(ភ្នំពេញ)៖​ ​អ្នក​ជំនាញ​អារ្យធម៌​ខ្មែរ លោក រត្ន័ សណ្ដាប់ បាន​ថ្លែងក្នុងកិច្ចសម្ភាសជាមួយ លោក លឹម ជាវត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ដោយ​លេីកឡេីង​​ថា​​ ថ្មីៗនេះ​ចំពោះទង្វើ​របស់​លោក សម រង្ស៊ី ដែលបាន​​​ប្រកាសយ៉ាង​​​​​​ក្ដែងៗ​តាម​វិទ្យុ​អាស៊ីសេរី​ ដោយ​ប្រាប់​ទៅ​​​​ប្រជាពល​រដ្ឋ​​កុំ​ឲ្យ​សងបំណុល​​​ធនាគារ ឬការចងការ​ប្រាក់​ផ្សេងៗ​​ ហើយត្រូវនាំគ្នា​​​​​​ងើប​​បះបោរ​​​​ធ្វើ​បាតុកម្ម​​នៅ​ទូទាំង​ប្រទេស​នោះ គឺ​​កំ​ពុង​ដើរ​តាម​គន្លង​​​នយាបាយ​ខ្មែរក្រហម​។​​

​​​​លោកថ្លែងថា ដោយ​ហេតុថា​​ បើ​និយាយ​ពីការលុប​​បំណុល​ធនាគារ ឬការ​ចងការ​ប្រាក់ផ្សេងៗ​ ​ដែល​លោក សម រង្ស៊ី ​​​បាន​ប្រកាស​​​ក្ដែងៗ​ប្រកប​ដោយ​មោទនភាព​នេះ គឺ​​ជា​ទ្រឹស្ដី​របស់​ខ្មែរ​ក្រហម​​ ដែល​បានចែង​យ៉ាងច្បាស់​​ក្នុង​កម្ម​វិធី​គោល​នយាបាយ​ស្ដីពី ​«បញ្ហា​សហករណ៍» គឺការ​​លុប​បំ​បាត់​ទីក្រុង ឬទីផ្សារដោយសារ​​តែ​បំណុល​ធនាគារ ឬការចងការប្រាក់​នេះ​ឯង​ ​។​

​​​លោក រត្ន័ សណ្ដាប់ បាន​ចង្អុល​បង្ហាញ​​​អំពីទ្រឹស្ដី «​ បញ្ហា​សហករណ៍​ » ដែល​លោក សម រង្ស៊ី​ កំពុង​មាន​អំនួតនេះថា​​​ពួក​ខ្មែរ​ក្រហម​​​ បាន​មើ​ល​ឃើញ​​ពី​បញ្ហា​​បំណុលធនាគារ​ ឬ​ការ​ចងការ​ប្រាក់​ គឺ​ជាជំងឺ​មហារីក​ដ៏​សាហា​វ​ដល់​​​ប្រជា​កសិករ​ខ្មែរ ដែល​ត្រូវ​បាត់​បង់​ផ្ទះសម្បែង គោ ក្របី​ ដី​ធ្លី ស្រែ​ចំ​ការ​​និង​ក្លាយ​ជាអ្នក​លក់​កម្លំាង​ពល​កម្ម​ទំាង​ក្នុង​និង​ក្រៅ​ប្រទេស។​​

​ដោយ​​ឈរលើ​ហេតុផលនេះ​ពួក​ខ្មែរ​ក្រហម​យល់​ថា ​​​បញ្ហា​បំណុល​ធនាគារ​ ឬ​ការ​ចងការ​ប្រាក់​​​ ជា​មេរោគ​មហារីក​​រំាងស្ទះ​ដល់​ការ​រី​ក​ចម្រើន​​ប្រទេស​ជាតិ​ ពី​ព្រោះ​កសិករ​ជា​អ្នកជំពាក់​បំណុល​ច្រើន​ជាង​គេ​ ហើយ​រង​ទុក្ខ​វេទនា​ក៏​ច្រើន​ជាង​គេ​ផងដែរ។

អ្វី​កាន់​តែ​ពិសេស​ថែម​ទៀត​នោះ ពួក​ខ្មែរក្រហម​មើល​ឃើញ​ថា​បញ្ហាបំណុល​ធនាគារ ឬការចងការ​ប្រាក់​ ​បាន​​ធ្វើឲ្យ​អ្នក​​ទីក្រុង​ជិះ​ជាន់​អ្នក​ជនបទ​​។​​ ជា​ហេតុ​នំា​ឲ្យ​មាន​វណ្ណៈ​ក្នុង​សង្គម ​ឬមាន​ភាព​ខុស​គ្នា​រវាង​ទីក្រុង​និង​ជន​បទ​។​​

បើ​ដូច្នេះដើម្បី​ដោះ​​​ស្រាយ​បញ្ហា​ទំាង​អស់​នេះ បើ​លុប​​បំណុល​​ធនាគារ ឬ​ការ​ចងការ​ប្រាក់​បាន​នោះ គឺបញ្ហា​ទំាង​ប៉ុន្មាន​របស់​សង្គម​គឺ​ត្រូវ​ដោះ​សា្រយ​បាន​យ៉ាង​ដូច្នោះ​ដែរ​។

​លោក​ រត្ន័ សណ្ដាប់ បានបញ្ជាក់ថាស្ថិត​​ត្រង់ចំណុ​ច​នេះ​គឺ​ពួក​ខ្មែរ​ក្រហម បាន​​ដុត​កំ​ហឹង​ប្រជា​ជន​ជន​បទ​ឲ្យ​ស្អប់​អ្នក​ទី​ក្រុង​ ដោយ​ចោទអ្នក​​ទីក្រុង​​ជា​​អ្នក​​ជញ្ជក់ឈាមអ្នក​​​​ជន​បទ​​ ​គ្មាន​អាណិត​អាសូរ​ ​។​​ ដោយ​ហេតុ​នេះ​ចំពោះ​របប​ខ្មែរ​ក្រហម​ ​ដែល​​បាន​បណ្ដេញ​អ្នក​ទីក្រុងឲ្យ​រស់នៅ​ឯជន​បទនោះ​​​​​គឺ​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទ្បើយ​ ពីព្រោះ​​គេមិន​ត្រូវ​ការ​ទីក្រុង​ ឬទី​ផ្សារ​​នោះទេ​​គឺដើម្បី​អនុវត្ដ​នូវ​ការលុប​​បំណុលធនាគារ ឬការចងការ​ប្រាក់នេះ​ឯង​​​។

​​បើ​ហេតុនេះ​​ចំពោះ​​លោក សម រង្ស៊ី ដែល​បាន​បញ្ជេះ​កំហឹង​ប្រជាពលរដ្ឋ​​កុំឲ្យ​សងបំណុល​​ធនាគារ ឬការ​ចងការ​ប្រាក់​​ផ្សេងៗគឺកំពុង​អនុវត្ដ​ទ្រឹស្ដី​ខ្មែរក្រហម​​។

បើ​ដូច្នេះ​​បើ​និយាយ​ពីសព្វថ្ងៃ​ចំពោះ​​ប្រាក់​កំចីឥណ​ទាន​​ធន​ធនាគារ ឬការ​ចងការ​ប្រាក់​នៅ​កម្ពុជា​​គឺ​ធនាគារ​នីមួយៗ​សុទ្ធ​តែ​បរទេស ឬឯក​ជន​ គឺ​ពុំមែន​ជា​ធនាគារ​រដ្ឋ​នោះ​ទេ។​

បើ​ដូចនេះ​ចំពោះ​ប្រាក់​កំចីឥណទាន​ ​ដែល​ត្រូវ​យកទៅ​ប្រើ​ប្រាស់​ដើម្បី​​ពង្រីក​នូវចំណូល​​​​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ​គឺ​ត្រូវ​សង​វិញ។​​ ពី​ព្រោះ​ប្រព័ន្ធទីផ្សារ​​សេដ្ឋកិច្ច​​សេរី​គឺ​ទីក្រុង​ឬទីផ្សារ​​និង​ជន​បទមាន​ទំនាក់​ទំនង​គ្នាពុំ​អាច​ខ្វះ​បាន៕​