(ភ្នំពេញ)៖ ប្រមុខរដ្ឋស្ដីទីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងឥស្សរជនចំនួន០៥រូប ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។

ព្រះរាជក្រឹត្យដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០១៨នេះ ឥស្សរជនទាំង៥រូបដែលត្រូវតែងតាំងនោះ ​រួមមាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ម្នាក់, រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្នាក់, រដ្ឋលេខាធិការក្រសួងផែនការ ម្នាក់ និងអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចំនួន២រូប។

សូមអានខ្លឹមសារលម្អិត នៃព្រះរាជក្រឹត្យដែលមាននៅខាងក្រោមនេះ៖