(ភ្នំពេញ)៖ ប្រធានស្ដីទីព្រឹទ្ធសភា លោក នៃ ប៉េណា ​នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានផ្ញើសាររំលែកទុក្ខជូន លោកស្រី ង្វៀន ធីហ៊ាន និងក្រុមគ្រួសារ ចំពោះមរណភាព​ លោក ត្រាន់ ដាយក្វាង ប្រធានរដ្ឋវៀតណាម។

ក្នុងសារលិខិតរបស់លោក នៃ ប៉េណា ​បានបញ្ជាក់យ៉ាងដូច្នេះថា៖ «​ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខ ដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព រដ្ឋសភា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម ត្រាន់ ដាយក្វាង ជាឥស្សរជនដឹកនាំវៀតណាមដ៏ឧត្តម និងជាមិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា។​

សូមបញ្ជាក់ថា ប្រធានាធិបតី​វៀតណាមលោក ត្រាន់ ដៃក្វាង (Tran Dai Quang) បានទទួល​មរណភាព នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ​ នៅអាយុ ៦១ឆ្នាំ។ យោងតាមការដកស្រង់ការផ្សាយ​ពីវិទ្យុរដ្ឋរបស់ប្រទេសវៀតណាម ប្រធានាធិបតីលោក ត្រាន់ ដៃក្វាង បានទទួល​មរណ​ភាព​បន្ទាប់ពីលោក បានរងការវាយប្រហារ​ដោយជំងឺយ៉ាង​ធ្ងន់ធ្ងរ។ ប្រធានាធិបតី​វៀតណាមបានទទួល​មរណភាព​នៅក្នុងមន្ទីរពេទ្យ​យោធា​នៃប្រទេស​វៀតណាម៕

ខាងក្រោមនេះជាសារលិខិតរំលែងទុក្ខរបស់ប្រធានស្ដីទីព្រឹទ្ធសភា លោក នៃ ប៉េណា៖