(ភ្នំពេញ)៖ លោក បូរីស គ្រីស្លូវ ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃគណបក្សរួបរួមរុស្ស៊ី បានផ្ញើលិខិតអបអរសាទរមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលឈ្នះឆ្នោត ដឹកនាំរាជរដ្ឋាភិបាល នៅក្នុងអាណត្តិថ្មី។

លោក បូរីស គ្រីស្លូវ បានបញ្ជាក់នៅក្នុងលិខិតនោះថា កិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា មានការអភិវឌ្ឍប្រកបដោយថាមវន្ត នៅក្នុងវិស័យជាច្រើនទាំងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

លោកជឿជាក់ថា ការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងគណបក្សរួបរួមរុស្ស៊ី និងគណបក្សប្រជាជនកម្ពុជា នឹងកាន់តែរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរ៕

ខាងក្រោមនេះជាលិខិតរបស់លោក បូរីស គ្រីស្លូវ៖