(ក្រចេះ)៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក សេង ភីណា អភិបាលរងក្រុងក្រចេះ ខេត្តក្រចេះ បានចុះបង្ក្រាបបទល្មើសជលផល ក្នុងបឹងរំលេច ដោយរឹបអូសវត្ថុតាងជាច្រើនដុតបំផ្លាញចោល។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងបឹងរំលាច ស្ថិតក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

លោក សេង ភីណា អភិបាលរងក្រុងក្រចេះ បានឲ្យដឹងថា កម្លាំងចម្រុះចូលរួមបង្ក្រាបរួមមាន៖ កម្លាំងសាលាក្រុងក្រចេះ ផ្នៃករដ្ឋបាលជលផលកាំពីកម្លាំងសង្កាត់អូរឬស្សី នគរបាលប៉ុស្តិ៍អូរឬស្សី កម្លាំងសហគមន៍នេសាទអូរឬស្សី សហគមន៍នេសាទ រការកណ្ដាល សហគមន៍នេសាទ ក្រគរ និងប្រជាការពារភូមិអូរឬស្សី ដោយរឹបវត្ថុតាងដុតបំផ្លាញចោល និងកន្លែងរួមមាន លូស្បៃមុង ចំនួន២៥មាត់លូ របាំងស្បៃម៉ុងចំនួន២៥ខ្សែ ប្រវែង១២៥០ម៉ែត្រ បង្គោលឬស្សីឃ្លៃចំនួន២៥០បង្គោល និងចាក់លែងកូនត្រីចូលក្នុងបឹងវិញចំនួន៥០គីឡូ។

លោកអភិបាលរងក្រុងរូប នោះបន្តទៀតថា លោកនឹងបន្តដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសជលផលឲ្យដូចភ្លៀងរលឹម ឲ្យតែមានបទល្មើសនេសាទដោយខុសច្បាប់ កើតមានឡើង ក្នុងដែនដីរបស់លោកគ្រប់ក្រង ហើយលោកអំពាវនាវដល់ពលរដ្ឋ ដែលប្រកបមុខរបរនេសាទកុំ ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា លូស្បៃមុង និងឧបករណ៍ ឆក់ជាដើម៕