(ភ្នំពេញ)៖ មន្រ្តីចូលនិវត្តន៍នៃក្រសួងមហាផ្ទៃ បានផ្ញើលិខិតចំហរមួយជូនដល់ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដោយបញ្ជាក់ថា ក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងជួបភាពវឹកវរនាថ្មីៗនេះ កម្ពុជាបានរក្សាជំហរអព្យាក្រឹត្យរបស់ខ្លួន ដោយមិនញុះញង់កកូកកាយផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកឡើយ ហើយប្រជាជនកម្ពុជា ក៏ចង់ឱ្យសហរដ្ឋអាមេរិកអនុវត្តបែបនេះដូចគ្នា ដោយមិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។

លិខិតចំហររបស់ មន្រ្តីចូលនិវត្តន៍នៃក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននេះ បានធ្វើឡើងបន្ទាប់ពីខ្លួនបានឃើញច្រំដែលៗនូវការផ្សព្វផ្សាយមួយចំនួន អំពីការប៉ុនប៉ងបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ ក៏ដូចជាសុខសន្តិភាពដែលកម្ពុជា កំពុងមានសព្វថ្ងៃ។

ខាងក្រោមនេះ ជាលិខិតចំហរទាំងស្រុងរបស់មន្ត្រីចូលនិវត្តន៍នៃក្រសួងមហាផ្ទៃ ផ្ញើជូនលោក Patrick Murphy៖