(ភ្នំពេញ)៖ ដើម្បីផ្តល់ឱកាសឲ្យអតិថិជន ដែលមិនធ្លាប់បានភ្លក្សនូវការ៉េមស្វិនសិន ជារសជាតិការ៉េមពិតៗ ជាមួយនឹងមិត្តភក្តិ Swensen’s Cambodia បានសហការជាមួយ រោងភាពយន្ត Major Cinaplex  ផ្តល់ជូនការ៉េមដោយឥតគិតថ្លៃ សម្រាប់អតិថិន ៥០០០នាក់ដំបូង ស្ថិតក្នុងផ្សារទំនើបអ៊ីអនមល នៅថ្ងៃទី២៨ ខែតុលា ឆ្នំា២០១៥ តែប៉ុណ្ណោះ។

ដើម្បីបានការ៉េមស្វិនសិន លោកអ្នកគ្រាន់តែទិញសបុត្រកុននៅ រោងភាពយន្ត Major Cinaplex លោកអ្នកនឹងទទួលបាន ការ៉េមសិ្វនសិនភ្លាមៗ ជាមួយនឹងជម្រើសរសជាតិផ្សេងៗគ្នា រសជាតិសូកូឡាស្អិតរមួត Rain Forest និងរសជាតិផ្លែស្វាយ Mengo Sorbet រសជាតិនេះ មិនមានកាឡូរីខ្ពស់ ដែលធ្វើឲ្យលោកអ្នកធាត់ឡើយ ពិសេសសម្រាប់អ្នកដែរ មិនចង់ធាត់ប៉ុន្តែចូលចិត្តផ្អែម។

រឹតតែពិសេសជាមួយនឹងការផ្តល់ជូន ដល់អតិថិជនទំាងអស់ លោកអ្នកនឹងទទួលបាន គូប៉ុនបញ្ចុះតំលៃ៣០ភាគរយ សម្រាប់ការ៉េមគ្រប់រសជាតិ Earth Quake ភ្លាមៗនៅ Major Cinaplex។
បច្ចុប្បន្នហាងការ៉េមស្វិនសិន Cambodia មានចំនួន៧ហាង ក្នុងព្រះរាជាណាចក្រកម្ពុជា រួមមានស្វិនសិនវិមានទិព្វ  ស្វិនសិនកម្ពុជាក្រោម ស្វិនសិនសូវណ្ណា ស្វិនសិនសូរីយា ស្វិនសិនសៀមរាប ស្វិនសិនបាត់ដំបង និងស្វិនសិនអ៊ីអនម៉ល់។

គួរំលឹកថា ហាងការ៉េមស្វិនសិន ជាហាងការ៉េមដ៏ល្បីនៅសហរដ្ឋអាមេរិក ត្រូវបាននាំចូល និងចាត់ចែងស្របច្បាប់ សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ព្រមទាំងមានការចែកចាយ នូវផលិតផលល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខូស្តា ខូហ្វី ( Costa Coffee) ដឹ ភីហ្សាខមផេនី (The Pizza Company) ប៊ីប៊ីឃ្យូ (BBQ) និងដេរីឃ្វីន (Dairy Queen)។ ក្នុងពេលដ៏ខ្លីខាងមុខនេះ EFG នឹងធ្វើការបើកហាងនុំដូណាត់ គ្រីស្ពីគ្រីម (Krispy Kreme) ដែលមានឈ្មោះល្បីល្បាញ នៅសហរដ្ឋអាមេរិក៕