(ភ្នំពេញ)៖ ដោយសារតែកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលមានការខឹងសម្បា ទៅនឹងហាងផឹកស៊ីមួយកន្លែងៗ យីហោ Brandy ស្ថិតលើផ្លូវ២៦៥ កែងផ្លូវ១៩២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដែលហាងនេះតែងតែ រំលោភយកចិញ្ចឹមផ្លូវ ធ្វើជាចំណតម៉ូតូឡាន ដោយមិនខ្វល់ពីកាធ្វើដំណើរ របស់ប្រជាពលរដ្ឋនោះ ទើបនៅម៉ោង ៧៖៣០នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្មេងស្ទាវ១ក្រុមបានចូលអុកឡុក ដោយយកដបស្រាគប់ចូលក្នុងហាង បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមសម្តីពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងស្ទាវមួយក្រុម បានចូលទៅធ្វើកម្មវិធីខួបកំណើត នៅក្នុងហាងផឹកស៊ី​ យីហោ Brandy ហើយបានចតម៉ូតូ២ជួរ និងរថយន្តមួយលើចញ្ចើមផ្លូវទៀត ដែលធ្វើឲ្យផ្លូវតូចចង្អៀត ពិបាកធ្វើចរាចរណ៍ តែមួយស្ទះក្រោយមកស្រាប់តែមិនដឹងយ៉ាងម៉េច ក៏ឃើញសកម្មភាពវាយតប់គ្នា ដោយក្រុមក្មេងស្ទាវមួយក្រុមទៀត បានជិះម៉ូតូមកនៅមុខហាង និងឈ្លោះប្រកែកវាយតប់គ្នា រួចក៏ជិះម៉ូតូគេចខ្លូនបាត់អស់ទៅ។

បន្ទាប់ពីកើតហេតុនរគបាលប៉ុស្តិ៍ បានមកសាកសួរពីដំណើររឿង វាយតប់គ្នាបានត្រឹមតែលឺគេថា ក្រុមក្មេងស្ទាវមកវាយតប់គ្នា នៅខាងមុខហាង ហើយគេចខ្លួនបាត់ ដោយមិនដឹងមូលហេតុ និងមកពីប្រភពណាដែរ៕