(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ បុរី វិមានភ្នំពេញ បានរៀបចំពិធីក្រុងពាលី បើកការដ្ឋានគម្រោងទី៥ ដំណាក់កាលទី១ នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ លោកឧកញ៉ា លី ហួរ និងលោកស្រី។

គម្រោងនេះមានផ្ទះចំនួន ៥៥០ល្វែង អមដោយសួនច្បារដ៏ធំទូលាយ និងមានសោភ័ណ្ឌភាពស្រស់ត្រកាល។ ចំពោះតំលៃនៃការលក់សម្រាប់ប្រភេទផ្ទះ Eo គឺ មានចាប់ពី ៤៥,៦៦៨​ ដុល្លារ ឡើងទៅ ដោយតម្រូវឲ្យអតិថិជនបង់ប្រាក់មុនត្រឹមតែ ៤,៩៩៩ដុល្លារប៉ុណ្ណោះ ហើយអាចរំលោះជាមួយ បុរី វិមានភ្នំពេញ រហូតដល់រយះពេល១៥ឆ្នាំ។ សម្រាប់ព័ត៌មានលម្អិត អតិថិជនអាច់ទំនាក់ទំនង បុគ្គលិកផ្នែកលក់របស់ បុរី វិមានភ្នំពេញ តាមរយៈលេខទូរសព្ទ 077667 608 / 093 75 6666៕