(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ហ្វីលីពីនកំពុងចង់បានមីស៊ីលលឿនជាងសំឡេង BrahMos របស់ឥណ្ឌា យកមកពង្រឹងសមត្ថភាពការពារដែនសមុទ្រ

២៖ ISIS តែងតាំងមេដឹកនាំថ្មី ក្រោយអាល់បាដដាឌី ត្រូវបានអាមេរិកសម្លាប់នៅស៊ីរី។

៣៖ រដ្ឋកាលីហ្វរញ៉ាត្រូវដាក់ឲ្យស្ថិតក្នុងគ្រាអាសន្ន ព្រោះភ្លើងឆេះព្រៃកំពុងរីករាលដាលខ្លាំងឡើងៗ។

៤៖ លោក Alberto Fernadez ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់អាហ្សង់ទីន។

៥៖ សមាជិកសភាអាមេរិកលាលែងចេញពីតំណែង ក្រោយរងការចោទប្រកាន់ថាមានទំនាក់ទំនងផ្លូវភេទជាមួយបុគ្គលិកខ្លួនឯង។

៦៖ រុស្ស៊ីបញ្ជូននាវាមួយទៅទ្វីបអង់តាក់ទិចនៅប៉ូលខាងត្បូង ដើម្បីរំលឹកខួប២០០ឆ្នាំនៃការរកឃើញទ្វីបនេះ។

៧៖ សហភាពអឺរ៉ុបព្រមពន្យារពេលឲ្យអង់គ្លេសម្តងទៀត ទៅលើដំណើរការ Brexit។