(ភ្នំពេញ)៖ ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី បានសហការជាមួយក្រុមហ៊ុន NEC រៀបចំកម្មវិធីសិក្ខាសិលា ស្តីអំពី «NEC Smart Enterprise Industry Focus» ដើម្បីបង្ហាញនូវសក្តានុពលភាព ក៏ដូចជាបច្ចេកវិទ្យា គ្រប់គ្រងដ៏ទំនើប និងឆ្លាតវៃជំនាន់ថ្មី ចុងក្រោយបំផុតរបស់ខ្លួន សម្រាប់ការផ្គត់ផ្គង់ ស្របតាមតំរូវការរបស់អតិថិជនគ្រប់ទិសទី ទាំងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ស្ថានទូត អង្គការ និងបណ្តាស្ថាប័នធនាគារ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ។

ក្នុងកម្មវិធីសិក្ខាសាលា ស្តីអំពី «NEC Smart Enterprise Industry Focus» ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះផងដែរ ក៏បានផ្តល់នូវចំណេះដឹងផ្នែកព័ត៌មានវិទ្យា របៀប ប្រើប្រាស់ របៀបគ្រប់គ្រងដ៏ឆ្លាតវៃ និងគុណតម្លៃរបស់ផលិតផលថ្មី NEC ដែលមានគុណភាពខ្ពស់ និងមានសមត្ថភាព ដែលលោកអ្នកនឹកស្មានមិនដល់ ហើយដែលកំពុងចរាចរលើទីផ្សារ នៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកស្រី តាំង វួចឡាយ អគ្គនាយិការង ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ បានលើកឡើងថា ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី គឺជាក្រុមហ៊ុន ដែលទទួលបានសិទ្ធិចែកចាយ និងផ្តល់សេវាកម្មជួសជុល ផ្តាច់មុខលើផលិតផលម៉ាក NEC អស់រយៈពេលជាង១០ឆ្នាំ កន្លងមក ក្នុងប្រទេសកម្ពុជា។

លោកស្រី តាំង វួចឡាយ បានបញ្ជាក់ថា តាមរយៈកម្មវិធីសិក្ខាសាលានេះ នឹងមានគុណតម្លៃ សម្រាប់ការអភិវឌ្ឍន៍ អង្គភាព និងស្ថាប័នរបស់អតិថិជន ព្រមទាំងសង្ឃឹមថា នឹងមានការជួយគាំទ្រ ដល់ផលិតផលម៉ាក NEC និង IT Solutions (ប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ) ប្រកបដោយប្រសិទ្ធភាពបំផុត របស់ក្រុមហ៊ុន NEC តាមរយៈក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ខូអិលធីឌី។

កម្មវិធីសិក្ខាសាលានេះ មានការផ្តោតសំខាន់ លើប្រធានបទចំនួន៥ រួមមាន៖

១៖ Smart Face Authentication បច្ចេកវិទ្យាថ្មីឆ្លាតវៃ ក្នុងការចាប់រាល់សកម្មភាពវីដេអូ ហើយអាចស្គាល់ច្បាស់ចំពោះ មនុស្សម្នាក់ៗ ទៅតាមកំណត់។

២៖ Smart Business Continuity បច្ចេកវិទ្យាថ្មីឆ្លាតវៃ ក្នុងការការពារ សហគ្រាស និងស្ថាប័ននានា ជាពិសេសការពារទៅលើផ្នែក Protect Critical Systems ការពារប្រព័ន្ធសំខាន់, Minimize System Outages កាត់បន្ថយការដាច់ចរន្តអគ្គិសនី, Safeguard the Network ការពារបណ្តាញ។

៣៖ Smart Data Center បច្ចេកវិទ្យាថ្មីឆ្លាតវៃ ដោយវារួមបញ្ចូលយ៉ាងពេញលេញ ជាមួយផ្នែកនិម្មិតរបស់ម៉ាស៊ីនមេនៅគ្រប់កម្រិត (server virtualization at all levels) ជាមួយ Hyper-Converged Infrastructure Solution។

៤៖ Smart Data Management បច្ចេកវិទ្យាថ្មីឆ្លាតវៃ គ្រប់គ្រងទិន្នន័យរបស់ស្ថាប័ន ដែលសំខាន់ៗ ទុកចោលយូរ ការផ្ទុកទិន្នន័យស្ទួន Back up និង compress ទិន្នន័យទុកនៅទីកន្លែងសុវត្ថិភាព។

៥៖ Smart Business Protection បច្ចេកវិទ្យាថ្មីឆ្លាតវៃ ដែលរក្សាររាល់ទន្នន័យ និង Database របស់ស្ថាប័ន មិនឲ្យបាត់បង់ ឬខូចខាត រអាក់រអួលប្រត្តិបត្តិការ នៅពេលមានគ្រោះមហន្តរាយ ដូចជា អគ្គីភ័យ ទឹកជំនន់ បាក់ ឬរលំអាគារ ព្យុះសង្គ្រា -ល-។

គួរកត់សម្គាល់ថា ក្រុមហ៊ុន ភី ធី ស៊ី គឺជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងសេវាកម្មបច្ចេកវិទ្យា ព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ។ គិតមកដល់ឆ្នាំ២០១៨នេះ មានរយៈ ២២ឆ្នាំហើយ ដែលបានផ្គត់ផ្គង់អតិថិជននូវផលិតផល ដែលមានគុណភាពខ្ពស់ថ្មីសុទ្ធ ១០០% ព្រមទាំង មានការធានាត្រឹមត្រូវពីរោងចក្រ និងផ្តល់សេវាកម្មយ៉ាងល្អប្រសើរបំផុត ដោយមានការយកចិត្តទុកដាក់ ពីក្រុមការងារ ជំនាញយ៉ាងពិតប្រាកដ ដែលស្របទៅតាមបាវចនារបស់ខ្លួនគឺ «ភី ធី ស៊ី តែងតែឈានមុខគេជានិច្ច ទាំងគុណភាព និងសេវាកម្ម»៕