(ភ្នំពេញ)៖ ក្រោយមានគំហើញនូវវ៉ាក់សាំងកូវីដ-១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានណែនាំទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ឱ្យពិភាក្សាគ្នាក្នុងការត្រៀមថវិការដ្ឋដើម្បីបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ដោយថែមទាំងបានគិតគូរកំណត់ទិសដៅអាទិភាពដល់ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងនេះមុនគេ រួមមាន គ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ កងទ័ព មន្រ្តីអនុវត្តច្បាប់ និងបុគ្គលជាកម្លាំងជួរមុខ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ឆ្លងមេរោគកូវីដ-១៩ខ្ពស់។

ក្នុងស្មារតីឈឺឆ្អាលដល់អាយុជីវិត សុខភាព និងសុខុមាលភាពនៃជនរួមជាតិ សម្តេចព្រះមហាក្សត្រី និង អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងព្រះសង្ឃ និងគ្រហស្ថ មន្រ្តីរាជការ ពាណិជ្ជករ អាជីវករ មេធាវី សិល្បករ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ បានរួមគ្នាជាធ្លុងមួយ សស្រាក់សស្រាំបរិច្ចាគជាថវិកាផ្ទាល់ខ្លួនតាមលទ្ធភាពសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ដោយឥតព្រាងទុក និងដោយស្ម័គ្រចិត្ត ប្រកបដោយសាមគ្គីជាតិ និងទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ។ រយៈពេលដ៏ខ្លីមិនដល់មួយសប្តាហ៍ផង សប្បុរសជនបានរួមបរិច្ចាគទឹកប្រាក់ដល់ទៅជាង ៤៥លានដុល្លារអាមេរិក។

ផ្ទុយទៅវិញ ក្នុងខណៈដែលគំហើញវ៉ាក់សាំងកូវីដ-១៩ ទទួលបានការសាទរពីទូទាំងពិភពលោក ហើយប្រជាជាតិខ្មែរទាំងមូលបង្ហាញទឹកចិត្តរួបរួមគ្នា បែរជាបុគ្គលអគតិ សម រង្ស៊ី រិះគន់វាយប្រហារយ៉ាងអយុត្តិធម៌លើរាជរដ្ឋាភិបាល និងប្រមុខដឹកនាំជាតិទៅវិញ ដោយបានប្រមាថមាក់ងាយ ដល់សប្បុរសជន និងទឹកចិត្តមនុស្សធម៌ សាមគ្គីធម៌របស់ប្រជាជនខ្មែរ ក្នុងគំនិតបន្ទុចបង្អាក់ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវនេះ ដោយធ្វើពុតជាល្ងង់ខ្លៅទាំងភ្នែកស្រស់ ចោទថាការចូលរួមថវិកានេះជាការបង្ខិតបង្ខំទៅវិញ និងចង់ឱ្យតែឆ្លងរាតត្បាតខ្លាំងក្លា ស្លាប់ពូជសាសន៍ខ្មែរ ខ្មែរមានទុក្ខទើបខ្លួនសប្បាយចិត្ត។

ជារឿងដែលហួសចិត្តហួសថ្លែង បុគ្គលចង្រៃ សម រង្ស៊ី ដែលមានខួរក្បាលល្ងង់ខ្លៅមិនស្មើក្មេងបៀមដៃ បែរជាចោទថា រាជរដ្ឋាភិបាលប្រឌិតរឿងឆ្លងមេរោគកូវីដ-១៩ ក្នុងសហគមន៍ទៅវិញ! ប្រជាជនលើពិភពលោក សូម្បីតែកូនក្មេង ក៏ដឹងថាការឆ្លងសហគមន៍នៃមេរោគកូវីដ-១៩ ជាបញ្ហាអាយុជីវិតដែលធ្ងន់ធ្ងរ បង្កហានិភ័យខ្ពស់ តែប្រទេសកម្ពុជាបានទប់ស្កាត់យ៉ាងល្អ ដោយទទួលស្គាល់ពីអង្គការសុខភាពពិភពលោកទៀតផង។ ជាក់ស្តែង នៅប្រទេសបារាំង ដែលទណ្ឌិតក្បត់ជាតិ សម រង្ស៊ី រស់នៅលាក់ខ្លួនពីសំណាញ់ច្បាប់ មានតួលេខឆ្លងសហគមន៍សរុបបច្ចុប្បន្នដល់ទៅជាង ២លាន ៣សែនករណី។

ក្នុងខួរក្បាលដែលពោរពេញដោយភាពទោមនស្ស បរាជ័យ និងអស់សង្ឃឹមរបស់ខ្លួន សម រង្ស៊ី បានវាយប្រហារអគតិ គ្មានមូលដ្ឋាន និងរាក់កំភែល ប្រកបដោយភាពល្ងង់ខ្លៅ ដោយដាក់ភាពសង្ស័យលើប្រសិទិ្ធភាពនៃវ៉ាក់សាំង និងបានចោទថារដ្ឋាភិបាលធ្វើការបញ្ជាទិញវ៉ាក់សាំងនេះដោយគ្មានផែនការច្បាស់លាស់។ ក៏ប៉ុន្តែការពិត រដ្ឋាភិបាលកម្ពុជាពុំទាន់សម្រេចជ្រើសរើសទិញវ៉ាក់សាំងកូវីដ-១៩ ប្រភេទណាមួយ ឬពីប្រទេសណាមួយនេះឡើយ ហើយលើសពីនេះ សម្តេចតេជោ បានណែនាំឱ្យក្រសួងសុខាភិបាលរៀបជាផែនការក្នុងការត្រៀមទិញវ៉ាក់សាំង និងកសាងមណ្ឌលស្តុកវ៉ាក់សាំងនេះតាមស្តង់ដាវេជ្ជសាស្រ្តត្រឹមត្រូវ និងមានការពិភាក្សាយ៉ាងល្អិតល្អន់មុនឈានទៅដល់ការទិញវ៉ាក់សាំងនេះ។ ខួរក្បាលសម្ពឹករបស់ សម រង្ស៊ី និងមាត់ចង្រៃឥតគម្របរបស់ខ្លួន បានជាចោទរាជរដ្ឋាភិបាលដោយមិនទាំងដឹង ឬមិនខ្វល់ពីសច្ចភាពទាល់តែសោះ។

ដោយខ្លួនពុំអាចរកអំណះអំណាងឱ្យសមទំនង ពាក់ព័ន្ធនឹងផែនការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩បាន បុគ្គលអគតិ សម រង្ស៊ីនេះ បានចោទថារដ្ឋាភិបាលពុំមានថវិកាគ្រប់គ្រាន់ក្នុងការទិញវ៉ាក់សាំងនេះទើបបានជារៃអង្គាសប្រាក់នេះឡើង ដោយជាក់ស្តែងការរួមចំណែកនេះជាជំនួយសប្បុរសជនសុទ្ធសាធ គឺរាជរដ្ឋាភិបាលពុំបានប្រកាសរកជំនួយឡើយ។ នេះជាសម្តីបំផ្លើសខុសពីការពិតជាក់ស្តែងទាំងស្រុង។ វិបត្តិសេដ្ឋកិច្ចអន្តរជាតិដែលបង្កដោយផ្ទាល់ ឬប្រយោលពីមេរោគកូវីដ-១៩ ពុំបានរារាំងរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញការងារជាអាទិភាពរបស់ខ្លួននោះទេ។

បច្ចុប្បន្ន ដំណើរការគម្រោងកសាងហេត្ថារចនាសម្ព័ន្ធដែលចំណាយលុយរាប់រយរាប់ពាន់លានដុល្លារ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវនានានៅខេត្តព្រះសីហនុ ខេត្តសៀមរាប ព្រមទាំងគម្រោងកសាងហេត្ថារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ដទៃទៀត បានបន្តប្រព្រឹត្តទៅដោយរលូន ដែលសុទ្ធសឹងប្រើប្រាស់ថវិកាដែលបានគ្រោងទុកស្រាប់។ ការគ្រប់គ្រងចំណូលចំណាយរបស់ជាតិ សុទ្ធតែត្រូវបានពិនិត្យពិចារណា និងរៀបចំផែនការយ៉ាងម៉ត់ចត់ទុកជាមុន ប្រកបដោយការរឹតត្បិតនិងបង្ការ ដោយមានការដឹកនាំយ៉ាងប្រយ័ត្នប្រយ៉ែងរបស់ប្រមុខរាជរដ្ឋាភិបាល រីឯការចូលរួមបរិច្ចាគពីសប្បុរសជនវិញ សុទ្ធតែមានកត់ត្រាច្បាស់លាស់ និងផ្សព្វផ្សាយជាសាធារណៈ ប្រកបដោយតម្លាភាព ផ្ទុយពីបុគ្គលបោកប្រាស់ និងកញ្ជើធ្លុះ សម រង្ស៊ី និងបក្សពួកមួយក្តាប់តូច ដែលគ្មានចេះធ្វើអ្វីក្រៅពីឃោសនាបោកប្រាស់ដើម្បីយកលុយមកចាយផ្ទាល់ខ្លួន និងក្រុមដៃជើងមួយដំបរស្វារបស់ខ្លួននោះឡើយ។

ការចោទប្រកាន់របស់បុគ្គលចោលម្សៀត សម រង្ស៊ី ស្តែងយ៉ាងជាក់ច្បាស់ពីចេតនារារាំងចំពោះផែនការសង្គ្រោះរបស់រាជរដ្ឋាភិបាល និងគោលដៅបំផ្លាញអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ក្នុងនាមជានាយករដ្ឋមន្ត្រី ដែលប្រសូតចេញពីការបោះឆ្នោតស្របច្បាប់ ស្របតាមគន្លងប្រជាធិបតេយ្យ និងឆន្ទៈរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើពលិកម្ម និងបេសកកម្ម គ្រប់បែបយ៉ាង មិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន ចំណែកឯបុគ្គលឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បានត្រឹមតែធ្វើនាយករដ្ឋមន្ត្រីនៅក្នុងយល់សប្តិ ត្បិតខ្លួនគ្មានចេះអ្វីក្រៅពីការញុះញង់ អុចអាល បំបែកបំបាក់ជាតិ ប្រឆាំងនឹងភាពសុខសាន្តរបស់ជាតិ និងប្រជាជនកម្ពុជាខ្លួនឯងតែប៉ុណ្ណោះ។

គំនិតនិងសកម្មភាពបែបបំផ្លិចបំផ្លាញ បានធ្វើឱ្យបុគ្គល សម រង្ស៊ី ក្លាយជាជនឯកាពីប្រជាជាតិរបស់ខ្លួន និងត្រូវបានកំណត់ក្នុងប្រវត្តិសាស្ត្រថាជាអ្នកនយោបាយល្ងង់ខ្លៅ ខ្វះការទទួលខុសត្រូវបំផុត និងគិតគូរពីភាពចំណេញនយោបាយរបស់ខ្លួនជាងអាយុជីវិតរបស់ប្រជាជន ទោះបីជាខ្លួនបានបរាជ័យគ្រប់ពេលវេលា ក៏បុគ្គលអគតិ សម រង្ស៊ីនេះ នៅតែបន្តស្រែកក្តែងៗដើម្បីឱ្យអ្នកគាំទ្រឥតខួរមួយចំនួនតូចបន្ទរ និងដើម្បីខ្លួនអាចបន្តនូវសកម្មភាពដែលជាមត៌កក្បត់ជាតិពីឪពុករបស់ខ្លួនតែប៉ុណ្ណោះ។

ដោយ៖ ការពិតពីមាតុភូមិ