(ភ្នំពេញ)៖ បន្ទាប់ពីដឹកនាំមន្ត្រី ចុះសំអាតអនាម័យ រើសសំរាមតាមដងផ្លូវរួចមក លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក៏បន្ដដឹកនាំមន្ត្រី ចុះជួបសំណេះសំណាលសួរសុខទក្ខ ប្រជាពលរដ្ឋក្នុងសង្កាត់វាលស្បូវ ដែលទទួលរងនូវការលិចផ្ទះសម្បែង ដោយសារទឹកភ្លៀងធ្លាក់ ជន់លិចភូមិឋាន។

ក្នុងឱកាស ចុះផ្ទះរួមសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកអភិបាលខណ្ឌ ក៏បាននាំយកអំណោយកាកបាទក្រហម ចែកជូនប្រជាជនផងដែរ។

អំណោយដែលលោកអភិបាលខណ្ឌ ចែកជូននៅសង្កាត់វាលស្បូវ រួមមាន៖ ១៥០គ្រួសារ ដែលរស់នៅភូមិទួលកោះ និងក្តីតាកុយ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី៣ដប ស៊ីអីវ៣ដប ស្ករស ១គីឡូក្រាម៕