(ភ្នំពេញ)៖ ក្រុមហ៊ុន RF3 World Cambodia បានរៀបចំកម្មវិធី «Thank you RF3 World» កម្មវិធីនេះធ្វើឡើង ដើម្បីប្រគល់រង្វាន់ជ័យលាភី ដល់ថ្នាក់ដឹកនាំឆ្នើមរបស់ក្រុមហ៊ុន ដែលប្រឹងប្រែងចែកចាយ លក់ផលិតផលរបស់ក្រុមហ៊ុន ទទួលបានជោគជ័យ។

កម្មវិធី «Thank you RF3 World» ធ្វើឡើងក្រោមការចូលរួមពីលោក មៀច សុផាន់់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោកឧកញ៉ា Dato Sri Nazeri Bin Omar ប្រធានក្រុមហ៊ុន Rf3 World អន្តរជាតិ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។

ក្នុងកម្មវិធី «Thank you RF3 World» ក្រុមហ៊ុន RF3 World បានប្រគល់រង្វាន់ រថយន្ដសេរីទំនើប២២គ្រឿង ដល់ថ្នាក់ដឹកនាំឆ្នើម ដែលបានខិតខំប្រឹងប្រែងចែកចាយ លក់នូវផលិតផលរបស់ក្រុមហ៊ុន និងទទួលបានជោគជ័យខ្ពស់ ក្រៅពីប្រគល់រង្វាន់ដល់ថ្នាក់ដឹកនាំ ក្រុមហ៊ុនក៏មានការចាប់ឆ្នោតផ្សងសំណាង ជូនដល់ថ្នាក់ដឹកនាំសមាជិកម្ចាស់ស្តុក ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន ដែលរួមមាន៖ ម៉ូតូហុងដាឌ្រីម២០១៨ ចំនួន២គ្រឿង លែតថប់ចំនួន២គ្រឿង ស្មាតហ្វូនចំនួន២០គ្រឿង និងរង្វាន់លើកទឹកចិត្ត ជាច្រើនផ្សេងទៀត។

លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន RF3 World ប្រចាំកម្ពុជាថ្លែងថា ក្រុមហ៊ុន Rf3 World Cambodia បង្កើតកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ និងនាំចូលផលិតផលគ្រឿងសម្អាង២ប្រភេទរួមមាន៖
គ្រីម Firmax3 និងស៊ីរ៉ូម O2max3 និងបានចុះបញ្ជីការត្រឹមត្រូវតាមផ្លូវច្បាប់ របស់ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកបានបន្ដទៀតថា គ្រីម Firmax3 ជាគ្រីមលាបលើជីបចរ នៃដងខ្លួនដ៏ពូកែស័ក្តិសិទ្ធិ និងស៊ីរ៉ូម O2max3 ជាផលិតផលគ្រឿងសម្អា។ ផលិតផលទាំង២នេះ បានផលិតតាមបច្ចេកវិទ្យាទំនើប និងប្រើរូបមន្តបច្ចេកវិទ្យា NaNo Technology រួមទាំងធាតុផ្សំពី រុក្ខធម្មជាតិសុទ្ធសាធចំនួន១៣មុខ មកពី៣ទ្វីបដែលមានតួនាទី សមត្ថភាពខ្ពស់។

លោកថា សម្រាប់ Firmax3 ជាគ្រីមជំនួយសុខភាព ការពារជម្ងឺរ៉ាំរៃ និងជួយបណ្តុះកោសិកា
ហើយស៊ីរ៉ូម O2max3 អាចសម្រួលដល់អ្នកមានបញ្ហាសុខភាពស្បែក ជួយបន្តឹងស្បែកមុខ បំបាត់អាចម៍រុយ បំបាត់ភាពជ្រីវជ្រួញ ជួយបង្កើនអ័រម៉ូន ជួយបញ្ហាជាំមុខ មុខកើតមុន ថែរក្សាសុខភាពឲ្យ ស្រស់ស្អាត និងក្មេងជាងវ័យ។

សូមបញ្ជាក់ថា គ្រីម Firmax3 និងស៊ីរ៉ូម O2max3 បានចែកចាយ និងប្រើប្រាស់យ៉ាងទូលំទូលាយ លើសាកលលោកដែលរួមមាន៖ ម៉ាឡេស៊ី, កម្ពុជា, សិង្ហបូរី, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ភូមា, បង់ក្លាដែស, ឥណ្ឌា, ប្រុយណេ, ថៃ, វៀតណាម, ឡាវ, កេនយ៉ា, បារាំង, អាមេរិក, កាណាដា, រ៉ុស្សី, អូស្ត្រាលី និងញូវស៊ីឡែន៕