នុងរយៈពេលមួយខែ អង្គភាពនេះត្រូវបានបែងចែកជា២ គឺពាក់កណ្តាលរៀបចំជា១២ក្រុមប្រតិបត្តិការប្រដាប់អាវុធចូលមកផ្ទៃក្នុងប្រទេស ដែលមួយក្រុមៗមានពី១០ទៅ១៥នាក់ ឯចំនួនដែលនៅសេសសល់គឺត្រូវប្រមូលផ្តុំមកឡុងយ៉ាង ដើម្បីវិលត្រឡប់ទៅកម្ពុជាទៅបង្កើតអង្គភាពថ្មីៗបន្ថែមទៀត។

បន្ទាប់មក ក្រុមតស៊ូរបស់សម្តេចបាន បង្កើតកងវរសេនាតូចលេខ២៤៦ គឺនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៧៨ និងកងវរសេនាតូច២០៧ និងវរសេនាតូចលេខ១៥ ជាដើម។ អង្គភាពយោធាបានង្កើតជាបន្តបន្ទាប់នាពេលនោះដោយមានការរៀបចំលេខសាឡើងវិញពីលេខ១ដល់២១…គឺ២១កងវរសេនាតូចបុរស និងមួយកងវរសេនាតូចនារី និង១០០ក្រុមនៃក្រុមប្រតិបត្តិការប្រដាប់អាវុធ។

យោងតាមឯកសាររបស់សម្តេចតេជោសេន នៅគ្រាដែលបានត្រៀមកម្លាំងទ័ពនៅទីនោះ គេបានលឺអំពីការបះបោរនៅភូមិភាគបូព៌ា ដែលដឹកនាំដោយសម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ដែលបានបង្កលក្ខណៈអោយកម្លាំងតស៊ូ បានចេញចាប់ដៃសហការគ្នាដណ្តើមកាន់កាប់ស្រុកមេមត់ ស្រុកស្នួល និងភូមិសាស្ត្រមួយចំនួននៃបណ្តាភូមិឃុំ ជាប់ព្រំដែនវៀតណាម តាំងពីខេត្តក្រចេះ កំពង់ចាម ព្រៃវែងស្វាយរៀង និងភូមិសាស្ត្រមួយចំនួននៃបណ្តាស្រុកភាគខាងកើតទន្លេមេគង្គនាខេត្តកំពង់ចាម តាំងពីពាក់កណ្តាលឆ្នាំ១៩៧៨។ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៧៨ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយបានកើតឡើង នោះគឺការជួបជុំគ្នារវាងថ្នាក់ដឹកនាំកម្លាំងតស៊ូ ៤ក្រុមក្នុងចំណោម៥ក្រុម ដែលក្រុមលោក សាយ ភូថង លោក ទៀ បាញ់ មិនអាចចេញមុខបានអាស្រ័យត្រូវរក្សាសម្ងាត់ព្រោះកម្លាំងកំពុងស្ថិតនៅបរទេស។

តាំងពីពេលនោះហើយសម្តេច បានរួមរស់ធ្វើការងារជាមួយសម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម។ ថ្នាក់ដឹកនាំក្រុមតស៊ូ ក្រោយមកបានរៀបចំកម្មវិធីរណសិរ្សនយោបាយមួយដែលមានឈ្មោះថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលឈ្មោះនេះ ស្របជាមួយឈ្មោះកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ថ្នាក់ដឹកនាំ៨រូប ដែលចេញពីចលនាតស៊ូទាំង៤ ដែលចលនាមួយមានតំណាង២នាក់ បានចាត់ចែងនឹងរៀបចំកម្មវិធីនយោបាយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីដាក់ឆ្លងមហាសន្និបាតរណសិរ្សដែលបានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៧៨ និងចុងក្រោយចេញមុខជាផ្លូវការនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នាតំបន់ស្រុកស្នួលខេត្តក្រចេះ។

នាយទាហានដែលចេញមកទទួលទង់ពីប្រធានរណសិរ្សសម្តេចហេងសំរិន គឺលោកឧត្តមសេនីយ៍កៀងសាវុធ បច្ចុប្បន្នជាអគ្គបញ្ជាការងកងយោធពលខេមរភូមិន្ទ ដែលពេលនោះគឺជាប្រធានកងវរសេនាតូចលេខ២។ ក្រោមកម្លាំងតស៊ូរំដោះជាតិ រណសិរ្សសង្គ្រោះជាតិ២ធ្នូ បានរំដោះប្រទេសទាំងស្រុងនៅថ្ងៃទី៧មករា។

* ប្រវត្តិតេជោសែននូវការដឹកនាំតស៊ូ
ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរង់ចាំចលនាដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដចលនាតស៊ូនានា នឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ដោយគ្មានត្រាប្រណី។

ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃច័ន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន៤នាក់ គឺ នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន ចាប់ផ្តើម ដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទីតាំងដែលសមមិត្ត ហ៊ុន សែន និងក្រុមឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ត្រពាំងរកា ត្រពាំងខ្ព័រ និងអាងដាច់ ដែលមានដើមទ្រយឹងធំស្គឹមស្គៃនៅក្បែរនោះ។ នៅទល់មុខគឺជាស្រុកឡុកនិញ ក្នុងខេត្តសុងប៊ែររបស់វៀតណាម។ មុនពេលឈានជើងចូលក្នុងទឹកដីវៀតណាម សមមិត្ត ហ៊ុន សែន បានបែរមុខមកខាងទឹកដីកម្ពុជាទាំងទឹកភ្នែក ដោយនិយាយក្នុងចិត្តថា «អាយុ១៣ឆ្នាំ បែកពីស្រុកកំណើត ដោយអត់សាលារៀន អាយុ២៥ឆ្នាំ បែកពីមាតុភូមិដោយសារពួកឃាតករ។

វេលាម៉ោង០២៖០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម។ អ្នកអស់គ្នា ក៏បានសម្រាករង់ចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួលទានឡើយ។ សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែនកម្ពុជា-វៀតណាម ដោយសារជាន់មីន ឬដោយសារកងការពារព្រំដែនរបស់វៀតណាមឬទេ?

តើអាចត្រូវជាប់គុកដោយសារ ការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿ ហើយសុខចិត្តជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ? ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនងការទូត ជាមួយកម្ពុជាប្រជាធិបតេយ្យ? សំណួរចុងក្រោយ គឺវៀតណាមអាចចាប់បញ្ជូនមកឲ្យ ប៉ុល ពត វិញឬទេ? ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយាដែលមានផ្ទៃពោះ៥ខែ។ សមមិត្ត ពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយគិតដល់ផលវិបាកអាចកើតមានចំពោះភរិយា ដែលកំពុងស្ថិតនៅក្នុងក្រញាំឃោរឃៅរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។

នោះជាពេលដែលសមមិត្ត ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួម ក្នុងកងកម្លាំងប្រដាប់អាវុធ នៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។ ដោយនៅមានភ្លៀងតិចៗ និងមេឃនៅធ្លាក់អ័ព្ទជាច្រើន លំបាករកទិសឲ្យចំដោយពុំមានត្រីវិស័យ ដូចនេះត្រូវរង់ចាំរហូតដល់ថ្ងៃរះភ្លឺច្បាស់ទើបចេញដំណើរនៅម៉ោងប្រមាណ០៨៖០០នាទីព្រឹក។ សមមិត្ត ហ៊ុន សែន និងក្រុម បានសម្លឹងមើល ទៅទិសដែលព្រះអាទិត្យរះ នោះគឺទិសខាងកើត ជាទិសតែមួយគត់ដើម្បីធ្វើដំណើរទៅដល់វៀតណាម។

ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាម បានប្រមាណជិត៦គីឡូម៉ែត្រ វេលាម៉ោង១១៖០០នាទី ជិតថ្ងៃត្រង់ ក្រុមសមមិត្ត ហ៊ុន សែន បានប្រទះឃើញផ្លូវលំមួយក្រាលគ្រួសក្រហម ក៏បានសម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករ ដែលនៅសល់នៅក្នុងដៃបន្តិចបន្តួច រួចបន្តដំណើរតាមផ្លូវថ្នល់ ទៅរកជួបកងទ័ព និងប្រជាជនវៀតណាម។ ហេតុអ្វីបានជាក្រុមសមមិត្ត សម្រេចធ្វើដំណើរដោយលែងយកអាវុធតាមខ្លួនដូច្នេះ? នេះជាការគិតគូរដ៏ឈ្លាសវៃ ព្រោះឲ្យតែឃើញមានមនុស្សកាន់អាវុធឆ្លងដែន គឺកងទ័ពការពារវៀតណាម ឬកងឈ្លបអាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សមមិត្ត និងក្រុមមិនអាចធានាបានឡើយ។

វេលាម៉ោង១៤៖០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងក្រុមបានដើរចូលទៅភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ១៤គីឡូម៉ែត្រពីព្រំដែន។ ពេលប្រទះនឹងកម្មករចម្ការកៅស៊ូរបស់វៀតណាម ដែលកំពុងធ្វើដំណើរសមមិត្ត ហ៊ុន សែន ដើរសំដៅហើយកម្មករនោះ ក៏បានឲ្យក្រុមសមមិត្តរង់ចាំនៅទៅនោះសិន។ បន្ទាប់មក កម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ ដោយមានអាវុធមកជាមួយផងដែរ។ ដំបូងវៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ។

ក្រោយពីចាប់ផ្តើមជឿជាក់ខ្លះលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមេនជាក្រុមវាយឆ្មក់របស់ ប៉ុល ពត ទេភាគីវៀតណាមក៏បានដាំបាយឆ្នាំលេខ១០ និងធ្វើម្ហូបជូនសម្រាប់មនុស្ស៥នាក់ ដែលធ្លាប់តែហូបបបរជាងមួយឆ្នាំហើយ។ វេលាម៉ោង១៦៖០០នាទី ខែមិថុនា ឆ្នាំ១៩៧៧ ក្រោយពីទទួលទានអាហាររួច ជនកម្ពុជាទាំង៥នាក់ ត្រូវបានគេនាំធ្វើដំណើរចម្ងាយ៤គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង១៦៖៤៥នាទី។

ជនកម្ពុជាទាំង៥នាក់ ត្រូវបានសាកសួរព័ត៌មានម្តងទៀតនៅទីនោះ ពីសំណាក់បញ្ជាការកងអនុសេនាធំម្នាក់របស់វៀតណាម។ វេលាម៉ោង១៧៖១៥នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ អ្នកទាំង៥នាក់ត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ម៉ាក GMC ពីភូមិឡាំងជីន ទៅដល់ស្រុកឡុកនិញ នៅវេលាម៉ោង១៨៖០០នាទី។ ក្រោយពីបរិភោគអាហារពេលល្ងាច ដែលមានបាយ និងបន្លែត្រកួន ហើយសមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំង៤នាក់ ដែលមកជាមួយគ្នា ហើយត្រូវបានគេសួរព័ត៌មានសារជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត។

នោះគឺជាពេលវេលា ដែលតានតឹងភិតភ័យជាងពេលណាទាំងអស់ សម្រាប់អ្នកទាំង៤នាក់ ដែលធ្វើដំណើរមកជាមួយ ដោយគិតថាគេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹង ប្រសិនបើមិនឃើញត្រឡប់មកវិញ។ ពួកគាត់ទាំង៤នាក់ មានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់មិនល្ហើយ និងរង់ចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេលជាងពាក់កណ្តាលអាធ្រាត្រឆ្លងចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧។ ដោយសារការសួរនាំដេញដោលអំពីព័ត៌មាននានតាមលំដាប់ថ្នាក់ដែលមានពីថ្នាក់ភូមិ/ឃុំ រហូតដល់ស្រុកនេះ បានធ្វើឲ្យភាគីវៀតណាមឃើញច្បាស់នូវឆន្ទៈមោះមុត និងជំហរដាច់ខាតរបស់សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរកម្លាំងសម្រាប់រំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍។

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងអ្នករួមដំណើរទាំង៤រូប បានចេញដំណើរទៅខេត្តសុងប៊ែរ តាមរថយន្តដឹកអូស។ វៀតណាមកាន់តែទទួលស្គាល់ថា សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ជាថ្នាក់បញ្ជាការវរសេនាធំ ហើយមិនមែនជាក្រុមដែល ប៉ុល ពត បញ្ជូនមកវាយឆ្មក់វៀតណាមទេ។ ពីទីតាំងកោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់នៃរបត់ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលាដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមដំណើរ ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត...»។

កម្ពុជាគ្រោងនឹងប្រារព្ធទិវានៃការចងចាំ ចំពោះដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា។ ទិវានេះត្រូវគេពណ៌នាថា មានអត្ថន័យណាស់សម្រាប់ប្រទេសកម្ពុជា ដោយបានរំលឹកឡើងវិញអំពីការពលីរបស់សម្តេចតេជោសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការយកជីវិតទៅប្តូរ ដើម្បីបញ្ចប់របបដ៏ឃោរឃៅមួយ ហើយនាំមកនូវសន្តិភាពជូនមាតុភូមិរហូតមកសព្វថ្ងៃ។ ប្រវត្តិខ្លះៗ ដែលនាំឱ្យមានទិវានៃការចង់ចាំ ចំពោះដំណើរឆ្ពោះទៅរក ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ២០មិថុនា ត្រូវប្រវត្តិសាស្ត្រសរសេរថា ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរង់ចាំនូវចលនា ដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដចលនាតស៊ូនានា នឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ដោយគ្មានត្រាប្រណី។ ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំតំបន់២១ វេលាម៉ោង២១យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃច័ន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន៤នាក់ គឺ នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ទីតាំងដែលសមមិត្ត ហ៊ុន សែន និងក្រុមឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ត្រពាំងរកា ត្រពាំងខ្ព័រ និងអាងដាច់ ដែលមានដើម ទ្រយឹងធំស្គឹមស្គៃនៅក្បែរនោះ។ នៅទល់មុខគឺជាស្រុកឡុកនិញ ក្នុងខេត្តសុងប៊ែរ របស់វៀតណាម។ មុនពេលឈានជើងចូលក្នុងទឹកដីវៀតណាម សមមិត្ត ហ៊ុន សែន បានបែរមុខមកខាងទឹកដីកម្ពុជាទាំងទឹកភ្នែក ដោយនិយាយក្នុងចិត្តថា «អាយុ១៣ឆ្នាំ បែកពីស្រុកកំណើត ដោយអត់សាលារៀន អាយុ២៥ឆ្នាំ បែកពីមាតុភូមិ ដោយសារពួកឃាតករ។ វេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម។ អ្នកអស់គ្នា ក៏បានសម្រាករង់ចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួលទានឡើយ។

សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែនកម្ពុជា-វៀតណាម ដោយសារជាន់មីន ឬដោយសារកងការពារព្រំដែនរបស់វៀតណាមឬទេ? តើអាចត្រូវជាប់គុកដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿ ហើយសុខចិត្តជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ? ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនងការទូត ជាមួយកម្ពុជាប្រជាធិបតេយ្យ? សំណួរចុងក្រោយ គឺវៀតណាមអាចចាប់បញ្ជូនមកឲ្យ ប៉ុល ពត វិញឬទេ? ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយាដែលមានផ្ទៃពោះ៥ខែ។ សមមិត្ត ពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយគិតដល់ ផលវិបាកអាចកើតមានចំពោះភរិយា ដែលកំពុងស្ថិតនៅក្នុងក្រញាំឃោរឃៅរបស់ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។ នោះជាពេលដែលសមមិត្ត ហ៊ុន សែន ចាប់ផ្តើម យកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធ នៃចលនារំដោះជាតិរហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។ ដោយនៅមានភ្លៀងតិចៗ និងមេឃនៅធ្លាក់អ័ព្ទជាច្រើន លំបាករកទិសឲ្យចំដោយពុំមានត្រីវិស័យ ដូចនេះត្រូវរង់ចាំរហូតដល់ថ្ងៃរះភ្លឺច្បាស់ ទើបចេញដំណើរនៅម៉ោងប្រមាណ៨នាទីព្រឹក។

សមមិត្ត ហ៊ុន សែន និងក្រុម បានសម្លឹងមើល ទៅទិសដែលព្រះអាទិត្យរះ នោះគឺទិសខាងកើតជាទិសតែមួយគត់ ដើម្បីធ្វើដំណើរទៅដល់វៀតណាម។ ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាម បានប្រមាណជិត៦គីឡូម៉ែត្រ វេលាម៉ោង១១ ជិតថ្ងៃត្រង់ ក្រុមសមមិត្ត ហ៊ុន សែន បានប្រទះឃើញផ្លូវលំមួយក្រាលគ្រួសក្រហម ក៏បានសម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករ ដែលនៅសល់នៅក្នុងដៃបន្តិចបន្តួចរួចបន្តដំណើរតាមផ្លូវថ្នល់ ទៅរកជួបកងទ័ព និងប្រជាជនវៀតណាម។

* ហេតុអ្វីបានជាក្រុមសមមិត្ត សម្រេចធ្វើដំណើរដោយលែងយកអាវុធតាមខ្លួនដូច្នេះ?
នេះជាការគិតគូរដ៏ឈ្លាសវៃ ព្រោះឲ្យតែឃើញមានមនុស្សកាន់អាវុធឆ្លងដែន គឺកងទ័ពការពារវៀតណាម ឬកងឈ្លបអាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សមមិត្ត និងក្រុមមិនអាចធានាបានឡើយ។ វេលាម៉ោង១៤រសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងក្រុម បានដើរចូលទៅភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ១៤គីឡូម៉ែត្រពីព្រំដែន។ ពេលប្រទះនឹងកម្មករចម្ការកៅស៊ូរបស់វៀតណាម ដែលកំពុងធ្វើដំណើរសមមិត្ត ហ៊ុន សែន ដើរសំដៅ ហើយកម្មករនោះ ក៏បានឲ្យក្រុមសមមិត្ត រង់ចាំនៅទៅនោះសិន។ បន្ទាប់មក កម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ ដោយមានអាវុធមកជាមួយផងដែរ។ ដំបូងវៀតណាមសង្ស័យទៅលើជនកម្ពុជា ទាំងប្រាំនាក់នេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ។ ក្រោយពីចាប់ផ្តើមជឿជាក់ខ្លះលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមែនជាក្រុមវាយឆ្មក់របស់ ប៉ុល ពត ទេនោះ ភាគីវៀតណាមក៏បានដាំបាយឆ្នាំលេខ១០ និងធ្វើម្ហូបជូនសម្រាប់មនុស្ស៥នាក់ ដែលធ្លាប់តែហូបបបរជាងមួយឆ្នាំហើយ។ វេលាម៉ោង៤រសៀលថ្អៃ២១ ខែមិថុនា ឆ្នាំ១៩៧៧ ក្រោយពីទទួលទានអាហាររួច ជនកម្ពុជាទាំង៥នាក់ ត្រូវបានគេនាំធ្វើដំណើរចម្ងាយ ៤គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង៤និង៤៥នាទី។ ជនកម្ពុជាទាំង៥នាក់ ត្រូវបានសាកសួរព័ត៌មានម្តងទៀតនៅទីនោះ ពីសំណាក់បញ្ជាការកងអនុសេនាធំម្នាក់របស់វៀតណាម។

វេលាម៉ោង៥៖១៥នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ អ្នកទាំង៥នាក់ត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ម៉ាក GMC ពីភូមិឡាំងជីន ទៅដល់ស្រុកឡុកនិញ នៅវេលាម៉ោង៦ល្ងាចនាទី។ ក្រោយពីបរិភោគអាហារពេលល្ងាច ដែលមានបាយ និងបន្លែត្រកួន ហើយសមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំង៤នាក់ ដែលមកជាមួយគ្នាហើយត្រូវបានគេសួរព័ត៌មានសារជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត។ នោះគឺជាពេលវេលា ដែលតានតឹង និងភិតភ័យ ជាងពេលណាទាំងអស់ សម្រាប់អ្នកទាំង៤នាក់ ដែលធ្វើដំណើរមកជាមួយ ដោយគិតថា គេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹងប្រសិនបើមិនឃើញត្រឡប់មកវិញ។

ពួកគាត់ទាំង៤នាក់ មានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់មិនល្ហើយ និងរង់ចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេលជាងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧។ ដោយសារការសួរនាំដេញដោលអំពីព័ត៌មាននានតាមលំដាប់ថ្នាក់ដែលមានពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកនេះ បានធ្វើឲ្យភាគីវៀតណាមឃើញច្បាស់នូវឆន្ទៈមោះមុត និងជំហរ ដាច់ខាតរបស់សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរ កម្លាំងសម្រាប់រំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍។

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងអ្នករួមដំណើរទាំង៤រូប បានចេញដំណើរទៅខេត្តសុងប៊ែរ តាមរថយន្តដឹកអុមួយ។ វៀតណាមកាន់តែទទួលស្គាល់ថា សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ជាថ្នាក់ បញ្ជាការវរសេនាធំ ហើយមិនមែនជាក្រុមដែល ប៉ុល ពត បញ្ជូនមកវាយឆ្មក់វៀតណាមទេ។ ពីទីតាំងកោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧នោះ ត្រូវគេចារឹកថា ជាទិវាមួយដ៏សំខាន់នៃរបត់ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលាដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត…។

សម្តេចតេជោសែន បានថ្លែងថាការភៀសខ្លួនរបស់សម្តេចទៅពឹងប្រទេសវៀតណាម គឺដើម្បីការរំដោះជាតិ និង កិច្ចការនេះក៏ស្រដៀងនឹងអ្វីដែលអតីតឧត្តមសេនីយ៍មេដឹកនាំបារាំងម្នាក់ឈ្មោះCharles de Gaulle បានធ្វើកន្លង មកដែរក្នុងការរំដោះប្រទេសបារាំងចេញរួចផុតពីក្រុមហ្វាស៊ិស្តអ៊ីត្លែ័រអាល្លឺម៉ង់។ ប្រសាសន៍របស់សម្តេចតេជោ សែន បានធ្វើឡើងក្នុងការឆ្លើយតបនឹងក្រុមអ្នកធ្វើនយោបាយប្រឆាំងដែលចោទថាគឹដោយសារសម្តេច ទើប មានការលុកលុយឈ្លានពានរបស់វៀតណាមក្នុងប្រទេសកម្ពុជា។ សម្តេចបានមានប្រសាសន៍បង្ហាញតបទៅ វិញថា ផ្ទុយទៅវិញ គឺវត្តមាននៃការតស៊ូពីដំបូងនៃថ្ងៃចាកចេញពីកម្ពុជាថ្ងសទី២០មិថុនាឆ្នាំ១៩៧៧នោះហើយ បាននាំអោយមានការរំដោះជាតិនិងប្រជាពលរដ្ឋចេញរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។

លោក Charles de Gaulle ដែលជាអតីតមេដឹកនាំបារាំង និងត្រូវបានប្រជាពលរដ្ឋបារាំងចាត់ទុកជាវីរបុរសរំដោះជាតិ កើតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៨៩០។ លោកជានាយទាហានម្នាក់ដែលបានប្រយុទ្ធក្នុងសង្គ្រាមលោកលើក ទី១និងសង្គ្រាមលោកលើកទី២ និងមានស្នាមរបួសសុះពេញខ្លួនដើម្បីប្រទេសបារាំង។ លោកក៏ធ្លាប់រងការចាប់ខ្លួននិងជាប់គុកផងដែរក្នុងជីវិតតស៊ូរំដោះប្រទេសជាតិនោះ។

លោក Charles de Gaulle ជាមេដឹកនាំនៃចលនាកងទ័ពសេរីបារាំង Free French Forces រវាងពីឆ្នាំ១៩៤០ដល់ឆ្នាំ១៩៤៤ និងជាមេដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋបារាំងរវាងពីឆ្នាំ១៩៤៤ដល់១៩៤៦។ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ពេលដែលក្រុមហ្វាស៊ីស្តអាល្លឺម៉ង់ បានចូលលុកលុយក្នុងប្រទេសបារាំង លោក Charles de Gaulle ដើម្បីការតស៊ូរំដោះជាតិ បានភៀសចាកចេញទៅប្រទេសអង់គ្លេស នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៤០។ លោកបានធ្វើសកម្មភាពជាមួយនឹងទាហានប្រទេសអង់គ្លេសនិងសហរដ្ឋអាមេរិកផងដែរក្នុងការជួយរំដោះប្រទេសជាតិចេញពីកណ្តាប់ដៃនៃក្រុមហ្វាស៊ិស្តអាល្លឺម៉ង់។ ក្រោយការរំដោះប្រទេសបារាំងរួច លោក Charles de Gaulle បានវិលមកក្រុងប៉ារីសវិញនៅថ្ងៃ២៥ ខែសីហា ឆ្នាំ១៩៤៤។

នៅក្នុងកម្ពុជានេះវិញ សម្តេចតេជោសែនបានចាកចេញពីកម្ពុជាដើម្បីការរំដោះប្រទេសនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ សម្តេចបានរងការឃាត់ខ្លួនក្នុងប្រទេសវៀតណាម និងក្រោយមកការព្យាយាមដើម្បីការរំដោះជាតិ បាននាំអោយសម្តេចបានបង្កើតជាក្រុមចលនាតស៊ូដោយខ្លួនឯង និងបានសហការជាមួយកម្លាំងតស៊ូខ្មែរដទៃទៀតបង្កើតជាចលនារណសិរ្សសង្គ្រោះជាតិ២ធ្នូ និងចលនារំដោះជាតិនេះ បានសហការជាមួយនឹងកម្លាំងស្ម័គ្រ ចិត្តវៀតណាមវាយបណ្តេញរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានជោគជ័យទាំងស្រុងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ប្រវត្តិសាស្ត្របានបង្ហាញថានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោសែន ដើម្បីការតស៊ូរំដោះប្រទេសជាតិ បានចាកចេញចោលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាភរិយាដែលពេលនោះកំពុងមានផ្ទៃពោះ៥ខែដែលជាកូនលើកទី២។ សម្តេចបានយក ជីវិតធ្វើជាដើមទុនដើម្បីធ្វើការតស៊ូរំដោះប្រទេសជាតិ។ សម្តេច នៅមុនពេលចាកចេញ បានសរសេរលិខិតមួយទៅភរិយានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ តាមរយៈនិរសារដ៏ស្មោះត្រង់ម្នាក់ឈ្មោះនឿន។ ចាប់តាំងពីថ្ង បែកគ្នាថ្ងៃទី២០ ខែមិថុនានោះមក សម្តេចមិនដែលទទួលព័ត៌មានថា ភរិយារបស់សម្តេចស្ថិតនៅទីណា ហើយមានសុខទុក្ខយ៉ាងណានោះឡើយ។

ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ រយៈពេលជាង១ខែ សម្តេច នៅតែមិនអាចស្វែងរកឃើញ ឬ មានព័ត៌មានពីប្រពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃសម្តេចបានឡើយ ប៉ុន្តែនៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ នៅពេលដែរសម្តេចកំពុងធ្វើការនៅក្រសួងការបរទេស ស្រាប់តែមានគេប្រាប់ថា ប្រពន្ធនិងកូនព្រមទាំង ប្អូនស្រីសម្តេចមកដល់ផ្ទះហើយ។ ប៉ុន្តែការជួបជុំគ្នាជាថ្មីនៃក្រុមគ្រួសារ ដែលបែកបាក់ព្រាត់ប្រាស់ នៅតែមិនអាចឲ្យសម្តេចបំភ្លេចដល់កូនកំសត់ ដែលតែងនៅជាប់ជានិច្ចក្នុងវិញ្ញាណ និងរាងកាយរបស់សម្តេច។ សម្តេចធ្លាប់បានសរសេរថា សម្តេចតែជឿថាកូនកំសត់នេះហាក់តាមថែរក្សា សម្តេចនិងភរិយាគ្រប់ពេលវេលា។

* ខួប៤៥ឆ្នាំនៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត
នៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត បានចាកចេញពីទឹកដីកម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រជួយសង្រ្គោះប្រទេសជាតិ និងប្រជាជនកម្ពុជាឲ្យចាកចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។ គិតមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ គឺមានរយៈពេល៤៥ឆ្នាំ ប៉ុន្តែព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះនៅតែថិតដាមជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ពីព្រោះនៅក្នុងរាត្រីនោះគឺជាការចាប់ផ្តើមដំបូងនៃរបត់ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ជាការក្រោកឈរឡើងប្រឆាំងនឹងរបបប្រល័យពូជសាសន៍ជាចំហរ។

នៅរាត្រីនោះ ទាំងសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត ក៏មិនដឹងថាជោគវាសនារបស់លោកនាពេលដ៏ខ្លីខាងមុខនឹងទៅជាយ៉ាងណា។ ចំណែក ប៉ុល ពត, អៀង សារី, ខៀវ សំផន, នួន ជា បក្សពួកផ្សេងទៀតដែលជាម្ចាស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ក៏មិនបានដឹងថានៅម៉ោងនេះ នារាត្រីនេះ មានយុទ្ធជនក្លាហានកំពុងក្រោកឈរឡើងយ៉ាងអង់អាចធ្វើការតស៊ូប្រឆាំងនឹងរបបខ្លួននោះឡើយ។ ពួកនេះក៏មិនបានដឹងថានោះគឺជាការចាប់ផ្តើមនៃការដួលរលំនូវរបបប្រល័យពូជសាសន៍ដ៏សាហាវយ៉ង់ឃ្នង់នោះដែរ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា៖ «ថ្ងៃទី២៧ មិថុនា ឆ្នាំ១៩៧៧ គឺជាថ្ងៃដែលខ្ញុំសម្រេចចិត្តដោយការឈឺចាប់ក្នុងការយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិ ចោលប្រជាជនដែលកំពុងរងគ្រោះ ពិសេសចាកចេញចោលភរិយាដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេពីព្រោះយើងមិនអាចសុំការអាណិតពីពួកប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់នោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតមកដល់សព្វថ្ងៃ»។

ជាសំណាងល្អសម្រាប់ប្រជាជនកម្ពុជា ការចាកចេញរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរបស់សម្តេចឆ្ពោះទៅរកការរំដោះជាតិមានសុវត្ថិភាពទាំងស្រុងហើយក៏ជាពេលវេលាមួយដែលបានកំណត់ច្បាស់ថាថ្ងៃនៃការរលំរលាយរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍កាន់តែខិតជិតមកដល់ហើយ។

នៅក្នុងទំព័រប្រវត្តិសាស្រ្ត អ្វីដែលគួរឲ្យកត់សម្គាល់អំពីដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន គឺនៅមុនថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចគ្រាន់តែជាទាហានដែលទទួលបញ្ជាពីថ្នាក់លើ ប៉ុន្តែចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតមកដល់ថ្ងៃនេះ សម្តេចបានក្លាយទៅជាមេដឹកនាំដែលផ្សារភ្ជាប់ជាមួយនឹងដំណើរជាតិរបស់កម្ពុជាជារៀងរហូតដោយមិនដាច់ខ្សែរយៈណាមួយទេ។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំការបង្កើតកងកម្លាំងប្រដាប់អាវុធសង្រ្គោះជាតិកម្ពុជា ដែលជាអង្គភាពទ័ពរៀបរយដំបូងរបស់កម្ពុជា។

នៅក្នុងអំឡុងខែឧសភា ឆ្នាំ១៩៧៨ ក្រោយពីកងទ័ព និងប្រជាជននៅភូមិភាគបូព៌ាក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ក្រោកឡើងធ្វើការបោះបោរប្រឆាំងនឹងរបប ប៉ុល ពត រួមទាំងការក្រោកឈរឡើងនៃចលនាតស៊ូផ្សេងទៀតប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដូចគ្នា ក៏បានឈានទៅដល់ការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយសម្តេច ហេង សំរិន, សម្តេច ជា ស៊ីម, សម្តេច ហ៊ុន សែន និងឥស្សរជនផ្សេងទៀត ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍រហូតទទួលបានមហាជ័យជម្នះដ៏ត្រចះត្រចង់ជាប្រវត្តិសាស្រ្តនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ថ្ងៃមហាជ័យជម្នះ៧មករា គឺជាថ្ងៃកំណើតទីពីររបស់ប្រជាជន។ លើមូលដ្ឋាននៃមហាជ័យជម្នះ៧មករា សាធារណរដ្ឋប្រមានិតកម្ពុជា ដែលក្រោយមកប្តូរឈ្មោះជារដ្ឋកម្ពុជា ដែលជារដ្ឋរបស់ប្រជាជន និងដឹកនាំដោយក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីស្តារ និងកសាងជាតិឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន ដែលជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងបន្ទាប់មកជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សប្រជាជនកម្ពុជា និងរដ្ឋកម្ពុជាបានដឹកនាំប្រទេសឈានទៅដល់ការបង្កើតបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី បង្កើតឡើងវិញនូវរបបរាជានិយម និងព្រះរាជាណាចក្រកម្ពុជាទីពីរ។

កាតព្វកិច្ចដ៏ឧត្តុងឧត្តមក្នុងការជួយនាំយកកម្ពុជាចេញពីសោកនាដកម្មនៃភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍មិនទាន់បានបញ្ចប់នៅឡើយទេ។ ពួកខ្មែរនៅតែបន្តបង្កាត់ភ្លើងសង្រ្គាមឲ្យឆេះសន្ធោរសន្ធៅ បង្កក្តីឈឺចាប់យ៉ាងធ្ងន់ធ្ងរនៅឡើយ។ ឈាមប្រជាជនកម្ពុជានៅតែបន្តហូរ អាយុជីវិតប្រជាជននៅតែទទួលរងការកាប់សម្លាប់ជារៀងរាល់ថ្ងៃ ប្រទេសគ្មានឱកាសសម្រាប់ការអភិវឌ្ឍ។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ត្រូវបន្តបំពេញកាតព្វកិច្ចដ៏សំខាន់មួយគឺការធ្វើឲ្យសម្រេចការរំលត់ភ្លើងសង្រ្គាម និងបង្កើតឲ្យខាងតែបាននូវសុខសន្តិភាព លើមូលដ្ឋាននេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ក្នុងគោលដៅរំលាយអង្គការចាត់តាំងខាងនយោបាយ និងយោធារបស់ពួកខ្មែរនោះគឺ ទី១. ធានារូបកាយនិងជីវិត ដោយផ្តើមចេញពីការធានាឲ្យបាននូវសុវត្ថិភាពខាងផ្នែកសន្តិសុខផ្ទាល់ខ្លួន របស់បុគ្គល និងគ្រួសារបងប្អូនខ្មែរក្រហម ដែលស្ម័គ្រចិត្តទម្លាក់អាវុធចូលរួមធ្វើសមាហរណកម្មបញ្ចប់សង្រ្គាម វិលមករួមរស់ក្នុងសង្គមជាតិវិញ, ទី២. ធានាអាជីព និងមុខរបរឲ្យអ្នកផ្តាច់ខ្លួនដើម្បីរស់នៅ និងធ្វើការសកម្មភាពបន្តមុខរបរ អាជីប តួនាទី ឋានន្តរស័ក្តិដើម្បីចិញ្ចឹមជីវិតដោយស្របច្បាប់ និងទី៣. ការធានាសិទ្ធិទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ អចលនទ្រព្យ ដែលជាកម្មសិទ្ធិ ដែលបងប្អូនខ្មែរក្រហមធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមកដោយគ្មានការដកហូក និងរុះរើ។

សម្តេចតេជោ ហ៊ុន សែន ជាឥស្សរជននយោបាយម្នាក់ដែលមានទស្សនាទានមួយច្បាស់លាស់ និងប្រកាន់ខ្ជាប់នូវមនោគមវិជ្ជានយោបាយប្រាកដនិយម និងជាក់ស្តែងនោះគឺគេមិនអាចយកសង្រ្គាមទៅបញ្ចប់សង្រ្គាមបានឡើយ។ ផ្តើមចេញពីនេះទើបនៅដើមឆ្នាំ១៩៩៦ សម្តេចតេជោបានដាក់ចេញគោលនយោបាយឈ្នះឈ្នះ ហើយដែលបានផ្ដល់ជាផលប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជានោះគឺ ការបញ្ចបើសង្គ្រាមស៊ីវិលនាំមកនូវសន្តិភាពដោយមិនបានប្រយុទ្ធបង្ហូរឈាមគ្នា, នាំមកនូវឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ ចុងក្រោយនេះ, ការអនុវត្តគោលនយោបាយនេះ គឺកម្ពុជាជាអ្នកបង្កើត និងប្រតិបត្តិដោយខ្លួនឯងដោយមិនមានការបង្គាប់បញ្ជារពីបរទេសណាមួយ, ជាឱកាសដ៏ល្អបំផុតសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសឡើងវិញចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍។

ដូច្នេះហើយ យើងឃើញថាដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន កាលពី៤៥ឆ្នាំមុន គឺនៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជារបត់ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាដែលឈានទៅដល់ការផ្ដួលរំលំរបបប្រល័យពូជសាន៍នាថ្ងៃទី៧ មករា ១៩៧៩ ឈានមកដល់ដំណាក់កាលនៃការបង្រួបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី និងឆ្ពោះមកកាន់ដំណាក់កាលនៃសន្តិភាពក្នុងក្របខណ្ឌទូទាំងប្រទេស និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន គឺជាវីរៈកុលបុត្រដ៏ឆ្នើមរបស់មាតុភូមិអង្គរនៃយើង។ សម្ដេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ។ ក្នុងឱកាសខួប៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ប្រជាជនកម្ពុជាទូទាំងប្រទេសសូមសម្ដែងនូវការអបអរសាទរ និងគោរពជូនពរសម្ដេចឱ្យមានជន្មាយុយឺនយូរ មានកម្លាំងពលំខ្លាំងក្លា ដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យមានដំណើរលូតលឿនតទៅមុខទៀតជានិរន្តន៍ នៅលើមាគ៌ានៃការអភិវឌ្ឍនៅក្រោមពន្លឺនៃសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនខ្មែរចំនួន៤៩នាក់ ដែលបានពលីក្នុងសង្គ្រាមនាសម័យធ្វើការរំដោះតស៊ូ ដែលអដ្ឋិធាតុបានរក្សាទុកក្នុងវិមានអនុស្សាវរីយ៍មួយនៅក្នុងឃុំឡុងយ៉ាវ ស្រុកឡុងខាញ់ខេត្តដុងណាយ។ វិមានអនុស្សាវរីយ៍កម្ពុជាវៀតណាមក្នុងខេត្តដុងណាយនោះ គឺជាទីកន្លែង ប្រវត្តិសាស្ត្រនៃការបង្កើតចលនាតស៊ូ…និងជាកន្លែងបង្កើតអង្គភាព១២៥ ដែលជាចំណុចចាប់ផ្តើមដំបូងបង្អស់ នៃចលនាតស៊ូរំដោះប្រទេសកម្ពុជា ចេញពីយុគខ្មៅងងិតនៃសម័យរបបខ្មែរក្រហមប៉ុលពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្នុងដំណើរទស្សនកិច្ចនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញប្រារព្ធពិធីអបអរសាទរខួបលើកទី៣៨ឆ្នាំ នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិ២ធ្នូ និងថ្ងៃជ័យជម្នះ៧មករាផងដែរ៕