(ភ្នំពេញ)៖ ក្នុងថ្ងៃខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ នៃវិញ្ញាណក្ខន្ធសពលោកវេជ្ជបណ្ឌិត Beat Richner នៅព្រឹកថ្ងៃសៅរ៍ទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅមន្ទីរពេទ្យគន្ធបុប្ផា សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បាននាំយកកម្រងផ្កា និងគ្រឿងឥស្សរយស ប្រទានដោយព្រះមហាក្សត្រ ជូនសពលោកវេជ្ជបណ្ឌិត Beat Richner នៅមន្ទីរ។

ក្រៅពីនោះ ក៏មានការចូលរួមយ៉ាងច្រើន ពីសំណាក់មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក្នុងនោះ ក៏មានវត្ដមានរដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង។

នេះបានបង្ហាញឲ្យឃើញថា ទោះបីជាលោក Beat Richner បានទទួលមរណភាពលាកចាកពីភពផែនដីដ៏ស្រស់បំព្រង ចាកឆ្ងាយពីកុមារជាទីកម្សត់របស់កម្ពុជាទៅហើយក្តី តែកិត្តិនាម និងកេរ្តិ៍ឈ្មោះនៃទង្វើល្អរបស់លោក ដែលបានពលីកម្មសម្រាប់កុមារកម្ពុជាបន្តក្រអូបសាយសុសពាសពេញផ្ទៃប្រទេស៕