(ភ្នំពេញ)៖ លទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បង្ហាញជាបណ្តើរៗហើយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួនតែ ២៩០នាក់ប៉ុណ្ណោះ ពោលមានចំនួនតិចជាងឆ្នាំ២០១៧កន្លងទៅ ដែលសិស្សនិទ្ទេស A មានរហូតដល់ទៅ ៤០៦នាក់។

តើសិស្សនៅខេត្តណាណាខ្លះដណ្តើមបាននិទ្ទេសកម្រិត A ដែលជាកម្រិតនឹងបានជួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន? យោងតាមលទ្ធផលបង្ហាញជូនដោយក្រសួងអប់រំ សិស្សខ្លាំងដណ្តើមនិទ្ទេស A មានតែ ១៨រាជធានី ខេត្តប៉ុណ្ណោះ។ ក្នុងនោះរាជធានីភ្នំពេញនៅតែបន្តរក្សាបានសិស្សដែលមាននិទ្ទេស A ច្រើនជាងគេដដែល។

តាមក្រសួងអប់រំ បានឲ្យដឹងថា៖

១៖ រាជធានីភ្នំពេញ មានសិស្សទទួលនិទ្ទេស A ១៣៥នាក់។
២៖ សៀមរាប មានសិស្សទទួលនិទ្ទេស A ២១នាក់។
៣៖ កណ្តាល មានសិស្សទទួលនិទ្ទេស A ១៦នាក់។
៤៖ បាត់ដំបង មានសិស្សទទួលនិទ្ទេស A ១៥នាក់។
៥៖ តាកែវ មានសិស្សទទួលនិទ្ទេស A ១៥នាក់។
៦៖ កំពង់ចាម មានសិស្សទទួលនិទ្ទេស A ១៣នាក់។
៧៖ កំពត មានសិស្សទទួលនិទ្ទេស A ១១នាក់។
៨៖ ត្បូងឃ្មុំ មានសិស្សទទួលនិទ្ទេស A ៩នាក់។
៩៖ កំពង់ធំ មានសិស្សទទួលនិទ្ទេស A ៩នាក់។
១០៖ កំពង់ឆ្នាំង មានសិស្សទទួលនិទ្ទេស A ៩នាក់។
១១៖ បន្ទាយមានជ័យ មានសិស្សទទួលនិទ្ទេស A ៩នាក់។
១២៖ ព្រៃវែង មានសិស្សទទួលនិទ្ទេស A ៨នាក់។
១៣៖ ក្រចេះ មានសិស្សទទួលនិទ្ទេស A ៦នាក់។
១៤៖ ពោធិ៍សាត់ មានសិស្សទទួលនិទ្ទេស A ៤នាក់។
១៥៖ ស្វាយរៀង មានសិស្សទទួលនិទ្ទេស A ៣នាក់។
១៦៖ កំពង់ស្ពឺ មានសិស្សទទួលនិទ្ទេស A ៣នាក់។
១៧៖ ព្រះសីហនុ មានសិស្សទទួលនិទ្ទេស A ៣នាក់។
១៨៖ រតនគិរី មានសិស្សទទួលនិទ្ទេស A ១នាក់។