(អាមេរិក)៖ ថ្លែងនូវការស្វាគមន៍យ៉ាងពេញចិត្តពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គ្រួសារពលរដ្ឋអាមេរិកាំងមួយ ដែលមានភរិយាមានដើមកំណើតជាជនជាតិខ្មែរ (កើត និងធ្លាប់រស់នៅខេត្តស្វាយរៀង) បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការត្រៀមចាំទទួលវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងអញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក។

ជាមួយទឹកមុខសប្បាយរីករាយ លោក Cliff Moffat និងភរិយា បានបញ្ជាក់ថា នៅពេលបានដឹងថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាពេលខាងមុខ គ្រួសារលោកទាំងមូលមានភាពរីករាយខ្លាំងណាស់ និងចង់ចូលរួមទទួលវត្តមានរដ្ឋបុរសសន្តិភាពរូបនេះ ជាមួយប្រជាពលរដ្ឋខ្មែរ-អាមេរិកាំងដទៃទៀតផងដែរ។

គ្រួសារពលរដ្ឋអាមេរិកអ្នកស្រឡាញ់ភាពត្រឹមត្រូវមួយនេះ ក៏បានបញ្ជាក់ដែរថា ការចូលរួមទទួលវត្តមានសម្ដេចតេជោ ហ៊ុន សែន នាពេលខាងមុខនោះ គឺគ្មានការទិញទឹកចិត្ត ឬជួលឱ្យធ្វើយ៉ាងដូច្នេះ ដូចពាក្យអគតិលើកឡើងនោះឡើយ ហើយប្រសិនបើមានការទិញទឹកចិត្តនោះ គ្រួសារលោកមិនធ្វើឱ្យជាដាច់ខាត ព្រោះនេះជារឿងមិនត្រឹមត្រូវ។

លោកថា ការសម្ដែងមតិគាំទ្រ ឬប្រឆាំងនឹងអ្វីមួយ ត្រូវតែចេញពីឆន្ទៈប្រកបដោយទំនួលខុសត្រូវខ្ពស់ ពួកអ្នកប្រឆាំងមានសិទ្ធិមិនគាំទ្រ ប៉ុន្តែគ្រួសារលោកក៏មានសិទ្ធិស្រលាញ់ចូលចិត្ត និងគាំទ្របុគ្គលដែលខ្លួនពេញចិត្តដូចគ្នាដែរ។

ជាមួយគ្នានោះ លោក Cliff Moffat និងភរិយាដែលដើមកំណើតជាជនជាតិខ្មែរ ក៏បានសម្ដែងនូវការដឹងគុណ និងគាំទ្រចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហមដ៏ខ្មៅងងឹតឃោឃៅ និងបានដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន ប្រកបដោយសុខសន្តិភាព ស្ថិរភាពទាំងនយោបាយ យោធា និងសេដ្ឋកិច្ច។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕

ខាងក្រោមនេះ ជាវីដេអូបង្ហាញចំណាប់អារម្មណ៍របស់ពលរដ្ឋអាមេរិកាំង នៅរដ្ឋកាលីហ្វ័រញ៉ា៖