(ភ្នំពេញ)៖ ជីវិតប្រកបដោយប្រណីតភាព ជាមួយនឹងគ្រឿងសង្ហារឹមដ៏ល្អឥតខ្ចោះ របស់ក្រុមហ៊ុន Eurasia Concept ដែលទើបប្រកាសបើកដំណើរការជាផ្លូវការ នៅប្រទេសកម្ពុជា ដោយផ្ដល់ជូនដល់អតិថិជនដែលនិយមបែបស៊ីវីល័យនូវគ្រឿងសង្ហារឹម និងសម្ភារខាងក្នុងផ្ទះ ដ៏ប្រណីតមានកិត្យានុភាពបំផុតពីប្រទេសអ៊ីតាលី​ ជាម៉ាកអឺរ៉ុបល្បីៗរហូតទៅដល់ជាង៤០ម៉ាក សម្រាប់បម្រើដល់អតិថិជនជ្រើសរើសដោយពេញចិត្ត។

ក្រុមហ៊ុន Eurasia Concept ប្រកាសការបើកដំណើរការជាផ្លូវការ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានទីតាំងស្ថិននៅផ្សារទំនើប Exchange Square ជាន់ទី៣។

លោក Vincent Au នាយកគ្រប់គ្រងផ្នែកអភិវឌ្ឍពាណិជ្ជកម្ម Eurasia Concept បានឲ្យដឹងថា «ពួកយើងពិតជាមានសេចក្តីសោមនោសរីករាយយ៉ាងក្រៃលែង ដែលបានតំណាងឲ្យក្រុមហ៊ុនដ៏មានតម្លៃរបស់អឺរ៉ុប ហើយ Eurasia Concept បានបង្កើតឡើងពីការតាំងចិត្ត ដើម្បីបំពេញតម្រូវការ ដែលជាទីគាប់ចិត្តរបស់អភិជនកម្ពុជាផងដែរ»។

លោកបញ្ជាក់ថា ការនាំនូវផលិតផលគ្រឿងសង្ហារឹម ដែលល្អ និងទំនើបបំផុតពីប្រទេសអ៊ីតាលីនេះ ដោយសារមើលឃើញពីការរីកចម្រើន នៅប្រទេសកម្ពុជានៅប្រមាណឆ្នាំចុងក្រោយនេះ ហើយប្រជាជនក៏មានជីវភាពល្អប្រសើរផងដែរ
ទើបលោកមានការជឿជាក់ ទៅលើការនាំចូលគ្រឿងសង្ហារឹមទំនើបៗ មានគុណភាពល្អ និងទាន់សម័យមកទីផ្សាកម្ពុជា ដើម្បីទទួលបានសេវាកម្មច្នៃម៉ូដលំដាប់ពិភពលោក សម្រាប់គម្រោងគ្រប់លំដាប់ថ្នាក់ដូចជា៖ សណ្ឋាគារ, ភោជនីយដ្ឋាន, រហូតដល់ផ្ទះឯកជន ឬគម្រោងផ្ទះល្វែងជាដើម។

Eurasia Concept បានប្រមូលផ្តុំនូវផលិតផលដ៏អស្ចារ្យ និងស្រស់ស្អាត ពីស្នាដៃសិល្បៈថ្មីនៃគ្រឿងសង្ហារឹមទាន់សម័យពីម៉ាក់ល្បី ៗ ដែលក្នុងនោះរួមមាន៖ B & B Italia, Bentley Home, Cappellini, Cassina, Fendi Casa, Giorgetti, Heritage, Maxalto, Medea, Moroso, Poltrona Frau, Promemoria, Trussardi Casa, ទស្សនវិស័យ, Baldi, Culti, Frette Venini, Villari, ALF Italia, Gamma, San Marco, Griffe, Nemo, Nude, Penta, Slamp ជាដើម។

ដើម្បីបំពេញចិត្តអតិថិជន Eurasia Concept ក៏មានក្រុមអ្នកច្នៃម៉ូដ ដែលមានជំនាញមកពីប្រទេសអ៊ីតាលី និងវៀតណាម ដែលអាចផ្តល់ជូននូវការប្រឹក្សាយោបល់លើគម្រោងធំៗ ដោយផ្តល់ជូនការរៀបចំដ៏អស្ចារ្យ សម្រាប់សណ្ឋាគារ ដើម្បីបង្កើតភោជនីយដ្ឋានពោរពេញទៅដោយបរិយាកាស ប្រកបដោយផាសុកភាព រួមជាមួយនឹងដំណោះស្រាយ ជូនរាល់បញ្ហាលំបាកបំផុតផងដែរ៕