(ភ្នំពេញ)៖ អស់ក្ដីបារម្ភទៀតហើយ សម្រាប់លោកអ្នក ដែលចង់បានរូបរាងស្អាត សុខភាពល្អ, ទោះអ្នកធាត់ ក៏អាចសម្រកមករូបរាងស្រស់ស្អាតឡើងវិញ និងស្គម ក៏អាចឡើងទម្ងន់វិញបានដោយសុវត្ថិភាពខ្ពស់ ក្នុងរយៈពេលដ៏ខ្លី ។

មន្ទីរពេទ្យពិយៈវេទ (Piyavate Hospital) ប្រទេសថៃ បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុន PICH Co.,Ltd បង្កើតការិយាល័យកណ្ដាលនៅរាជធានីភ្នំពេញ ដើម្បីផ្ដល់សេវា ពិគ្រោះយោបល់ និងពិនិត្យព្យាបាលដល់អតិថិជនកម្ពុជាបានយ៉ាងងាយស្រួល មិនពិបាកធ្វើដំណើរទៅឆ្ងាយ មិនចំណាយលុយច្រើន ហើយទទួលប្រសិទ្ធិភាពខ្ពស់ថែមទៀត ឬការចង់ទទួលយកកញ្ចប់សេវាទៅព្យាបាលនៅមន្ទីរពេទ្យនៅថៃផ្ទាល់ក៏បាន គឺក្រុមហ៊ុននឹងរៀបចំជូនផងដែរ ។

លោក ហួរ ម៉ាទីន នាយកប្រតិបត្ដិរបស់ក្រុមហ៊ុន របស់ PICH Co.,Ltd បានថ្លែងថា «ក្រុមហ៊ុនយើងបានទទួលសិទ្ធិផ្ដាច់មុខ ទទួលរៀបចំជាមួយនឹងការផ្សព្វផ្សាយសេវាសុខភាព របស់មន្ទីរពេទ្យ Piyavate នៅប្រទេសថៃ ។ដូច្នេះបើបងប្អូនប្រជាពលរដ្ឋ​ ដែលចង់បានរាងស្អាត សុខភាពល្អ ដូចជាអ្នកធាត់ មកស្គម និងអ្នកស្គម ទៅធាត់ យ៉ាងមានប្រសិទ្ធិភាពខ្ពស់ និងល្អសម្រាប់សុខភាព ។

លោក ម៉ាទីន បានថ្លែងថា «ការប្រើប្រាស់ថ្នាំសម្រក និងឡើងទម្ងន់ ដោយខ្លួនឯង មិនពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតត្រឹមត្រូវ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព ពិសេស បើអ្នកចង់ស្រក ពេលហូបថ្នាំនោះ អាបបណ្ដាលឲ្យធាត់លើសដើម សម្រាប់អ្នកចង់ឡើងទម្ងន់ក៏ដូចគ្នា នឹងមានបញ្ហាប្រឈមជាក់ជាមិនខាន ។ដូចនេះ មន្ទីរពេទ្យ Piyavate បានរៀបចំកញ្ចប់សេវាកម្មមួយ ជូនដល់អតិថិជនកម្ពុជា ដើម្បីទទួលបានការបញ្ចុះទម្ងន់ និងឡើងទម្ងន់ ប្រកបដោយសុវត្ថិភាព។

ខាងក្រោមនេះ ជាផ្នែកមួយនៃការចូលរួមឲ្យលោកអ្នកសម្រក និងឡើងទម្ងន់យ៉ាងមានសុវត្ថិភាព និងប្រសិទ្ធិភាព៖

*ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស
*ទទួលយកការណែនាំពីវេជ្ជបណ្ឌិត ក្នុងការវិភាគរកមូលហេតុ តាមរយៈវិភាគកោសិកាឈាម ត្រួតពិនិត្យ អង្គតាប៉ូលីស
*ការរៀបចំឱសថ ឬ(Food Supplement) បំពេញការខ្វះខាត និងដោះស្រាយបញ្ហាប៉ះពាល់
*ការពិសាអាហារ
*របបចំណីអាហារកំឡុងពេលព្យាបាល ការហាត់ប្រាណ និងត្រូវអនុវត្ដន៍តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ។

លោក ម៉ាទីន បញ្ជាក់ថា « ចំនុចខាងលើនេះ គ្រាន់តែជាចំនុចត្រោះៗប៉ុណ្ណោះ បើលោកអ្នកចង់បានរាងស្រស់ស្អាត ក្នុងការសម្រកទម្ងន់ និងឡើងទម្ងន់ ដែលប្រសិទ្ធិភាពខ្ពស់១០០% លោកអ្នកអាចមកពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតឯកទេស និងបទពិសោធន៍ពីក្រៅរបស់យើងនៅជិតមន្ទីរកាល់ម៉ែត្រ ឬទៅកាន់មន្ទីរពេទ្យ Piyavate នៅប្រទេសថៃផ្ទាល់ក៏បាន យើងនឹងធានានូវគុណភាព នូវកញ្ចប់សេវាកម្មតម្លៃសមរម្យ និងសុវត្ថិភាព ជូនលោកអ្នក»

មន្ទីរពេទ្យពិយៈវេទ (Piyavate Hospital) ជាមន្ទីរពេទ្យល្បីនៅប្រចាំប្រទេសថៃ ឯកទេសច្រើនសម្បូរបែបនៃការថែទាំសុខភាពរបស់អតិថិជន យ៉ាងមានគុណភាពខ្ពស់ ចាប់តាំងពីឆ្នាំ១៩៩៣ មានពិនិត្យព្យាបាលជំងឺទូទៅ រួមទាំងបញ្ជូលគ្នារវាងក្រុមវេជ្ជសាស្ដ្រ ដែលមានសមត្ថភាពខ្ពស់ រួមជាមួយនឹងសម្ភារៈបរិក្ខារពេទ្យ ទំនើបៗ ដោយបែងចែកជា២០គ្លីនិក ដោយគ្លីនិកនីមួយៗពោរពេញទៅដោយបុគ្គលិក ដែលមានការបណ្ដុះបណ្ដាលកម្រិតអន្ដរជាតិ ដើម្បីបម្រើសេចក្ដីត្រូវការរបស់អ្នកជំងឺ ។បច្ចុប្បន្ននេះ ទទួលបានការកោតសរសើរ និងពង្រីកភាពល្បីល្បាញ លើឆាកអន្ដរជាតិ ដោយទទួលបានអតិថជន ច្រើនជាង៣០ប្រទេស កំពុងទទួលសេវាកម្មព្យាបាល ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕