(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋសភា ចាប់ផ្តើមប្រកាស​​សុពលភាព​ជូនដល់ តំណាងរាស្ដ្រថ្មីចំនួន៣៨រូប ដែលចូលកាន់តំណែងជំនួសតំណាងរាស្រ្តចាស់ ដែលលាលែងទៅកាន់តំណែងក្នុងជួររដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី។

ការប្រកាសសុពលភាពនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី០៦ របស់រដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា៕