(ភ្នំពេញ)៖ វា​ពិតជា​គួរឲ្យ​ហួសចិត្ត​ណាស់​ដែល​ក្រុម​សម ​រង្ស៊ី ​នៅ​សហរដ្ឋអាមេរិក​នាំគ្នា​លាប​ពណ៌​ញុះញង់​គំនិត​ស្អប់ខ្ពើម​ចំពោះ​លោក ​ព្រាប ​សុវត្ថិ ​ដែល​ជា​អ្នកចម្រៀង​ម្នាក់​ដោយ​គ្រាន់តែ​គាត់​ជា ​បុគ្គលិក​ម្នាក់​នៃ​កងយោធពល​ខេមរភូមិន្ទ​។ ​ពួក ​សម ​រង្ស៊ី ​និយម​ជ្រុល​ដែល​មាន​ចរិត​ពូកែ​ខាង​លាប​ពណ៌ ​និង​ចាត់ទុក​មនុស្ស ​គ្រប់គ្នា​ដែល​កំពុង​បម្រើ​ជាតិ ​តែ​មិន​ស្ថិតនៅ​ក្នុង​ក្រុម​បក្សពួក ​របស់​ខ្លួន​ជាស​ត្រូវជា​ពិសេស​គឺ​កងយោធពល​ខេមរៈ​ភូមិន្ទ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​គឺជា​មុខព្រួញ​ដែល​សម ​រង្ស៊ី ​និង​គូរ​កន​ចាត់ទុកជា​សត្រូវ​ខ្លាំង​បំផុត​។

ជាក់ស្តែង ​លោក ​ព្រាប ​សុវត្ថិ ​ដែល​ជា​សិល្បករ​ល្បី​ម្នាក់​នៅ​កម្ពុជា​គ្រោង​ចាកចេញ​ទៅ ​សម្តែង​ក្នុង​ការ​ប្រគុំ​តន្ត្រី​ទេសចរណ៍​ដ៏​ធំ​មួយ​នៅ​សហរដ្ឋអាមេរិក ​(US ​Mega ​Tour ​Concert) ​ខ្នាត​ធំ​មួយ​នៅ ​សហរដ្ឋអាមេរិក​ក្នុង​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​។ ​ប៉ុន្តែ ​ពួក​សម ​រង្ស៊ី ​និយម​ជ្រុល​ស្រាប់តែ​នាំគ្នា​ផ្សព្វផ្សាយ​កុំ​ឲ្យ​បងប្អូន​ខ្មែរ​នៅ​អាមេរិក​ទៅ​ចូល ​រួម​ក្នុង​ការ​ប្រគុំ​តន្ត្រី​នោះ​ដោយ ​លើក​មូលហេតុ​ថា ​មក​ពី​លោក​ព្រាប ​សុវត្ថិ ​គឺជា​បុគ្គលិក ​ម្នាក់​ក្នុង​ជួរ​កងយោធពល​ខ​មេ​រៈ​ភូមិន្ទ​។ ​ពួកគេ​បាន​យក ​រូបថត​របស់​លោក​ព្រាប ​សុវត្ថិ ​ដែល​មាន​ឯកសណ្ឋាន​ជា​កងទ័ព ​និង​រូបថត​ដែល​លោក ​ព្រាប​ សុវត្ថិ ​ឈរ​ថត​ជាមួយ​លោក ​ហ៊ុន ​ម៉ា​ណែ​ត ​ដើម្បី​ធ្វើជា​កម្មវត្ថុ​នៃ​ការ​លាប​ពណ៌​បង្កើត​សម្អប់​ដល់​លោក​ព្រាប ​សុវត្ថិ ​ហើយ​ធ្វើ​បំផុស​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​ការ​ប្រគុំ​តន្ត្រី​ខ្នាត​ធំ​នោះ​។

សួរ​ថា ​តើ​លោក​ព្រាប ​សុវត្ថិ ​បាន​ធ្វើអ្វី​ខុស​បាន​ជា​ក្រុម​ជ្រុលនិយម ​ទាំងនោះ​ធ្វើ​ដូច្នេះ​?​ ​ត្រង់​ចំណុច​នេះ​គេ​អាច​វិភាគ​អំពី​ចរិត​របស់​ក្រុម​សម ​រង្ស៊ី ​និយម​ជ្រុល​បាន​ដូចតទៅ៖

ទី១៖ ​ក្រុម​សម ​រង្ស៊ី ​និយម​ជ្រុល​ជាស​ត្រូវ​នឹង​កងយោធពល​ខេមរៈ​ភូមិន្ទ​ទាំងមូល៖ ​ហេតុអ្វីបានជា​យើង​អាច​និយាយ​បាន​ដូច្នេះ​? ​ពីព្រោះ​ក្រុម​នេះ​បាន​លើក​ហេតុផល​ត្រឹម​ថា ​លោក​ព្រាប ​សុ​វត្តិ ​ជា​បុគ្គលិក​ម្នាក់​ក្នុង​កងយោធពល​ខេមរៈ​ភូមិន្ទ​ដែល​ពាក់​ឯកសណ្ឋាន​យោធា ​មក​ធ្វើជា​សំអាង​ដើម្បី​ពួកគេ​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​ការ​ប្រគុំ​តន្ត្រី​។ ​ពួកគេ​មិនបាន ​បង្ហាញ​ភស្តុតាង​អ្វី​ផ្សេង​ពីនេះ​ថា ​តើ​លោក​ព្រាប ​សុវត្ថិ ​ក្នុងនាម​ជាស​មា​ជិ​ក​កងកម្លាំង​ប្រដាប់​អាវុធ​ម្នាក់​បាន​ធ្វើអ្វី​ខុសឆ្គង​ទៅលើ​អ្នកណា​? ​នៅកន្លែង​ណា​?​ ​ទើបបាន​ជាពួក​សម​រង្ស៊ី​និយម​ជ្រុល​ទាំងនោះ​ចង់​ធ្វើ​ពហិការ​ហើយ​ញុះញង់​ឲ្យ​មាន​សម្អប់​ទៅលើ​លោក​ព្រាប ​សុវត្ថិ​? ​ចម្លើយ​គឺ​គ្មាន​ទាល់តែសោះ​។ ​ក្នុង​មួយ​ជីវិត​របស់​ខ្លួន ​លោក​ព្រាប ​សុវត្ថិ ​គឺជា​អ្នក ​ចម្រៀង​ដែល​បម្រើ​ឲ្យ​វិស័យ​សិល្បៈ​យ៉ាងសកម្ម​។ ​ដោយ​លោក​មានបំណង​ចង់​ចូលរួម​ចំណែក​ការពារ​ជាតិ ​លោក​ក៏បាន​ចូល​ធ្វើទាហាន​ក្នុង​កងយោធពល​ខេមរៈ​ភូមិន្ទ​។

តាំងពី​សម័យ​សង្គម​រាស្ត្រនិយម ​ក៏​មាន ​តន្ត្រីករ ​និង​សិល្បៈ​ករ ​ជាច្រើន​ដែរ​ដែល​បម្រើការ​ងារ​ក្នុង​វង់តន្ត្រី​យោធា​ភិរម្យ​។ ​ដូច្នេះ ​លោក​ព្រាប ​សុវត្ថិ ​ឬ​សិល្បៈ​ករ ​សិល្បៈ​ការិនី​មួយចំនួន​ទៀត​ក៏ ​អាច​ធ្វើជា​សមាជិក​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ដែរ​។ ​ទាំងនេះ​គឺជា​អ្វី​ដែល​គួរ​ទទួល ​បានការ​លើកទឹកចិត្ត​ពីព្រោះ​ពួកគេ​បាន​ធ្វើជា​គំរូ​សម្រាប់​បណ្តុះ​គំនិត​ស្រឡាញ់ ​និង​ការពារ​ជាតិ​។ ​ប៉ុន្តែ ​បែរជា​ក្រុម ​សម ​រង្ស៊ី ​និយម​ជ្រុល​ចាត់ទុកជា​សត្រូវ​ទៅវិញ​។ ​និយាយ​ឲ្យ​ចំ​ទៅ ​ឯកសណ្ឋាន​របស់​កងទ័ព ​ឬ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​គឺជា​សត្រូវ​របស់​ក្រុម​ជ្រុលនិយម​ទាំងនោះ ​ដែល​មាន ​សម ​រង្ស៊ី ​ជា​មេខ្លោង​។ ​នេះ​ជា​សារជាតិ​ពិតប្រាកដ​របស់​ក្រុម ​សម ​រង្ស៊ី ​និយម​ជ្រុល​ដែល​បងប្អូន​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ត្រូវ​យល់ដឹង ​និង​ប្រយ័ត្ន​ប្រយែង​ចំពោះ​ក្រុម​នេះ​។

ទី២៖ ​ក្រុម ​សម ​រង្ស៊ី ​ជ្រុលនិយម​គឺជា​សត្រូវ​នឹង​វប្បធម៌​ជាតិ៖ ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ម្តង​ៗ ​តាម​ប្រពៃណី​ទំ​នាម​ទម្លាប់​ខ្មែរយើង​តាំងពី​បុ​រម​បុរាណ​មក ​យើង​តែង ​រៀបចំ​ឲ្យ​មានការ​ប្រគុំ​តន្ត្រី ​រាំរែក​តាម​ចង្វាក់​ប្រពៃណី ​និង​ការ​លេងល្បែង​ប្រជាប្រិយ​ជាច្រើន​ទៀតផង​។ ​ខ្មែរ​នៅ​ក្រៅប្រទេស​ក៏​មិន​ភ្លេច​ប្រពៃណី​ទំនៀមទម្លាប់​របស់​ដូនតា​ខ្លួន​ដែរ​។ ​ចម្លែក​អី​តែ​ក្រុម​សម ​រង្ស៊ី​និយម​ជ្រុល​បែរជា​ធ្វើ ​ខ្លួន​ជាស​ត្រូវ​នឹង​ប្រពៃណី ​វប្បធម៌​ជាតិ​របស់​ខ្លួន​ទៅវិញ​។ ​ពួកគេ​កំពុង​ឃោសនា​ឲ្យ​ពលរដ្ឋខ្មែរ​នៅ​ក្រៅប្រទេស​ស្អប់ខ្ពើម​វប្បធម៌​ជាតិ ​និង​មិន​ចូលរួម​គាំទ្រ​ចំពោះ​មហា​ព្រឹត្តិ​ការណ៍​សិល្បៈ ​ដ៏​ធំ​មួយ​ដែល​អ្នក​រៀបចំ​កម្មវិធី​មាន ​បំណង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ​ដល់​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស ​ក៏ដូចជា​ការ​បង្ក​ការ ​សប្បាយរីករាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ផង​ដែរ​។ ​ប៉ុន្តែ​ឥឡូវនេះ​ស្រាប់តែ​មាន​ខ្មែរ​ជ្រុលនិយម​មួយ​ក្រុម​ដឹកនាំ​ដោយ ​សម ​រង្ស៊ី ​បាន​និង​កំពុង​ធ្វើសកម្មភាព​ប្រឆាំង​ទៅ​នឹង​ប្រពៃណី​វប្បធម៌​របស់​ដូនតា​ខ្មែរ​ទៅវិញ​។

ទី៣៖ ក្រុម សម រង្ស៊ី និយមជ្រុលចាត់ទុកសមិទ្ធផល និងស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល គឺជាសត្រូវរបស់ខ្លួនរាប់តាំងពីមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ រួមទាំងក្រុមអ្នកមាន ដូចជាឈ្មួញ អាជីវករ អ្នកជំនួញធំៗ និងអ្នកវិនិយោគទុនទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។ កន្លងទៅ សម រង្ស៊ី ធ្លាប់បាន ប្រកាសហើយពីគោលនយោបាយរឹបអូស ទ្រព្យសម្បត្តិពីអ្នកមាននិងបណ្តេញអ្នកវិនិយោគទុនចិនជាដើមដែលជានេះហើយជានយោបាយរបស់ប៉ុល ពត។

ដូច្នេះ អ្នកដែលស្ថិតនៅក្នុងជួររាជរដ្ឋាភិបាល ឬអ្នករស់នៅក្នុងប្រទេសក្រោមការដឹកនាំរបស់រដ្ឋាភិបាលភ្នំពេញបច្ចុប្បន្ន សុទ្ធសឹងតែត្រូវបាន សម រង្ស៊ីចាត់ ទុកជាសត្រូវរបស់ខ្លួន ពីព្រោះតែពួកសម រង្ស៊ីនិយមចោទថា ជាអ្នកជួយគាំពាររដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្តី ហ៊ុន សែន។
អំពើលេលារបស់សម រង្ស៊ី និងបក្សពួកគឺជាអំពើរបស់ក្រុមឧទ្ទាមអស់លក្ខណ៍ដែលគ្មានច្រកដើរត ទៅទៀត ក៏ក្រពុលមុខដូចឆ្កែឆ្កួតដែលប៉ះអ្នកណាខាំអ្នកនោះ រហូតដល់អស់មនុស្សខាំ សូម្បីតែបង្គោលភ្លើងក៏ខាំដែរ គឺខាំរហូតដល់របូតធ្មេញអស់ពីមាត់។

ក្រុមសម រង្ស៊ីនិយមជ្រុល បច្ចុប្បន្ននេះ គឺស្ថិតក្នុងស្ថានភាព បែបនេះឯងពីព្រោះក្រុមនេះដឹងខ្លួនថា មិនយូរប៉ុន្មានទេ ពួកគេនឹងត្រូវគេផាត់ចោលពីសង្វៀនហើយ។ ជាក់ស្តែង បច្ចុប្បន្ននេះ ក្រុម កឹម សុខានិយមកំពុងរៀបចំផែនការកម្ចាត់ក្រុមជ្រុលនិយម ដឹកនាំដោយ សម រង្ស៊ីនេះហើយដោយពួកគេចាត់ទុកថាជាក្រុមចង្រៃបង្កតែជម្លោះ ការញុះញង់ បំផ្លាញជាតិ បំផ្លាញទាំងបក្សខ្លួនឯងទៀត។ ឥឡូវនេះ គេកំពុងរង់ចាំមើលវាសនាចុងក្រោយរបស់ សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចនឹងទៅជាយ៉ាងណា។ ដូច្នេះម្តងនេះ កុំថាឡើយគ្មានដីជ្រកនៅស្រុកខ្មែរ សូម្បីនៅក្រៅប្រទេសក៏ដីកាន់តែចង្អៀតដែរ សម្រាប់សម រង្ស៊ី និងក្រុមជ្រុលនិយមទាំងនោះ៕

ដោយ អ្នកតាមដាននយោបាយតុកាហ្វេ