(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តឲ្យក្រុមហ៊ុនចំនួន៦ បង្កើតរោងចក្រក្នុងវិស័យវាយនភណ្ឌចំនួន៦ទៀតនៅកម្ពុជា សរុបទុនវិនិយោគជិត៣០លានដុល្លារ បង្កើតការងារថ្មីជូនប្រជាពលរដ្ឋជិត៧ពាន់កន្លែង។

Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន YANXIN THREAD LACE CO.,LTD: គម្រោងបង្កើតរោងចក្រខារអំបោះ ផលិតខ្សែស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧២កន្លែង។

២៖ ក្រុមហ៊ុន HIGH HOPE (CAMBODIA) APPAREL MANUFACTURING CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១,៤៨១កន្លែង។

៣៖ ក្រុមហ៊ុន DE XIANG GARMENT CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៧៤១កន្លែង។

៤៖ ក្រុមហ៊ុន GOODNEWS PACKAGING TECHNOLOGY CO.,LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧០កន្លែង។

៥៖ ក្រុមហ៊ុន AYC GARMENT FACTORY CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៩១១កន្លែង។

៦៖ ក្រុមហ៊ុន FENGFAN (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧.០៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣,០៣៤កន្លែង៕