(ភ្នំពេញ)៖ លោក Ukhnaa Khurelsukh បានផ្ញើសារមួយដោយសម្តែងនូវការអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលបន្តឈ្នះឆ្នោត ហើយកាន់តំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងអាណត្តិថ្មី។

ក្នុងសារលិខិតរបស់លោក Ukhnaa Khurelsukh ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក Ukhnaa Khurelsukh បានបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា៖ «តាងនាមរដ្ឋាភិបាលម៉ុងហ្គោលី និងខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងអំណរសាទរ ដ៏រីករាយជូនចំពោះសម្តេចតេជោ ហ៊ុន​ សែន ដែលសម្តេចតេជោ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសារជាថ្មី»

លោក Ukhnaa Khurelsukh បានបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនេះ ប្រទេសម៉ុងហ្គោលី បានត្រៀមខ្លួនសហការជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ុងហ្គោលី ដើម្បីបម្រើប្រយោជន៍ នៃប្រទេសទាំងពីរ និងការអភិវឌ្ឍនៅក្នុងតំបន់។

ក្រៅពីប្រទេសម៉ុងហ្គោលី ដែលបានចូលរួមផ្ញើសារអបអរសាទរជូនដល់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី០៦នេះ ក៏មានប្រទេសមហាអំណាចសេដ្ឋកិច្ច និងមហាអំណាចយោធាជាច្រើនទៀត បានចូលរួមអបអរសាទររួមមាន៖ ប្រទេសចិន ប្រទេសរុស្ស៊ី ប្រទេសជប៉ុន ប្រទេសបារាំង ប្រទេសអាឡឺម៉ង់ ប្រទេសនៅក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត នៅលើពិភពលោកផងដែរ៕

ខាងក្រោមនេះ ជាសារលិខិតរបស់លោក Ukhnaa Khurelsukh៖