(ភ្នំពេញ)៖ ក្រុមហ៊ុន AWS CAMBODIA ​ដែលជាក្រុមហ៊ុនចែកចាយឈានមុខគេខាងផ្នែកផលិតផលបណ្ដាញខ្សែទិន្និន័យ និងប្រព័ន្ធខ្សែអេឡិចត្រូនិក និងព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចូលរួមសហការរៀបចំពិធីតាំងពិព័រណ៍ការងារ ទាក់ទងនឹងវិស័យព័ត៌មានវិទ្យានៅអង្គការ PNC ដែលមានទីតាំងនៅ ផ្លូវ​371 ភូមិត្រពាំងឈូក (បុរីសឡា) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​។

​នៅក្នុងពិធីនេះ ក្រៅពីផ្តល់ជូននូវឱកាសការងារដល់ប្អូនៗនិស្សិត​ជាច្រើនរូប ហើយក៏បានផ្តល់ឱកាសឲ្យប្អូនៗនិសិត្ស សាកល្បងប្រើប្រាស់ផលិតផលថ្មីៗទាំងនោះ ផងដែរ។

ពិធីតាំងពិព័រណ៍ការងារនេះ បានបញ្ចប់ទៅប្រកបដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្អូនៗនិសិត្ស នៃអង្គការ PNC ទាំងមូល ដោយ​និសិត្សទាំងនោះ បានចាប់អារម្មណ៍យ៉ាងខ្លាំងអំពីឱកាសការងារដែលក្រុមហ៊ុនបានផ្តល់ជូន។

តាមរយៈពិធីតាំងពិព័រណ៍នេះផងដែរ ក្រុមហ៊ុន មានជំនឿយ៉ាងមុតមាំថា ​និស្សិតជាច្រើនរូបនៅអង្គការ PNC នឹងមានឱកាសកាន់តែច្រើនបន្ថែមទៀត ក្នុងការស្វែករកការងារដែលមានជំនាញច្បាស់លាស់ នៅក្រុមហ៊ុន AWS CAMBODIA ដែលជាក្រុមហ៊ុនគំរូមួយប្រកាន់នូវគោលការណ៍ត្រឹមត្រូវ និងស្មោះត្រង់ក្នុងការជួយដៃគូពាណិជ្ចកម្ម។

ជាពិសេស ក្រុមហ៊ុន AWS CAMBODIA បាននិងកំពុងបន្តជួយគាំទ្រដល់កុលបុត្រខ្មែរ ឲ្យទទួលបានទាំងចំណេះដឹង និងចំណេះធ្វើក្នុងការប្រកបអាជីវកម្មដោយជោគជ័យ។ យើងចង់ឲ្យភាពជោគជ័យរបស់អ្នកទាំងអស់គ្នា ដើរទន្ទឹមគ្នានឹងភាពជោគជ័យរបស់​ក្រុមហ៊ុន AWS CAMBODIA ទាំងមូល។

សូមបញ្ជាក់ថា ក្រុមហ៊ុន AWS CAMBODIA គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី ហើយត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ បច្ចុប្បន្ន​ក្រុមហ៊ុនមានសាខានៅតាមបណ្តាប្រទេសជាច្រើន នៅតំបន់អាស៊ី ដូចជា៖ ប្រទេសម៉ាឡេស៊ី ឥណ្ខូនេស៊ី ថៃឡង់ដ៍ ហ្វីលីពីន កម្ពុជា វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។

ក្រុមហ៊ុន AWS បានយកចិត្តទុកដាក់ និងបានសហការយ៉ាងរឹងមាំ ជាមួយក្រុមហ៊ុនដែលមានបច្ចេកវិទ្យាល្បីៗនៅលើពិភពលោក ដូចជា Commscope (AMP, SYSTIMAX & KRONE), Cisco, Fluke Networks, Brady, Socomec UPS, ISA, Ruckus Networks, Zycoo IP Telephony, ASUS Server & Storage, Austin Hugues, INNO Instrument, Honeywell (security & fire solution), Epson, Belden, Alantek, D-Link, Bullguard, Senor POS and many others៕