(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសលទ្ធផល នៃការប្រលងមធ្យមសិក្សាទុតិយភូមិ ចំណេះ​ទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប សម័យប្រឡង៖ ២០ សីហា ២០១៨ ជាផ្លូវការហើយ សម្រាប់មណ្ឌលរាជធានីភ្នំពេញ។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងថា បេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបនៅឆ្នាំ២០១៨នេះ ជាប់សរុប៧៥,០៥៩នាក់​ ស្មើនឹង​ ៦៦.២១%។ បើតាមក្រសួងអប់រំ ចំនួននេះច្រើន​ជាង​ឆ្នាំ​២០១៧​ ដែល​មាន​តែ​៦៣.៨៤%។ ក្រសួងបានឱ្យដឹងដែរថា បេក្ខជន និទ្ទេស​ A ២៩០នាក់, បេក្ខជន និទ្ទេស​ B ១​,៥៣២នាក់, បេក្ខជន និទ្ទេស​ C ៤,៦៣១នាក់, បេក្ខជន និទ្ទេស​ D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស​ E ៥៤,៦០៧នាក់។

សូមបញ្ជាក់ថា ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មាន​​បេក្ខជន​បាន​ចុះឈ្មោះ​​ប្រឡង​​​សរុប​ចំនួន​១១៥,២៦៨នាក់ ស្រី​៥៨,១៥៨នាក់។

ខាងក្រោមនេះ ជាតារាងលទ្ធផលសិស្សប្រលងជាប់បាក់ឌុប ប្រចាំមណ្ឌលរាជធានីភ្នំពេញ៖