(កំពង់ស្ពឺ)៖ អគ្គិសនីខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានផ្អាកការផ្គត់ផ្គង់ចរន្ដអគ្គិសនីបណ្ដោះអាសន្ន ​នៅបន្ទប់ភ្លើងលេខP065 ដែលមានទីតាំងស្ថិតនៅភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​។

បើតាមអគ្គិសនីកំពង់ស្ពឺ មូលហេតុដែលផ្ដាច់ភ្លើងនេះ ដោយសារមានរថយន្តកុងទីន័រ បើកបុកបាក់មែកឈើគងលើខ្សែបណ្តាញតង់ស្យុងទាប (LV)។ ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង​១២៖០០នាទីថ្ងៃត្រង់។​

យ៉ាងណាមិញ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕