(ភ្នំពេញ)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានផ្ញើសារចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយ ចំពោះមរណភាពរបស់ លោកបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។

លោកចាត់ទុកថា មរណភាពរបស់ លោកបណ្ឌិត Beat Richner គឺជាការបាត់បង់ដ៏ធំធេងមិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្ទើរពេញមួយជីវិតលើការងារមនុស្សធម៌សម្រាប់ប្រជាជនកម្ពុជា តាមរយៈការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា និងផ្តល់សេវាព្យាបាលដោយពុំគិតថ្លៃសម្រាប់កុមារ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល ក្នុងព្រះរាជាណាចក្រកម្ពុជា៕

ខាងក្រោមនេះជាសារលិខិតចូលរួមរំលែកទុក្ខរបស់ លោកបណ្ឌិត ឃឹម ប៊ុនសុង៖