(ភ្នំពេញ)៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​រៀប​ចំ​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​ នឹង​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ជូន​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដូច​ធ្លាប់​អនុវត្ត​តាម​នីតិវិធី​នា​ឆ្នាំ​កន្លង​មក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញានេះ។

ក្រសួងអប់រំបញ្ជាក់ថា គណៈកម្មការ​កោសល្យ​វិច័យ ​នឹង​ចាប់​ដំណើរ​ការ​ការងារ​ពី​ថ្ងៃ ​ជូន​ដំណឹង​នេះ ក្នុង​រយៈ​ពេល​១​សប្តាហ៍៕